Saturday, November 27, 2010

ឯក​ឧត្តម​បណ្ឌិត​ សុខ អាន បើកការដ្ឋានជួសជុល​ប្រាសាទតាកែវ នៅតំបន់អភិរក្ស និងអភិវឌ្ឍន៍​រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ(២៧/១១/២០១០)


គំរោងជំនួយសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសា​ធារណរដ្ឋ​ ប្រជា​មានិត​ចិន   ដែលមានទឹកប្រាក់ចំនួន៤០លានយ័ន ត្រូវបានយក​មកប្រើប្រាស់​​សំរាប់​ ការ​ជួសជុលប្រាសាទ តាកែវ​​ស្ថិត​នៅ​ខេត្ត​សៀម​រាប​។
 
ពិធីបើកការដ្ឋានជួសជុលប្រាសាទតាកែវនេះប្រារព្វធ្វើឡើងនារសៀល​ថ្ងៃទី​២៧ ខែ​វិច្ឆិ​កា ឆ្នាំ ២០១០ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ​សុខ  អាន ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជាប្រធានអជ្ញាធរជាតិអប្សរានិងឯ​ក​ឧត្តម​ ​ឆៃ អ៊ូ រដ្ឋមន្ត្រី ក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមប៊ុន ណារិទ្ធ​ អគ្គនាយកអជ្ញាធរអប្សរាបាន​មាន​ប្រសាសន៍​ឲ្យដឹង​​ថា តាម​ការ​ស្នើរ សុំ​របស់រាជរដ្ឋាភិបាលកម្ពុជា​ រដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាមានិតចិនបាន​សម្រេច​​ផ្ត​ល់​​ ថវិកា ចំនួយ ៤០លានយ័ន សំរាប់គំរោងជួសជុលប្រាសាទតាកែវ ចាប់ពីឆ្នាំ​២០១១​​ដល់​ ឆ្នាំ២០១៨។
ឯកឧត្តមបានឲ្យដឹងទៀតថាបន្ទាប់ពី ប្រសាទ​អង្គ​រត្រូវ​បានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​​ លោក​នៅ​​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ រួចមក ការសង្គ្រោះ  និងអភិវឌ្ឍន៍តំបន់អង្គរ ត្រូវបាន​​ធ្វើ​ ឡើង​​ដោយ​​រាជ​​រដ្ឋាភិបាល​​កម្ពុជា​​រួម​សហការជាមួយគណកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ច​គាំពារ និង​អភិរក្ស​រមណី​យ​ដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា(អាយ ស៊ី ស៊ី អង្គរ)។  នៅ​ក្នុង​នោះ​មាន​​ប្រទេសជាង​១០​ក្នុងនោះ​ក៍មានប្រទេសចិនផងដែរបាន​ចូលមកជួយបណ្តុះ បណ្តាល អ្នក​ជំនាញ​ខ្មែរ​ ជួយធ្វើ​ការ​អភិរក្ស​ និង​ជួស​ជុល​​​ប្រា​សាទ​​​​​មួយចំនួននៅតំបន់អង្គរ។
លោក តុង ម៉ីងគាំង អគ្គនាយករងនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ចិនបានឲ្យដឹងថាក្រុម​​ អ្នក បច្ចេកទេសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានសិក្សា​គំរោង​ជួស​ជុល​ ប្រាសាទ​នៅ រមណីយដ្ឋានអង្គរក្នុងឆ្នាំ១៩៩៨ ហើយបានផ្តើមធ្វើការ​ជួស​ជុល​ប្រាសាទ​ ចៅ​សា​យ​ទេវតា នៅឆ្នាំ២០០០ ដោយប្រើប្រាស់ថវិកា១៤ លានយ័ន និងបានបញ្ចប់ការងារ ​ក្នុង​ឆ្នាំ​២០០៨ ប្រកបដោយលទ្ធល្អ។
