Thursday, January 06, 2011

បទវិចារណកថា៖ ហេតុអ្វីបានជាក្រុមបក្សប្រឆាំងប្រមាថថ្ងៃ៧មករា ?

៣២ឆ្នាំ​ នៃថ្ងៃ​​រំ​ដោះ​ប្រជាពល ​រដ្ឋ​ចេញ​ពី​មហាសោក​នាដ្ឋកម្ម​បន​ប្រល័​យ​​ពូ​ជសាសន៍​ប៉ុល​​ពត គឺ​​​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ១៩៧៩ បាន​នាំ​ឲ្យមាន​ការ​ចាប់​ផ្តើមជាថ្មី​​នូវ​សិទ្ធិ​រស់​រាន​មានជី​វិត​ និង​សិទ្ធិ​ដ៏​ទៃ​ជាច្រើន​ទៀត​ ទាំង​នោះ​ គឺ​ជាសក្ខី​ភាព​នៃ​ប្រវត្តិ​សាស្ត្រ​ដែលមិន​អាច​បំ​ភ្លេច​បាន​ នៃ​គុណ​បំ​ណាច់​របស់​ឥស្សរជន​​ជាថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​កង​ទ័ព​វៀត​ណាម​ជា​មិត្ត ដែល​បាន​កំ​ទេច​​នូវ​របបដ៏​ឃោរឃៅ​យង់​ឃ្នង ហើយ​បាន​នាំ​មក​នូវ​ដង្ហើម​រស់​ មក​ដល់​សព្វ​ថ្ងៃ​។

          ដូច្នេះ ​ថ្ងៃ​៧ មករា មិន​មែន​ជា​សត្រូវ​របស់​ជន​ណាមួយ​ឡើយ​ ចុះ​ហេតុ​អ្វី​​បាន​ជា​ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការសមាគម​ជ្រុល​និយម​មួយ​ចំ​នួននៅ​កម្ពុជា​ មាន​ការប្រមាថ​ និង​ទោមនស្សជាមួ​យ​ថ្ងៃ៧​មករាទៅ​វិញ​?  ដែល​ក្នុង​ចំ​ណោម​នោះ​ ​ អ្នក​ដែល​រិះ​គន់​ថ្ងៃ​៧​មករា​ជាប្រចាំ​គឺគណបក្ស​ សម រង្ស៊ី​ដែល​យើង​សុំមិន​អត្ថាធិប្បាយអ្វី​ទៀត​ទេ​ក្នុង​ខណៈ ពេល​នេះ​ ។ដោយ​ឡែក ​មេដឹក​នាំ​​គណបក្ស​សិទ្ធិ​មនុស្ស​ លោកកឹម ​ សុខា បាន​និយាយថា​ ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​ដែល​យួន​ឈ្លាន​ពាន​ ឬ​ជាថ្ងៃ​ដែល​កម្ពុជាត្រូវ​បាន​គ្រប់​​គ្រង​ដោយ​យួន​ និង​ថា​រដ្ឋាភិបាល​សព្វ​ថ្ងៃ​ជា​អាយ៉ង​របស់​ប្រទេស​ជិត​ខាងថែម​ទៀត​។ ចំ ​ណែក​ឯ ​លោក រ៉ុង ឈុន ប្រធាន​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​មាន​តែ​គំ​​និត​ប្រឆាំង​បាន​ និយាយ ដូច​គ្នា​ថា​ ថ្ងៃ​៧​មករា​មិន​មាន​សារៈសំ​ខាន់​អ្វី​ទេ​ ជា​មួយ​នឹង​ការ​លើក​សរសើរ​ពី​ថ្ងៃ​ទី២៣តុលា ឆ្នាំ​១៩៩១ ថ្ងៃនៃ​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាព​ទីក្រុង​ប៉ា​រីស​ទើប​ជាថ្ងៃ​សំ​ខាន់ ។ ជារួម ​ពួក​អ្នក​ប្រឆាំងបាន​បន្តុះ​បង្អាប់ថ្ងៃ​៧​មករា​ដោយ​ចោទ​ថា​«ជាថ្ងៃ​ ដាក់ខ្នោះ​ទៅ​វិញ​» ។
          ឥឡូវ ​ យើង​សូម​ទាញ​ការ​ចាប់​អារម្ម​ណ៍​មហាជន​មកពិចារណា​និង​ពិ​និត្យ​មើល​ទៅ​លើ​ ទិដ្ឋភា​ព​ជាក់​ស្តែង​នៃ​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ តើ​សាធា​រណៈ​មតិ​ចាត់​ទុក​ថ្ងៃ​៧​មករា​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ក្នុង​ដួង ​ចិត្ត​របស់​ខ្មែរ​រាប់​លាន​នាក់​? 

