នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបសវនាសម្តែង ការគួរសមជាមួយឯកឧត្តម ប្រ៉េមជីត សាដាវ៉ាន់ (Premjith Sadasivan) ឯកអគ្គរដ្ឋទូតសឹង្ហបូរី ថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនេះឯកឧត្តមបណ្ឌិត សុខ អាន បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហ ប្រតិបត្តិការជាច្រើនរវាងកម្ពុជា និងសឹង្ហបូរី ជាមួយនិងការបញ្ជាក់ថានឹងបន្ត កិច្ចសហប្រតិ បត្តិការ ទ្វេភាគីបន្តទៀតឲ្យដូចឯកអគ្គរដ្ឋទូតដែលបានចប់អាណត្តិកន្លងទៅ។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីនេះជាពិសេសគឺតាមរយៈឯកឧត្តម ពេជ្រ សោភ័ណ្ឌ ក្នុងការបើកវគ្គ បណ្តុះបណ្តាលវិជ្ជាជីវ ដល់និស្សិតខ្មែររាប់ម៉ឺននិងបានផ្តល់នូវជំនួយបច្ចេកទេសផ្នែក កុំព្យូទ័រ ជូនក្រសួងពាណិជ្ជកម្ម ម៉ាស៊ីនស្កេនឺ (Scanner) ០២គ្រឿង ក្នុងទឹកប្រាក់ប្រមាណ ជាង មួយសែនដុល្លារ សំរាប់ត្រួតពិនិត្យជំងឺសារ និងផ្តល់ម៉ាស៊ីន Thermal Scanner ០១គ្រឿងតម្លៃ ៧៥០០០ដុល្លារសំរាប់ស្រាវជ្រាវរកជំងឺផ្តាសាយថ្មី A-H1N1។ ក្រៅពីកម្ពុជា និងសិង្ហបុរីបាន ចុះកិច្ចព្រមព្រៀងវិនិយោគ និងសេវាផ្លូវអាកាស និងកិច្ចព្រមព្រៀងស្តីពីការពង្រឹងសម្ថភាព រដ្ឋបាលសាធារណៈកម្ពុជារវាងសាលាភូមិន្ទរដ្ឋបាល និងសាលាសេវាកម្មស៊ីវិលសិង្ហបូរីក៏ដូច ជាអនុស្សារណរវាងក្រសួងសេដ្ឋកិច្ចកម្ពុជា សិង្ហបូរី លើការចែករំលែកបទពិសោធ គ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។ បន្ថែមពីលើនេះគឺការលើកលែងទិដ្ឋាការលើលិខិត ឆ្លងដែនការទូត និងផ្លូវការ រីឯលិខិតឆ្លងដែនធម្មតា លើកលែងទិដ្ឋាការសំរាប់ការស្នាក់នៅតិចជាង៣០ថ្ងៃ ដែលដំណើរការចាប់តាំងពីថ្ងៃទី០១មករាឆ្នាំ ២០០៦ មកម្លេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ ព្រមទាំងវិស័ពាណិជ្ជកម្មផងដែរ។ ទន្ទឹមនឹងនោះដែរមកឯកឧត្តមឧបនាយក រដ្ឋមន្រ្តីក៍បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីជោគជ័យដ៍ធំធេងនៃ មហាសន្និបាត សន្និសីទអន្តរជាតិគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលទើបតែបានបញ្ចប់ទៅនៅ ពេលថ្មីៗនេះ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាជោគជ័យដ៍ឧត្តុង្គឧត្តមបំផុត ដែលគណប្រតិភូ នៃមហាសន្នបាតសន្និសីទអន្តរជាតិគណបក្សនយោបាយ នៅអាស៊ីដែលបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា សម្រាប់គណបក្សនៅអាស៊ីប៉ាស៊ីហ្វិច យកមកធ្វើជាគម្រូនិងបទ ពិសោធន៏ក្នុងផ្សះផ្សាជាតិ ឯកភាពជាតិ និងការរក្សាបាននូវសន្តិភាព។ មិនតែប៉ុណ្ណោះបន្ទាប់ ពីគណប្រតិភូបានទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តអង្គរ និងប្រាសាទព្រះវិហារដែលជា សម្បត្តិបេតិកភណ្ឌពិភពលោករួចមកគណៈប្រតិភូ ICAPP ក៏បានចេញសេចក្តីថ្លែងការរួមគ្នា មួយក្នុងការគាំទ្រដល់តុលាការអន្តរជាតិក្រុងឡាអេដែលបាន សម្រេចកាត់ក្តីយ៉ាងត្រឹមត្រូវ សម្រេចថាប្រាសាទព្រះវិហារគឺជារបស់កម្ពុជា និងស្ថិតនៅក្នុងអធិបតីជាតិនៃទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា។
No comments:
Post a Comment