ឯកឧត្តម​ ឆៃ អ៊ូ បាន​ថ្លែង​ដោយ​ចាត់​ទុក​ថាកិច្ចសហការរវាងរាជរដ្ឋាភិបាល កម្ពុជានិង រដ្ឋា​ភិ​បាល​ចិន​លើ​​គំ​រោង​ជួស​ជុលឡើងវិញ ប្រាសាទតាកែវនឹងក្លាយជាគំរូមួយនៃ កិច្ច ស​ហប្រ​តិ​បត្តិ​ការ​អ​ន្តរ​ជាតិក្នុង​វិស័យ​ថែ​រក្សា និងអភិរក្ស បេតិកភណ្ឌពិភពលោក។​ ឯកឧត្តម បានគូសបញ្ជាក់​ថា រដ្ឋា​ភិបាលចិនបាន ជួយថែរក្សានិងជួសជុលឡើងវិញប្រាសាទតាកែវ ដែលជាតំណាក់​កា​ល​ទី២ នៃគំរោង​ដែលចិន​ជួយថែរក្សាអង្គរ ​ដើម្បីថែរក្សាបេតិកភណ្ឌ ពិភពលោក​នេះ​ ​ឲ្យ​បានល្អប្រសើរ។
ឯកឧត្តម​​រដ្ឋមន្ត្រីក្រសួងវប្បធម៌ចិន​បាន​ចាត់​ទុក​ការ​ចូល​រួម​ផ្តល់​ថវិកា​ ជួយជួសជុល​​​ប្រាសាទ ​តាកែវ​នេះ​ជា​ឱកាស ដើម្បីពង្រីកសហប្រតិបត្តិការនិង​​រួម​វិភាគ​ទាន ដើម្បីជំរុញ​ចំណង​ មិត្តភាព​ជាប្រពៃណីរវាងចិន និងកម្ពុជាឲ្យ​បាន​កាន់​តែរឹ​ង​មាំប្រសើរ​ឡើង​ថែម​ទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ​សុខ អាន បានថ្លែងអំណរគុណចំពោះរដ្ឋាភិ​បាលចិន​ដែល​បាន ​​ផ្ត​ល់​ជំនួយចូលរួមចំណែកជួយអភិរក្ស​សម្បត្តិ​វប្បធម៌ ដ៍​មាន​តម្លៃ​  មិនអាចកាត់​ថ្លៃបាន​សំ​រាប់​ មនុស្ស​​ជាតិ។  ឯកឧត្តមមានប្រសាសន៍ថាប្រាសាទបុរាណ គឺជាមរតកដ៍ឧត្តុង្គឧ​ត្តម ​នៃ​ បុ​ព្វ​ការីជន ​ខ្មែរ​នាសម័យដើមដ៏រុងរឿង និងតំណាងឲ្យព្រលឹងជាតិខ្មែរទាំងមូល ហើយ​ក៍​ជា​​ ប្រ​ភពដ៍​រស់​​រវើក​សំរាប់​ការអភិវឌ្ឍវិស័យទេសចរណ៍និងសេដ្ឋកិច្ចកម្ពុជា។ គំរោង ជួស​ជុល​ ប្រាសាទ​តាកែវ​ថ្ងៃនេះ ឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀត​នូវជោគជ័យ នៃ​​កា​រ​អនុវត្ត គោល​នយោបាយ​​ក្រៅ​ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា  ក្នុងការពង្រឹង​ចំ​ណង​មិត្តភាព ទ្វេភាគីជា​មួយ​បណ្តា​​ប្រទេស​នានា​ក៍ដូចជាអង្គការអន្តរជាតិជាពិសេស ជា​មួយ​ប្រទេសចិន ក្នុងការស្តារ និង​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​ឡើងវិញ  បន្ទាប់ពី​ការ​បំ​ផ្លិច​បំ​ផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដោយ​សង្គ្រាម​ផ្ទៃក្នុង។ ឯកឧត្តម សុខ ​អាន បាន​លើកឡើង​ថា ចិនបាន​ផ្តល់​គំ​រោង ជួយអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ជាច្រើនមាន ផ្លូវគមនាគមន៍  ស្ពាន  ប្រព័ន្ធធារា​ សា​ស្ត្រ  សាលារៀន  មន្ទីរពេទ្យ  និង គំរោង​ជួស​ជុល​ប្រាសាទ​ចៅសាយទេវតា។  តាម​រយៈ​​ជោគ​ជ័យ​និងបទពិសោធន៍កន្លងមក​ ​ឯកឧត្តម​មាន​ជំនឿថា ការ​ដ្ឋាន​​​ជួសជុល ប្រា​សាទ​តាកែវនេះ គឺ​ជាមូលដ្ឋានចំណេះ​ដឹងសំរាប់​អជ្ញាធ​រ​អប្សរា យកទៅអនុវត្ត​ ក្នុង​ គំរោង​អភិ​រក្ស​និងជួស​ជុល​​ប្រាសាទបុរាណ្យដ៍ទៃៗ​ទៀត​នៅក្នុង​តំបន់​អង្គរនេះ។

No comments:

Post a Comment