Tuesday, February 08, 2011

បទវិចារណកថា៖ អាប់ភីស៊ីត គឺជានាយករដ្ឋមន្រ្តីទមិឡ


លោកអាប់ ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ ដែលបាន​​ទាមទារកាលពីថ្ងៃ​​ទី២៧ ខែ​មករា ​ឆ្នាំ​ ២០១១​ ឲ្យកម្ពុជា​​​ដកទង់ជាតិ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ​​​   ហើយបានប្រកាសថា «  និង​ប្រើ​កម្លាំង​ជាជម្រើស​ចុងក្រោយ...រដ្ឋាភិបាលមិនខ្លាចធ្វើសង្រ្គាមជាមួយកម្ពុជាទេ»។           ​​​​​ ​  ​​  ​ ​                 ​​​       ផ្អែកលើពាក្យនេះហើយ​ទើបមានការផ្ទុះអាវុធ នៅ​ថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែ កុម្ភៈ​ ឆ្នាំ ២០១១ មាន​​កង​ទ័ពថៃ​ប្រ​មាណជាច្រើន​នាក់​ បានជ្រៀតចូលក្នុងដែនដីកម្ពុជា បន្ទាប់មកកងទ័ព​ថៃ​ចាប់ផ្តើម​បាញ់យ៉ាង​សន្ធាប់​មកលើកងទ័ពកម្ពុជាមុន   នៅតំបន់ឃ្មុំ វាលឥន្រ្ទីយ៏  ភ្នំទ្រព្យ​ តាស៊ឹម តាថាវ ​​​​​​​​​​​​​​​​ជាំតែ ​​​​​​​​និង​តំ​បន់​បុស្សស្បូវ ស្ថិត​នៅ​ជិត​តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ និង​បាន​បង្ក​ការ​បែក​បាក់​វត្ត​កែវ​សិក្ខាគី​រី​ស្វារៈនិង​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ដំ​ណំ       ពេលនោះកងទ័ពកម្ពុជាគ្មាន
ជម្រើស​អ្វី​ក្រៅ​​ពី​វាយ​បកតបទៅវិញដើម្បីការពារខ្លួននិងការពារអធិបតេយ្យភាពនិងបូរណភាពទឹក​ដី​កម្ពុជា។
          នៅខណៈពេលវាយប្រហារនេះកងទ័ពថៃបានប្រើប្រាស់កាំភ្លើងធុនធំទំហំ១៣០មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រនិងធុនតូចជាច្រើនរយគ្រាប់ចូលក្នុងតំបន់ព្រះវិហារនិងធ្វើឲ្យប៉ះត្រូវរូបព្រះបដិមាករជាច្រើនអង្គនិងស្លាកបេតិកភណ្ឌ(UNESCO)ត្រូវធ្លុះធ្លាយ បាក់ថែវប្រាសាទ​ព្រះវិហារ​ដូច​និង​ប៉ះ​ត្រូវ​ក្លោងទ្វារប្រាសាទព្រះ​វិហារ​​ ( ក្លោង​ទ្វារ​ទី​៣‑ ៤ និង​ទី​៥) និងត្រូវចំវត្តកែវសិក្ខាគីរី​ស្វារៈ​ធ្លុះធ្លាយ​ជាច្រើនកន្លែង។ នេះ គឺជាបំណងនិងផែនការគិត​ទុក​ជាមុន​យ៉ាង​ច្បាស់​លាស់​របស់  លោកនាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត ក្នុង​ចេតនាចង់បំផ្លាញប្រាសាទ​ព្រះវិហារ​និងវត្តដែល​តំណាងឲ្យ​សាសនាព្រះពុទ្ធដែលប្រជាពលរដ្ឋនៃប្រទេសទាំង​ពីរតែងតែគោរព។ ជាពិសេស​ស្លាកសញ្ញា​សម្គាល់​ អនុសញ្ញាទី​ក្រុង​ឡាអេ​ ស្តី​ពី​ កិច្ច​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ ឆ្នាំ​១៩៥៤។
ការរំ​លោភ​ឈ្លាន​ពាន​ទឹក​ដី​របស់​កម្ពុជា​ និង​​បាញ់​បំ​ផ្លាញ​សម្បត្តិ​វប្ប​ធម៌​ពិ​ភព​លោក​ គឺ   ស​បញ្ជាក់​ឲ្យឃើញថា លោក អាប់ភីស៊ីត មិនមែនជាមនុស្សទេ គឺជាទមិឡ ឥតសាសនា ជាជន​ល្មោភសង្រ្គាម ប្រកាន់​យក​ការ​ដោះស្រាយតាមរយៈធ្វើសង្រ្គាមជាងដោះស្រាយតាមរយៈសន្តិវិធី។
ប៉ុន្តែ​ទោះជា​យ៉ាង​ណា ដោយ​ឆន្ទៈ​ស្នេហាជាតិ​ ទឹក​ដី​ កង​ទ័ពកម្ពុជាបាន​តប​ត ទៅ​ទ័ព​ថៃ​ឈ្លាន​ពាន​វិញ បណ្តាលឲ្យកងទ័ពថៃស្លាប់អស់៣២នាក់ និងចាប់បានឈ្លើយសឹកថៃចំនួន៥នាក់ កម្ទេចរថយន្តសណ្តោង កាំភ្លើងធំមួយគ្រឿង ឆេះផ្ទះ១២ខ្នង ឆេះផ្សារមួយកន្លែង ​​​​ ឆេះស្ថានីយ
ប្រេងមួយកន្លែង​ និងផ្ទះក្រហមដែលមានអាគារ៤ខ្នងត្រូវ​បាន​កំទេច​។
