Monday, January 31, 2011

ខេត្ត​ឧត្ដរ​មានជ័យ បង្កើត​បាន​ស្ថាប័ន​តុលាការ​ប្រចាំ​ខេត្ត​នេះ​ហើយ

ឧត្ដរមានជ័យ ៖ ស្ថាប័ន​តុលាការ​នៅ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​បង្កើត​ហើយ​ដើម្បី​ដំណើរ​ការ​នីតិវិធី តាម​ក្រឹត្យក្រម​ច្បាប់ ដែល​កាល​ពី​មុន​នៅ​ខេត្ត​ឆ្ងាយ​ដាច់​ស្រយាល​មួយ​នេះ​មិន​មាន​ស្ថាប័ន​តុលាការ​នៅ ឡើយ ហើយ​ការ​កាត់​ក្ដី​ទៀត​សោត ក៏​ត្រូវ​ដឹក​ជញ្ជូន​ធ្វើ​ដំណើរ​មក​ជំនុំជម្រះ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​សៀម រាប។
ការ​ប្រកាស​ជា​ផ្លូវ​ការ​នេះ បាន​ធ្វើ​ឡើង​ក្រោម​​អធិបតី​ភាព ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង យុត្តិធម៌ លោក​ប៉ិច សុភិន អភិបាល​ខេត្ត​ឧត្ដរ​មានជ័យ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ទូទាំង​ខេត្ត​ទាំងមូល។
សេចក្ដី​រាយ​ការណ៍​ពី​កន្លែង​ប្រារព្ធ​ពិធី​បាន​ឲ្យ​ដឹង​ថា ប្រធាន អនុប្រធាន និង​ព្រះ​រាជ​អាជ្ញា ត្រូវ​បាន ផ្លាស់​ប្ដូរ​ពី​កន្លែង​ផ្សេង​ៗ​គ្នា មាន​ដូច​ជា លោក​អ៊ាត ផល្លា ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន ប្រកាស​ឲ្យ​ធ្វើ​ជា​ប្រធាន​តុលាការ​ខេត្ត​ឧត្ដរមានជ័យ លោក​កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញា​រង​ខេត្ត​បាត់ដំបង មក​កាន់​ជា​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្ដរ​មានជ័យ និង​លោក​សួស ឡា ចៅក្រម​ខេត្ត​សៀមរាប ត្រូវ​បាន​ប្រកាស​ជា អនុប្រធាន​សាលា​ដំបូង​ខេត្ត​ឧត្ដរមានជ័យ៕
. ពៅ

No comments:

Post a Comment