Thursday, January 06, 2011

អំណោយ​ជា​ថវិកា​២​ម៉ឺន​ដុល្លារ​របស់​សម្តេច​តេជោ​តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ីន​វេស​មេន​បាន​ប្រគល់​​ជូន​​កង​ទ័ព

 អំណោយ​ជា​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​អាមេរិក​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និង​លោកជំទាវ ប៊ុន រ៉ានី តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន ត្រូវ​បាន​ផ្តល់​ជូន​កង​ទ័ព​អង្គភាព​កង​អនុសេនា​ធំ​ទី​១-ទី​២ ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង ដើម្បី​ចូល​រួម​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣២ ទិវា​បុណ្យ​ជាតិ ៧​មករា។
ពិធី​ប្រគល់ និង ទទួល​អំណោយ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​ហ៊្វូហាយ អ៊ិនវេសមែន ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ មករា ដែល​ជា​លើក​ទី​២ សម្រាប់​ការ​ផ្តល់​អំណោយ​ឧបត្ថម្ភ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដល់​អង្គភាព​នេះ ចាប់​តាំង​ពី​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន បាន​ចង​សម្ព័ន្ធ មេត្រី​ភាព​ជាមួយ​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ​ម៉ិញ ។
ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គភាព​កង​ទ័ព កង​នគរ​បាល​ជាតិ ជាមួយ​ស្ថាប័ន​រដ្ឋ អង្គភាព​ស៊ីវិល បាន​ចាប់​ផ្តើម ឡើង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ដែល​មាន​គោល​បំណង​ជំរុញ​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អំពី​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ឱ្យ​កាន់​តែ​ទូលំទូលាយ ស៊ី​ជម្រៅ និង​មាន​ប្រសិទ្ធ​ភាព ហើយ​ក៏​ដើម្បី​ពង្រឹង​ការ​ផ្សារ​ភ្ជាប់​រវាង​ស្ថាប័ន​រដ្ឋ អាជ្ញាធរ​ដែន​ដី ក្រុមហ៊ុន​ឯកជន សប្បុរស​ជន ជាមួយ​កង​កម្លាំង ប្រដាប់​អាវុធ ផ្សារ​ភ្ជាប់​សមរភូមិ​មុខ​ជាមួយ​សមរភូមិ​ក្រោយ ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​ប្រជាជន រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​តាម​ពាក្យ​ស្លោក​«ការ​ពារ​ជាតិ​ដើម្បី​ទាំងអស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​ការពារ​ជាតិ» និង​ជា​ការ​រួម​ចំណែក​ដោះ​ស្រាយ​ការ​លំបាក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ និង ក្រុម​គ្រួសារ​កង​ទ័ព នគរ​បាល​អាវុធ​ហត្ថ​តាម​រយៈ​សិល្បៈ​នៃ​ការ​ចែក​រំ​លែក​ផង​ដែរ ។
លោក​វរសេនីយ៍​ឯក សុវត្តទុំ មេ​បញ្ជា​ការ​រង​តំបន់​ប្រតិបត្តិការ​សឹក​កោះកុង ថ្លែង​ថា ថវិកា​ជា​អំណោយ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី តាម​រយៈ​ក្រុមហ៊ុន​ហ្វូហាយ អ៊ិនវេសមេន នេះ​អង្គភាព​របស់​លោក នឹង​យក​ទៅ​សាង​សង់​លេនដ្ឋាន​ធ្វើ​អំពី​បេតុង និង ធ្វើ​ទំនប់​រក្សា​ទឹក​សម្រាប់​កង​ទ័ព​ប្រើប្រាស់​ផង​ដែរ ។ នៅ​ក្នុង​ពិធី​ប្រគល់ និង ទទួល​អំណោយ​របស់​សម្តេច​តេជោ និង​លោក​ជំទាវ​នោះ លោក​មេ​បញ្ជាការ​រង​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​លោកជំទាវ ប៊ុន រ៉ានី ដែល​ជា​និច្ច​កាល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​គាំទ្រ​សព្វ​បែប​យ៉ាង​ដល់​កង​យោធពលខេមរ​ភូមិន្ទ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទូទៅ​។ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុមហ៊ុន ហ្វូហាយ អ៊ិនវេសមេន ផង​ដែរ​ដែល​បន្ទាប់​ពី​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​អង្គភាព​របស់​លោក​នោះ តែង​បាន​ជួយ​ឧបត្ថម្ភ ទាំង​សម្ភារៈ និង​ថវិកា​