 សង្រ្គាមនេះកើតឡើង​ពីការបញ្ជាផ្ទាល់របស់លោក អាប់ភីស៊ីត ។ ម្តងហើយម្តងទៀត អាប់​ភីស៊ីត បាន​ធ្វើ​ការ​អះ​អាង​ថាតំបន់ពើបប្រយុទ្ធគ្នានោះ គឺជា​ទឹកដីជម្លោះ ៤.៦​គម​ ជាពិសេស​មេដឹក​នាំ​ថៃ​រូប​នេះ​ចង់ដកទង់ជាតិចេញពីវត្តកែវសិក្ខា​គីរីស្វារៈ មិនតែ​ប៉ុណ្ណោះ ចង់រុះរើវត្ត​កែវ​សិក្ខាគីរីស្វារៈចេញពីទឹកដីកម្ពុជាទៀត។ អាប់ភីស៊ីត ដោយផ្អែកលើផែនទីចោរដែលគូរដោយ ឯកតោភាគីធ្វើដូចសម័យអ៊ីត្លែ បាន​គូផែនទីចោរ​ ទុកមុនទើបបញ្ជូនទ័ពទៅវាយជាក្រោយ។ តួយ៉ាង​ដូចថ្ងៃទី៤ដល់ថ្ងៃទី៧ខែកុម្ភៈ ​នេះកងទ័ពថៃបានវាយប្រហារមកលើកង​ទ័ពកម្ពុជាគោល​បំណងចង់បំផ្លាញប្រាសាទព្រះវិហារ បើ​ទោះ​បីជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បាន​សម្រេចកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបញ្ជាក់យ៉ាងច្បាស់ថា​​​​​​​​​​​​​​​ប្រាសាទ​ព្រះវិហារ​និងបរិវេណជុំវិញប្រាសាទស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាង​ណាក៍​ដោយ។ ដូច្នេះកងទ័ពខ្មែរទាំងអស់ ​​ដែលឈរជើងនៅទីនោះ​ ​ គឺសុទ្ធតែស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា មិអាចប្រកែកបាន
ម៉្យាងទៀតនៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាល​​អន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក(ICAPP) នៅតំបន់អង្គរនិង​​​​ប្រាសាទព្រះវិហារ ពេលកន្លងមក  បានទទួលស្គាល់និងកោតសសើរកម្ពុជាដែលបានចុះបញ្ជីប្រាសាទព្រះវិហារ        ជាបេតិកភណ្ឌ
ពិភពលោក ​​​​​​ នៅប្រទេសកាណាដា នាថ្ងៃទី០៧ខែ កក្កដា         ឆ្នាំ២០០៨   ព្រមទាំងសម្តែងការពេញចិត្តនិងដីការសម្រេច ​​របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថា« ប្រាសាទព្រះវិហារជារបស់ខ្មែរ ហើយអំពាវនាវ ឲ្យមាន        ការបង្កើត
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ​​​​​​សម្រាប់ប្រាសាទព្រះវិហារ​​​​​​​​​ដូចគំរូ ICC -      នៅអង្គរ។
          ការបំផ្លាញប្រាសាទព្រះវិហារប្រៀបបីដូចជាជនឧក្រិដ្ឋកម្មសង្គ្រាមដ៏យង់ឃ្នងដែលគួរត្រូវបានថ្កោលទោសពីព្រោះប្រាសាទត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ។
ហេតុដូច្នេះ លោកអាប់ភីស៊ីត ជាអ្នកបំផ្លាញសម្បត្តិបេតិភណ្ឌពិភពលោក និងបំផ្លាញសាសនា មិនមែនជាមនុស្សទេលោក អាប់ភីស៊ីត គឺពិតជាទមិឡ គួរតែរៀនសូត្រតាមសម្តេចអគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំដែលមានសមាណចិត្តល្អ​​​​​​​​​​​​​ និងមហាគុណធម៌ខ្ពស់បំផុតដោយស្តែងចេញតាមរយៈការដោះលែងទាហ៊ានថៃ៥នាក់កន្លងទៅទោះបីជារដ្ឋាភិបាលថៃធ្វើទង្វើមិនគប្បីជាច្រើនដងលើជនជាតិកម្ពុជាយ៉ាងណាក៏ដោយក៏ សម្តេចតេជោ តែងតែមាននូវការយោគយល់អាធ្យាស្រ័យជានិច្ច តែទោះជាយ៉ាងណាសម្តេចតេជោបានបញ្ជាក់ថាសង្គ្រាមបានកើតឡើងគឺដោយសារមេដឹកនាំថៃនិងក្រុមជ្រុលនិយមអាវលឿងដូច្នេះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា សូមអំពាវនាវទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យជួយកោះប្រជុំជាបន្ទាន់ទៅ​​ប្រទេសដែលជាសមាជិកនៃក្រុមប្រឹក្សា នៃអង្គការសហប្រជាជាតិដើម្បី​​ស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា៕
                                                                                                                  រួម ជាតិ

No comments:

Post a Comment