Thursday, January 06, 2011

អបអរ​ទិវា​ជ័យជំនះ​៧មករា និងសម្ពោធ​​សមិទ្ធផល​នានានៅឃុំព្រែកអញ្ចាញ

 សមិទ្ធ​ផលនានា​ដែលជា​អំណោយ​ដ៏ថ្លាថ្លៃ​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ​នៅ​វត្តរតនា​បុបា្ផរាម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​ត្រូវ​បានសម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាលពីព្រឹក​ថ្ងៃទី៦ ​មករា​ឆ្នាំ២០១១ រួម​ជាមួយ​ការ​អបអរ​សាទរ​មិទ្ទិញ​រំលឹក​ខួប​អនុស្សាវ​រីយ៍​លើ​ក​ទី៣២ ទិវា​ជ័យ​ជំនះ​​៧​មករា ក្រោម​អធិបតី​ភាពលោកសំ ព្រហ្មនា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេ​ស​ចរណ៍​​ និងជា​តំណាង​​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា។ ​ពិធី​នេះ​បាន​រៀបចំឡើង​នៅស្នាក់​ការគណ​បក្ស​ប្រជា​ជនកម្ពុជាឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខ​កំពូល​​ ដោយ​មានការអញ្ជើញ​ចូល​រួម​ពីសំណាក់​ក្រុម​ការ​ងារ​​គណៈ​ពង្រឹង​​មូល​ដ្ឋានឃុំ​ ស្រុក​សមាជិក សមា​ជិកា​បក្ស ​ប្រជា​ពលរដ្ឋ​​ សិស្សា​នុ​សិស្សយ៉ាង​ច្រើន​កុះ​ករ ។ នៅ​​ក្នុង​ឱកាស​​នោះ​ក៏​មានការ​និមន្ត​ព្រះសង្ឃ​ចំនួន១២០​អង្គ​ រាប់​បាត្រ​ដើម្បី​ឧទ្ទិស​កុសល​​ដល់​វិញ្ញាណ​ក្ខន្ធ​វីរ​យុទ្ធ​ជន​ យុទ្ធ​នារី ដែលបាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ការ​ក្រោកឡើង​តស៊ូ​រំដោះ​ជាតិ​ឱ្យ​រួច​ផុត​ពីរបប​ប្រល័យ​ពូជ​សាសន៍ ។
លោកគង់ អៀង ទីប្រឹក្សា​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន និងជា​ប្រធាន​គណៈ​ពង្រឹង​មូលដ្ឋាន​​ ឃុំ​ព្រែក​អញ្ចាញ បាន​អាន​របាយ​​ការណ៍​ស្តីពី​ការ​​កសាង​សមិទ្ធ​ផលនានាឱ្យ​ដឹង​ថា ​សមិទ្ធ​ផល​ដែល​​បានសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​នៅ​ពេលនេះ​មានផ្លូវ​ចាក់​កៅ​ស៊ូ​​ប្រវែង​៨៧៦​ម៉ែត្រ អស់​ថវិកា​ចំនួន​៣៣.៦០០​ដុល្លារ ​ចេតិយ​រួមស្ថិត​នៅមាត់​ទន្លេ​អស់​ថវិកា​ចំនួន​១៥.០០០​ដុល្លារ សាលា​បុណ្យ​មួយខ្នង​ទទឹង​៧,៣០ម៉ែត្រ និងបណ្តោយ​​ប្រវែង​៧៣,៨០​ម៉ែត្រ អស់ថវិកាចំនួន១១.០០០​ដុល្លារ ។ សមិទ្ធ​ផល​ទាំង​នេះ​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​​របស់សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ​។​ដោយ​ឡែក​ចេតិយជា​អំណោយ​របស់​​មហា​ឧ​បា​សិកា​ប៊ុ​ន​ ស៊ាង​លី ​មាតា​​លោកជំទាវ​​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។ ក្រៅពី​សមិទ្ធ​ផល​​ខាងលើ​នេះ ក៏​មានសមិទ្ធផល​ជាច្រើន​ទៀតនៅ​ក្នុង​វត្ត​រតន​​បុបា្ផរាម ដែលបាន​ពីការ​ចូលរួម​របស់​ព្រះ​សង្ឃ​ និងពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​​ក៏​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​នេះ​ដែរ ។
