Monday, January 31, 2011

បទវិចារណកថា៖ ឧស្សាហកម្មកាត់ដេរ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រនៅ​កម្ពុជា

     អស់រយៈពេលជាង ៣០ឆ្នាំ ក្រោយរបបប៉ុលពតត្រូវបាន ដួលរលំរួចមក ប្រទេសកម្ពុជាបាន និង កំពុងតែ បោះជំហ៊ាន​ទៅមុខឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ និងប្រកបដោយ គតិបណ្ឌិត ដោយបានធ្វើការ បង្រួបបង្រួមជាតិ ពីគ្រប់ភាគីទាំង អស់ដែលធ្លាប់តែមាន ជម្លោះជាមួយគ្នា ឱ្យមក ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស។
នៅពេលសង្គ្រាម ត្រូវបានបញ្ចប់ ជាពិសេស គឺក្រោយពីមាន ការបោះឆ្នោតជាសកល ដែល មានការចូលរួមពី គ្រប់គណបក្ស នយោបាយទាំងអស់ នៅឆ្នាំ ១៩៩៣ រួចមក យើងសង្កេត ឃើញថា ថ្នាក់ដឹកនាំប្រទេស កម្ពុជាបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រទេសនូវ គ្រប់វិស័យ រួមមានទាំងការកសាង ហេដ្ឋរចនាសម្ព័ន្ធ ការអប់រំ សេវាសាធារណៈ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដទៃទៀត។ ហើយអ្វីដែល សំខាន់បំផុត នោះគឺ ប្រទេស កម្ពុជារក្សាបាននូវ “ស្ថិរភាពនយោបាយ” និង “សន្ដិសុខសង្គម” ដែលជាឱកាស ដ៏វិសេសវិសាល បំផុត សម្រាប់ការអភិវឌ្ឍន៍ប្រទេស។
     ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការ អភិវឌ្ឍន៍ ដោយបានបង្កើតនូវ គោលនយោបាយ និងការលើកទឹកចិត្ដជាច្រើន ដើម្បីទាក់ទាញអ្នក វិនិយោគ និងបង្កើតឱ្យមានឱកាសការងារ ក្នុងគោលបំណងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចសង្គម។ ជាលទ្ធផលយើងឃើញថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មុនកើតមាន វិបត្ដិហិរញ្ញវត្ថុសាកល នៅកម្ពុជាមានអត្រាកំណើន GDP (ផលិតផល សរុបក្នុងស្រុកប ប្រចាំឆ្នាំ ជាង ១០ ភាគរយ។
ដោយមានគោលនយោបាយ និងបរិយាកាសសង្គមល្អ បច្ចុប្បន្ននេះកម្ពុជា មានឧស្សាហកម្ម កាត់ដេរ ប្រមាណ ៥៥០ រោងចក្រ ដែលបានជួយទៅដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជួយទ្រ ទ្រង់ដល់កំណើន GDP ប្រហែល ភាគ នៃកំណើន GDP សរុបប្រចាំឆ្នាំ។
ជាមួយគ្នានេះដែរ ឧស្សាហកម្មកាត់ដេរបានស្រូបទាញ កំលាំងពលកម្មជាង ៤៥ ម៉ឺននាក់ នៅទូទាំងប្រទេស និងបានចូលរួមចំណែកក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជន បទនៅកម្ពុជា ក្នុងការចូលរួមចំណែក កាត់បន្ថយភាពក្រីក្រស្របតាម យុទ្ធសាស្ដ្ររបស់រាជ រដ្ឋាភិបាល
