Friday, January 07, 2011

ក្រសួងមហាផ្ទៃកំពុងស្វែងរក ជនអនាមិកដើរបាចខិត្តប័ណ្ណ ប្រឆាំងថ្ងៃ៧មករានៅសៀមរាប

 ក្រសួងមហាផ្ទៃ​​នៃ​ប្រទេស​កម្ពុជា​ កំពុង​ស្វែង​រក​ចាប់ខ្លួន​ជនអនា​មិក​មួយក្រុម​ដែលបាន​​ធ្វើសកម្មភាពបាច​ខិត្ដ​ប័ណ្ណ​​នៅ​ក្រុង​សៀមរាប​ក្នុង​​បំណង​ប្រឆាំង​ទៅនឹង​​ថ្ងៃ​​៧ មករា ១៩៧៩ ដែលជា​ថ្ងៃ​រំដោះ​ប្រជាជន​​​កម្ពុជា ​ឱ្យរួច​ផុតពី​របបប្រល័យពូជសាសន៍ប៉ុល ពត ​ដើម្បីនាំ​ខ្លួនទៅកាន់​តុលាការ​ធ្វើ​ការ​ផ្តន្ទា​ទោស ។ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​​ លោក​ឧត្តម​​សេនីយ៍​​ខៀវ សុភ័គ ​កាលពី​​​វេលា​ថ្ងៃ​ត្រង់​​ថ្ងៃទី ៦ ​មករា ឆ្នាំ​២០១១ ​​បានមាន​ប្រសាសន៍​​ប្រាប់​តាម​ទូរស័ព្ទ​​ថា ខាងក្រសួង​មហាផ្ទៃ​កំពុងតែ​​ស្វែង​​រក​ចាប់ខ្លួន​បក្ស​ពួកជនធ្វើសកម្មភាពបាច​ខិត្ត​ប័ណ្ណ​ដែលមានខ្លឹមសា​រ​ប្រឆាំង​ទៅនឹង​ថ្ងៃ​​រំដោះ​៧ មករា ឱ្យ​ខាង​តែ​បាន​ ដើម្បី​បញ្ជូន​​​ខ្លួនទៅ​តុលា​ការ​ធ្វើការ​ផ្តន្ទាទោស​​តាមច្បាប់​​ ព្រោះទង្វើ​​របស់​ពួក​​អ្នកទាំង​នោះ​វា​ខុស​ច្បាប់​​ទាំង​ស្រុង និង​​មិន​មាន​​ទំរង់ជាការបញ្ចេញ​មតិ​ទេ​ តែ​ជា​ការ​អុជ​អាល ។ លោក​បាន​បន្ដ​​ថា​ យើង​​​គាំទ្រ​​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​​សេរីភាពនៃ​​ការ​បញ្ចេញ​មតិ ហើយ​ប្រ​ទេស​កម្ពុជា​បាន​បង្កើត​ឱ្យ​មាន​គណ​បក្ស​នយោ​បាយ​ជា​ច្រើន ដូច្នេះ​បើ​អ្នក​ណា​ចង់​ប​ព្ចោ​ញ​មតិ​គួរតែ​​​លើក​ឡើង​នៅ​ក្នុង​សភា ឬ​តាម​​វេទិកា​នានា​ មិន​ត្រូវធ្វើ​ចលនា​បាច​ខិត្តប័ណ្ណ​បែប​ហ្នឹង​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ ។
ការ​ប្រកាស​ស្វែងរក​ចាប់ខ្លួន​បក្សពួក​ជន​អ​នា​មិក​ដែល​គេជឿ​​ជាក់​ថា ​ជា​សកម្មជន​គណបក្ស​នយោបាយ​ដែល​បាន​ធ្វើសកម្មភាព​បាច​ខិត្ត​ប័ណ្ណប្រឆាំង​ទៅ​នឹង​ថ្ងៃ​រំ​ដោះ​ ៧ មក​រា ​នោះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ខិត្ត​ប័​ណ្ណ​​រាប់រយ​សន្លឹក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​បាច​​​នៅ​ពាសពេញ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​សង្កាត់​សាលា​កំរើក ​ក្រុង​សៀម​រាប​ ។ លោក​សាម ឡ​ន ចៅសង្កាត់​សាលា​កំរើក​បាន​ថ្លែង​ថា ​យ៉ាង​ហោច​ណាស់​មាន​ខិត្តប័ណ្ណ​ដែល​​មាន​ខ្លឹមសា​រ​ប្រឆាំង​ទៅ​នឹង​ថ្ងៃ​៧ ​មក​រា ចំនួន​​១៥១​សន្លឹក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រមូល​ឱ្យ​អា​ជា​ធរ​ បន្ទាប់​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​បាច​​​កាលពី​យប់​មិញ (យប់​ថ្ងៃ​ទី ៥ ​មករា) នៅ​តាម​ដងផ្លូវ​ក្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ ដែល​​ខ្សែ​ទី​១ ​ក្រោយ​វត្ដ​បូ​ព៌ និង​ខ្សែ​ទី​​២ ផ្លូវ​ផ្ទះ​សំណា​ក់​ហូ​ម​​ស្វី​ត​ហូ​ម ស្ថិត​នៅ​ក្នុងភូមិ​វត្ដ​បូ​ព៌ ។ ​ខិត្ត​ប័​ណ្ណដែល​​​បាច​ទាំងនោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​​ថា «​សម្លេង​ខ្មែរ​ជាតិ​និ​យម» ដោយនៅ​ផ្នែក​ខាង​លើ​មាន​​រំលេច​ជា​រូប​ប្រា​សាទ​អង្គរវត្ដ​កំពូល​៣ ហើយ​នៅ​ផ្នែក​ខាងក្រោម​បាន​សរសេរ​រៀប​រាប់​បែប​វាយប្រហា​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋាភិបាល ។
​​លោក​ទេព ប៊ុ​ន​ឆាយ អភិបាលក្រុង​សៀម​រាប ​​បាន​ថ្លែងប្រាប់​​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ថា ​​ចំពោះ​ក​រ​ណីនេះ​​អា​ជា្ញ​ធរ​កំពុងតែ​ប្រឹងប្រែង​ក្នុង​ការ​​ស៊ើបអង្កេត​ដើម្បី​ឈាន​ទៅ​រក​ចាប់ខ្លួន​ជន​ទាំងនេះ​ ហើយ​សកម្ម​ភាព​របស់​​ជនលាក់​មុខ​នេះ​មាន​តាំងពី​ខេត្ដបន្ទាយមានជ័យ​មកម៉្លេះ​ ​ដោយ​​មានការ​គ្រោង​ទុកជា​យូ​ហើយ​ដែរ លុះ​ដល់​ពេល​ខេត្ដ​សៀមរាប​កំពុង​ប្រារព្ធ​ពិធី​អប​អរ​សាទរ​ខួប​លើក​៣២​នៃ​ទិវា​ជ័យ​ជំនះ​៧ មក​រា ពួក​នេះ​ក៏​ធ្វើ​សកម្មភាព​បាច​តែ​ម្ដង  ។
សម្ដេច​អគ្គមហាសេនា​ប​តីតេ​ជោ​ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានមាន​ប្រសាសន៍​ថា «បើ​គ្មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទេ វា​គ្មាន​​អ្វីៗ​ទាំង​អស់​» ហើយ​ចំណុច​នេះ​វា​ជា​​សច្ច​ធម៌​ប្រវត្តិ​សាស្ត្រ​ដែល​មិន​អាច​អ្នក​ណា​នឹង​បំភាន់​បាន​ទេ វា​ហាក់​​បាន​ក្លាយ​ទៅ​ជា​សាសនា ​ព្រលឹង​មួយ​ដែល​​ថ្ងៃ​នោះ​ គឺ​ជា​ថ្ងៃ​ដែល​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​នឹក​ឃើញ​ទៅ​ដល់​អ្វី​​ដែល​ខ្លួន​បាន​រួច​ផុត​​ពី​ក្រញាំ​បិសាច​​​បន​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ។
សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​​បាន​​គូស​បញ្ជាក់​ថា ថ្ងៃ​៧​មករា គឺ​ជា​របស់​ប្រជា​​ជន​កម្ពុជា​ទូទៅ ៧​មករា មិន​បាន​ព្យា​យាម​ធ្វើ​ជា​សត្រូវ​​ជា​មួយ​អ្នក​ណា​ទាំង​អស់​ ក្រៅ​តែ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ​ដែល​រួម​មាន​​អង្គ​ការ​ចាត់​តាំង​នយោ​បាយ​ និង​យោធា​របស់​វា ។ ដូច្នេះ​​ហើយ​បាន​ជា​៧​មករា ក្លាយ​ទៅ​ជា​ចលនា​ជាតិ​មួយ ។ ទោះ​បី​ជា​មាន​មនុស្ស​អគតិ​មួយ​ចំនួន​ខិត​ខំ​បំភ្លៃ​ប្រវត្តិ​សាស្ត្រ​​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​មិន​អាច​យក​បាត​ដៃ​បាំង​ព្រះ​អាទិត្យ​បាន​ឡើយ ។ សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​សង្កត់​ធ្ងន់​ថា អ្នក​ដែល​រមិល​គុណ​ថ្ងៃ​៧​មករា គឺ​ដោយ​សារ​ហេតុ​​ផល​នយោ​បាយ ប៉ុន្តែ​ហេតុ​ផល​នយោ​បាយ​នេះ​មិន​ចំណេញ​​ឱ្យ​ពួក​គេ​ទេព្រោះ​ថា ថ្ងៃ​៧​មករា គណ​បក្ស​ប្រជា​ជន​មិន​យក​ធ្វើ​​ជា​របស់​ខ្លួន​ផ្តាច់​មុខ​នោះ​ទេ ​ដោយ​ចាត់​ទុកថា ៧​មករា គឺ​ជា​របស់​រួម​​ អ្នក​ណា​ក៏​ដោយ​ដែល​ស្អប់​ខ្ពើម​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ​នោះ​គឺ​ជា​​​អ្នក​ដែល​រួម​ចំណែក​​ទៅ​នឹង​៧​មករា​ទាំង​អស់ ។ លើក​លែង​តែ​អ្នក​​ដែល​ទទួល​ស្គាល់​​​របប​ប៉ុល ពត ជា​របប​ល្អ​របស់​គេ ​ទើប​គេ​ចាត់​ទុក​ថា ថ្ងៃ​៧​មករា​ជា​ថ្ងៃ​សត្រូវ​របស់​គេ ។
សម្តេច​តេជោ​បញ្ជាក់​ថា បើ​គ្មាន​អំពើ​ប្រល័យ​​ពូជ​សាសន៍​ តើ​អ្នក​ដែល​និយាយ​មិន​ទទួល​ស្គាល់​​៧​មករា ឬ​រហូត​ចោទ​ប្រកាន់​​មួល​បង្កាច់​៧​មករា តើ​គេ​ហ៊ាន​និយាយ​ឆ្លើយ​តប​ជា​មួយ​​យើង​ទេ​ថា តើ​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​​ប៉ុល ពត ឬ​អត់​នៅ​កម្ពុជា? បើ​គេ​ហ៊ាន​ឆ្លើយ​គឺ​មាន​ចំលើយ​តែ​ពីរ​ទេ ​ចំលើយ​ទី​មួយ គឺ​មាន​របប​ប្រល័យ​ពូជ​សាសន៍​​​ពិត​មែន​ និងចំលើយ​​ទី​ពីរ​ គឺ​គ្មាន​​របប​ប្រល័យ​ពូជ​សាសន៍​​ ។ ដូច្នេះ​​ចំលើយ​នេះ​អាច​​សន្មត​បាន​ថា អ្នក​ដែល​ឆ្លើយ​ថា គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​ គឺ​ជា​សម្ព័ន្ធ​មិត្ត​របស់​​ប៉ុល ពត ​ហើយ​ពួក​គេ​គួរ​តែ​ចូល​ទៅ​ក្នុង​សំណុំ​រឿង​នៃ​ការ​​​​កាត់​ទោស​​របប​ប្រល័យ​ពូជ​សាសន៍​​ ប៉ុល ពត ផង​ដែរ ។ ​សម្ដេច​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៥ មករា ឆ្នាំ​២០១១ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិប​តីក្នុង​ពិធី​សំណេះសំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដើម្បី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី​៣២​នៃ​​ទិវា​ជ័យជំនះ​៧ មករា នៅ​ឯ​ស្រុក​មេមត់ ខេត្ដកំពង់ចាម

No comments:

Post a Comment