​លោកម៉ៅ ភិរុណ ប្រធាន​ស្តី​ទី​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​ពង្រឹង​មូលដ្ឋាន​​​​ស្រុក​មុខ​កំពូល​​បាន​អានសុន្ទ​រក​ថា សម្តេច​អគ្គ​មហា​​ធម្ម​ពោធិសាល​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​​ និងជា​ប្រធាន​គណបក្ស​ប្រជា​ប្រជាជន​​ថ្លែង​ក្នុង​ពិធី​មិទ្ទិញ​រំលឹក​ខួប​ទី៣២នៃ​ទិ​វា​ជ័យជំនះ​៧​មករាឱ្យ​ដឹង​ថា​ យើង​ប្រារព្ធ​ទិវា​នៃ​ជ័យ​ជំនះ​នោះ​ឡើង​​ក្នុង​ស្មារតី​ចង​ចាំ​ជានិច្ច​​នូវឧក្រិដ្ឋ​​កម្មនៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ និងអត្ថ​ន័យ​ដ៏​ធំធេង​​ជា​ប្រវត្តិ​សាស្ត្រនៃ​ជ័យជំនះ​៧មករា និងក្នុង​ស្មារតី​គោរព​ដឹង​គុណ​ដ៏ជ្រាលជ្រៅ​ចំពោះវីរយុទ្ធ​ជន​​​យុទ្ធនារី​នៃកង​ទ័ព​បដិវត្ត​​កម្ពុជា​ ព្រម​ទាំង​វីរ​យុទ្ធ​ជន​នៃ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​​វៀតណាម ដែល​បាន​​ប្រយុទ្ធ​​ធ្វើ​ពលិកម្ម​​ប្រកប​ដោយ​វីរ​ភាព​​ដ៏​ឧត្តុង្គ​ឧត្តម​​​បំផុត​ ដើម្បី​បុព្វហេតុ​នៃការរស់​ឡើងវិញ​របស់​ប្រជាជនកម្ពុជា ។ លោក​សំ ព្រហ្មនា តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ឱ្យ​​ដឹង​ថា ​ការ​ជួប​ជុំ​គ្នា​​ថ្ងៃនេះ ស្ថិតនៅ​ក្នុង​ឱកាស​ដែល​យើង​សប្បាយ​​រីករាយ​​ក្នុង​ការ​អប​អរ​សាទរ​រំលឹកខួប​អនុស្សាវរីយ៍​​​លើកទី៣២ថ្ងៃជ័យជំនះ​៧​មករា ជាថ្ងៃ​ដែលយើង​​បានរស់រាន​មាន​ជីវិត​​ ព្រមទាំង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នូវសមិទ្ធ​ផល​​នានា​របស់សម្តេច​តេជោ ហ៊ុន សែន ​ដែលបាន​ផ្តល់​តាមរយៈ​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំព្រែក​អញ្ចាញ ។
​លោក​សំ ព្រហ្ម​នា បានឱ្យ​ដឹង​ទៀតថា ការ​រំលឹក​ខួប​លើក​ទី៣២ថ្ងៃ​ជ័យជំនះ​៧​មករា ​ក្នុង​​គោលបំណង​ចង់ឱ្យ​​សមា​ជិក​សមា​ជិកាបក្ស​​គ្រប់​ស្រទាប់​​​ ដែលមិន​បាន​កើត​ទាន់​ យល់​ដឹង​ពីប្រវត្តិ​សាស្ត្រ​ដ៏ជូរ​ចត់​​ និងសោកនាដកម្ម​ដែលមិន​អាច​ថ្លែ​ងបាន​ ព្រម​ទាំងឱ្យ​សមា​ជិក​ សមា​ជិកា​​ចង​ចាំ​ជា​និច្ច​​​នៃ​ថ្ងៃ​ជ័យជំនះ​៧មករា និង​នឹក​ឃើញ​​​នូវ​វីរ​ភាព​របស់​យុទ្ធ​ជន​ យុទ្ធ​នារី ដែល​បាន​បូជា​សាច់​ស្រស់​​​ឈាម​ស្រស់ ដើម្បី​​បុព្វ​ហេតុ​​ជាតិ និង​មាតុ​ភូមិ​ ។ លោក​ថ្លែ​ងទៀត​ថា ឱ្យ​សមា​ជិក សមា​ជិកា​បក្សដឹងពី​សមិទ្ធ​ផល​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្រោយថ្ងៃ​ជ័យជំនះ​​៧មករា ​និងឆ្លុះ​បញ្ចាំង​​ពីគុណ​បំណាច់​របស់​គណបក្សប្រជា​ជន​កម្ពុជា ។​ មានថ្ងៃ​៧មករា ទើប​​យើង​មានថ្ងៃនេះ​ ។ នៅ​ក្នុង​​ឱកាស​នោះ​ដែរ លោកសំ ព្រហ្ម​នា​ ក៏បាន​នាំអំណោយ​របស់​សម្តេច​តេជោ​ប្រគេនព្រះសង្ឃ​ចំនួន៧​អង្គ ១​អង្គចំនួន​៥​ម៉ឺនរៀល ​តាជី​ យា​យ​ជី ចំនួន​១០០​នាក់ ម្នាក់​កំណាត់​ស១ដុំ និង​ថវិកា​៥​​ពាន់រៀល​សិស្សានុ​សិស្ស​​២៧០​នាក់ ម្នាក់​សៀវភៅ​២​ក្បាល ​ថវិកា​២​ពាន់​រៀល ​លោកគ្រូអ្នកគ្រូ​២៣០នាក់ ម្នាក់​១ម៉ឺន​​រៀល ក្រុម​កាយប្ញទ្ធិ១០០​នាក់ ម្នាក់​៥​ពាន់​រៀល ​យុ​វជន​កាក​បា​ទក្រហម​៥០​នាក់ ម្នាក់​ចំនួន៥​ពាន់រៀ​ល និងឧបត្ថម្ភ​ដល់​កម្មវិធី​៥០ម៉ឺន​រៀល ។ ក្នុង​ឱកាស​ដ៏​មហោ​ឡា​រិក​នោះ ក៏​មានសមា​ជិក​គណៈ​ពង្រឹង​មូលដ្ឋាន​ឃុំបាក់​ខែងដឹកនាំ​ដោយ​លោក​គ្រី​ ទូច បាន​ចូល​រួម​ផង​ដែរ ព្រម​ទាំង​បាន​ចូល​រួម​ជា​ថវិកា​​សរុបប្រមាណ​ជាង​មួយ​ពាន់​ដុល្លារ​ទៀត​សំរាប់​រួម​ចំណែក​កសាង​សមិទ្ធ​ផលនានា​ដែលកំពុង​ខ្វះខាត