          ការ​ពិត​ថ្ងៃ​ទី​៧ ខែ​មករា​ ឆ្នាំ​​១៩៧៩ ត្រូវ​បាន​ប្រជា​ពល​រដ្ឋជា​សាក្សី​រស់ដែល​បាន​ឆ្លង​កាត់​ក្នុង​របបនោះ​​កំ​ណត់ទុក​ថា ជា​ថ្ងៃកំ​ណើត​ទី​២ដ៏​មាន​អត្ថ​ន័យ​ ។ មាន​ថ្ងៃ​៧​មករា ទើបមាន​នូវ​ការ​ផ្សះ​ផ្សា​បង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ ស្ថិ​រភាព​នយោបាយ​ ការ​កសាង​និង​អភិ​វឌ្ឍប្រទេស​រីក​ចំ​រើន​មក​ដល់​សព្វ​ថ្ងៃ​។ ជាក់​ស្តែង​ដូច​ប្រសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ សូម្បី​តែ​អង្គការ​សហប្រជាជាតិក៏​ទទួល​ស្គាល់​ថា មាន​របបឃោរឃៅប្រល័យ​ពូជ​សាសន៍​​ប៉ុល​ ពត​ ដែរ ហើយ​គេដឹង​ថា​ថ្ងៃ​៧​មករា​ គឺ​ជា​ថ្ងៃ​រំ​ដោះ​ប្រជាជន​កម្ពុ​ជា​ពិត​ប្រាកដ ទើប​មាន​ការ​បង្កើត​សាលាក្តី​កាត់​ទោ​សមេដឹក​នាំ​ខ្មែរ​ក្រហម​មក​ដល់​សព្វ​ ថ្ងៃ​។ ​ 

          សូម ​រំ​លឹក​ថា​ ក្នុង​រយៈ​ពេល​ ៣ឆ្នាំ​ ៨ខែ​ និង​២០​ថ្ងៃ​ ប្រជាជន​កម្ពុជា​ទាំង​ក្មេង​ចាស់​ ប្រុស ស្រី​ ត្រូវ​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទារុណ​កម្ម​ពី​របប​កម្ពុជា​ប្រជា​ធិ​បតេយ្យ ​ខ្មែរ​ក្រហម​យ៉ាង​លំ​បាក​វេទនា​ជា​ទី​បំ​ផុត​ ដូច​ជា​ការ​កាប់​សម្លាប់​ បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​ជា​ទម្ងន់ហួសកម្លាំង​​ បង្អត់​អាហារ​ វាយ​ដំ ចាប់​ដាក់​គុក​ច្រវ៉ាក់ ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល​ ការ​រស់​នៅ​ត្រូវ​បែក​បាក់​ព្រាត់​ប្រាស់​និរាស្ត្រក្រុម​គ្រួ​សារ​ញាតិ​ មិត្ត​ បងប្អូន​ គឺ​របបនោះ​ស្មើ​នឹង​រស់​នៅ​ក្នុង​ឋាន​នរក​អវចីយ៍  ជារួម ​គឺក្នុង​​របបនោះ​ត្រូវ​បាន​បំ​ផ្លាញ​ដល់​ឬសគល់ ហើយ​សង្គម​មាន​តែ​គ្រោះ​ភ័យ​អន្ត​រាយ​ និង​កលយុគ្គ គ្មាន​ទេ​សិទ្ធិ​សេរី​ភាព​​។ ប៉ុន្តែ​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ គឺ​កម្ពុជា​ បាន​ប្រែក្លាយ​មុខមាត់​ថ្មី​ សង្គម​ពោរពេញ​ទៅ​ដោយ​សន្តិ​ភាព​ ស្ថិ​រភាព​នយោបាយ​ ហើយ​បាន​និង​កំ​ពុង​ដំ​ណើរការ​យ៉ាម​ត្រូវ​ទៅ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ ពហុ​បក្ស​ យក​ច្បាប់​រដ្ឋធម្ម​នុញ្ញធ្វើ​ជា​ដំ​បូល​ ជាមួយ​និង​ការ​បើ​ក​ទូលាយ​នូវ​សិទ្ធិ​សេរី​ភាព​គ្រប់​បែប​យ៉ាង​ ក្នុង​នោះ​ទាំង​សិទ្ធិ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ សិទ្ធិ​ធ្វើ​នយោបាយ​ សិទ្ធិ​ទទួល​បាន​ការ​អប់​រំ​ ជំ​នឿ​សាសនា ការ​ប្រកប​របរទទួល​ទាន​ដោយ​សេរី​ និង​សិទ្ធិ​ជា​ច្រើន​ទៀត ដែល​ក្នុង​ចំ​ណោម​សិទ្ធិ​សេរី​ភាព​ទាំង​នោះ​ សិទ្ធិ​រស់​រាន​មាន​ជី​វិត​ គឺ​ជា​រឿងដ៏សំ​ខាន់​បំ​ផុត​ដែល​ពុំ​គួរត្រូវ​បាន​ជន​មួយ​ក្តាប់​តូច​មើល​រំ​ លង​ ឬ​ក៏​ប្រមាថ​ចំ​ពោះ​អ្នក​ជួយ​រំ​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ការ​កាប់​សម្លាប់​នោះ ​បានឡើយ​។

          មតិមហាជនទូទៅ ​​គេបាន​ដឹង​ច្បាស់​ណាស់​ថា​ ក្រុម​គណបក្ស​នយោបាយ​ប្រឆាំង ​គឺ​មិន​បាន​រួម​ចំ​ណែក​ក្នុង​ការ​រំ​ដោះប្រទេស​ជាតិ​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​មក​នាំ​គ្នា​យ៉ាង​គគ្រឹក​គគ្រេង​មក​ធ្វើ​នយោបាយ​​ នៅ​ក្រោយ​ពេល​ប្រទេស​កម្ពុជា​មាននូវ​សន្តិ​ភាព  ហើយ​ថែមទាំង​ ប្រមាថ​ថ្ងៃ​នៃការ​រស់​រាន​ជី​វិត​ទៀត​ តើ​នោះ​មាន​តម្លៃ​អ្វី​សម្រាប់​​​អត្ត​ភាព​ជា​អ្នក​នយោបាយ​ដ៏​សុច្ច​រិត​នោះ ​។ មិន​ខុសអ្វី​ពី​ប្រសាសន៍​​​របស់​សម្តេច​តេជោ​ បាន​ថ្លែង​ថា​ ក្រុម​ប្រឆាំង​ថ្ងៃ​៧​មករា​ ឬ​ចាត់​ទុក​ថ្ងៃ​៧​មករា​ជា​សត្រូវ​ គឺ​ក្រុម​នោះ​ប្រៀប​បានទៅ​នឹង​ក្រុម​គាំទ្រ​របបប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ ដែល​គួរត្រូវបាន​កាត់​ទោស។

          ដូច្នេះ ​ យើង​អាច​សន្និ​ដ្ឋាន​បាន​ថា​ ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំ​នួន​ ហេតុ​តែងប់​​នឹង​ការ​ប្រឆាំង​ និង​មាន​មហិច្ឆិតា​ចង់​បាន​អំ​ណាច​ ជាពិ​សេសជានាយក​រដ្ឋមន្ត្រី​ គឺ​ពួក​គេ​ហ៊ាន​ប្រើ​គ្រប់​មធ្យោ​បាយ​ ទាំង​អំ​ពើទុច្ចរិត​ រមឹល​គុណ​ ញុះ​ញង់​  ភូត​ភរ​ បំ​ភ្លើសការ​ពិត​ ក្នុង​ពុតត្បុត​អាក្រក់​គ្រប់​​បែប​យ៉ាង​ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ផ្តល់​នូវ​ការ​គាំទ្រ​រក្នុង​ការ​ដឹក​នាំ​ប្រទេស​ ​ គឺ​មិន​មែន​ប្រជាពល​រដ្ឋជឿលើ​ការ​បោក​ប្រាស់​របស់​ជន​ទាំង​នោះ​ទេ​​ គឺ​ប្រជា​ពល​រដ្ឋ​ដឹង​ច្បាស់​ណាស់​ថា​ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ​ដែលបាន​​គិតគូអំ​ពី​​ផល​ ប្រយោជន៍​ប្រជា​រាស្ត្រ​ និង​រស់​នៅ​ដឹង​សុខទុក​ជួយ​ដោះ​ស្រាយការ​លំ​​បាក​ជូន​ប្រជាពល​រដ្ឋបាន​​។ ដូច្នេះ​ សាធារណមតិ​ក៏បាន​​ដឹង​យ៉ាង​ច្បាស់​ដែរ​ថា​ បើ​យោង​តាម​ទស្សនៈព្រះ ​ពុទ្ធ​សាសនា «ជន​ណា​មួយ​ដែល​រមឹល​គុណ​រមែង​ជួប​នូវ​ការ​វិនាស » ហើយ​អ្នក​សាង​គុណ​រមែង​ទទួល​ផល​គឺ​សេចក្តី​សុខ និង​ជោ​គ​ជ័យគ្រប់​ពេល​វេលា​៕
រួម ជាតិ​

No comments:

Post a Comment