មិនត្រឹមតែផ្ដល់ឱកាស និងលើកទឹកចិត្ដឱ្យមានការ វិនិយោគផ្នែក ឧស្សាហកម្មកាត់ដេរ ប៉ុណ្ណោះទេ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការលើកទឹក ចិត្ដឱ្យមានការបង្កើតសហជីពកម្មករ យ៉ាងច្រើន ដើម្បីជួយដោះស្រាយ វិបត្ដិកម្មករ ការញំនាំនូវទុក្ខ កង្វល់របស់កម្មករ និងសម្របសម្រួលការងារ ជាមួយនឹងរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងអស់។
ដោយយោលទៅលើ សិទ្ធិក្នុងការបញ្ចេញមតិ និងគោលនយោបាយ ល្អរបស់រាជរាដ្ឋាភិបាល កម្ពុជា យើងសង្កេត ឃើញថា មានសហជីពកម្មករមួយ ចំនួនតូចបានឆ្លៀតឱកាស ដើម្បីបំរើផល ប្រយោជន៍របស់ខ្លួន និងបក្សពួកក្រុមខ្លួន មួយក្ដាប់តូច បានយកឱកាសនៅពេលដែល កម្មករ មានបញ្ហាជាមួយនឹងរោងចក្រ ដោយបានធ្វើការជំរុញ និងបំផុសឱ្យ កម្មករធ្វើការបាតុកម្មតវ៉ា និង ដាក់លក្ខខណ្ឌជា ច្រើនទៅដល់រដ្ឋាភិបាល និងម្ចាស់រោងចក្រ កាត់ដេរទាំងនោះ។ ការធ្វើ ឱ្យមាន បរិយាកាសបែបនេះ គឺជាការដាក់បន្ទុកយ៉ាង ធន់ធ្ងរបន្ថែមទៀតទៅ រាជរដ្ឋាភិបាល ហើយអ្វីដែល សំខាន់បំផុត នោះគឺបង្កើតឱ្យមាន ទុកកង្វល់ដល់កម្មករ និងក្រុមគ្រួសាររបស់គេ គឺការបាត់បង់ ចំណូលសំរាប់ទ្រទ្រង់ ជីវភាពគ្រួសារ។ នេះមិនមែនមានន័យថា ការធ្វើបាតុកម្មរបស់កម្មករ-កម្មការីនី ជាការខុសច្បាប់ ឬបង្កើតឱ្យមានបញ្ហា នៅក្នុងសង្គម នោះទេ ប៉ុន្ដែក្នុងនាមជា តំណាងឱ្យ កម្មករ-កម្មការីនី សហជីពទាំងនោះ គួរតែខិតខំព្យាយាម ដោះស្រាយ និងសម្រប សម្រួល ដោយសន្ដិ វិធីឱ្យអស់លទ្ធភាព ជាមួយនឹងម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល ដើម្បីស្វែងរក ដំណោះស្រាយ មួយ សមស្របដែលអាច ទទួលយកបាន ទាំងអស់គ្នា។
     សរុបមកយើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយក អស់ពីកំលាំង កាយចិត្ដ ដើម្បីបង្កើតឱ្យមាន ស្ថេរភាពសង្គម បង្កើតគោលនយោបាយ និងការលើក ទឹកចិត្ដដល់អ្នក វិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដែលជា ឱកាសដ៏វិសេសវិសាលបំផុត ក្នុងការបង្កើតឱ្យ មានឱកាសការងារ ដែលជាការរួមចំណែកមួយ យ៉ាងធំធេងក្នុងការលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាម យុទ្ធសាស្ដ្រចតុ កោនជំហានទី២ របស់រាជរដ្ឋាភិបាល និងការលើកកម្ពស់ សេដ្ឋកិច្ចសង្គមសំរាប់ ការអភិវឌ្ឍន៍ប្រទេស ប្រកបដោយនិរន្ដរ ភាព និងធ្វើឱ្យប្រទេស កម្ពុជារួចចាកផុត ពីវិបត្ដិនៃភាព ក្រីក្រ។ ដោយមើលឃើញ ពីភាពរីកចំរើននេះហើយ ទើបថ្មីៗ នេះវិទ្យាស្ថានសាធារណៈ រដ្ឋអន្ដរជាតិ (IRI) បានចេញរបាយការណ៍ របស់ខ្លួនមួយបង្ហាញថា មានប្រជាពលរដ្ឋប្រមាណ ជាង ៧៦ ភាគរយបានធ្វើការ គាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល កម្ពុជា ថាកំពុងតែដើរ នៅលើផ្លូវត្រូវ។ 
ដោយ ករុណា

No comments: