Wednesday, January 26, 2011

វិចារណកថា​ ​៖ សម្បទាន​របស់​កម្ពុ​ជា​ដែល​ទប់​ស្កាត់​ ​ភ្លើ​ង​ស​ង្គ្រា​ម​ពី​ពួក​សៀម​ឈ្លានពាន

តាម​ដំណឹង​ថា​ ​មេ​ទ័ព​ខ្មែរ​នៅ​ទិស​ប្រាសាទ​ព្រះ​វិហារ​បាន​ធ្វើ​សម្បទាន​មួយ​ ​លើក​ទៀត​ ​គឺ​សុខ​ចិ​ត្ដ​កែ​ខ្លឹម​សារ​សិលា​ចារឹក​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ ​បន្ទាប់​ពី​ភា​គី​ ​ថៃ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ​។ សម្បទាន​នេះ​អាច​ធ្វើ​ឱ្យ​ក្រុម​មេ​ទ័ព​ថៃ​ស្ងប់​ចិ​ត្ដ​ ​និង​ក៏​ជា​ ​ផ្នែក​មួយ​ជួយ​សម្រួល​ស្ថាន​ការណ៍​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​ស្ងប់​ស្ងាត់​វិញ​ដែ​រ​។
សិលា​ចារឹក​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​មេ​ទ័ព​កម្ពុ​ជា​បាន​ដាក់​តាំង​ជា​ ​អនុ​ស្សា​វ​រី​យ៍​នៃ​ការ​ឈ្លានពាន​របស់​កង​ទ័ព​ថៃ​ ​កាល​ពី​ថ្ងៃ​ទី​១៥ ក​ក្ក​ដា​ ​២០០៨ ហើយ​ដក​ទៅ​វិញ​នៅ​វេលា​ម៉ោង​៨:៣០ នាទី​ ​ថ្ងៃ​ទី​ ​១ ធ្នូ​ ​២០១០ ។ ប៉ុន្ដែ​ក្រោយ​ពី​ ​កង​ទ័ព​ខ្មែរ​អនុញ្ញាត​ឱ្យ​ម​ន្ដ្រី​យោធា​និង​អភិបាល​ខេ​ត្ដ​ស៊ី​សាកេ​ត​ចូល​មក​ថ្វាយបង្គំ​ ​ព្រះ​រតន​ត្រៃ​កាល​ពី​ស​បា្ដ​ហ៍​មុន​ ​ក្រុម​នេះ​បាន​ឃើញ​សិលា​ចារឹក​នេះ​ហើយ​ទាម​ ​ទារ​ដាច់​អហង្ការ​ឱ្យ​ភា​គី​ខ្មែរ​ដក​ចេញ​ ​ពុំនោះ​សោត​ពួក​គេ​នឹង​ចារឹក​លើ​ផ្ទាំង​សិលា​ ​មួយ​ផ្សេង​ ​យក​មក​តាំង​នៅ​ក្នុង​វ​ត្ដ​នេះ​ដែរ​ ​ឬ​ក៏​ពួក​គេ​នឹង​ចូល​មក​រុះ​រើ​សិលា​ចារឹក​ ​ខ្មែរ​នោះ​ចេញ​ ​។
ស្ថាន​ភាព​បែប​នេះ​អាច​ឈាន​ដល់​ការ​បង្ហូរ​ឈាម​គ្នា​មួយ​លើក​ទៀត​ ​បើ​សិន​ជា​ ​ពុំ​មាន​សម្រប​សម្រួល​ណា​មួយ​ ​ឬ​និយាយ​ឱ្យ​ចំ​គឺ​ ​កម្ពុ​ជា​មិន​ធ្វើ​សម្បទាន​ដើម្បី​ ​រម្ងាប់​អារម្មណ៍​ពួក​សៀម​ឈ្លានពាន​ទេ​ ​។ អាស្រ័យ​ហេតុ​នេះ​បាន​ជា​ភា​គី​កម្ពុ​ជា​ ​សុខ​ចិ​ត្ដ​កែ​ប្រែ​ខ្លឹម​សារ​សិលា​ចារឹក​នោះ​ចេញ​ ​ដោយ​ដាក់​ជា​ថ្មី​ថា​ ​“ទី​នេះ​ជា​ទឹក​ដី​ ​កម្ពុ​ជា​” ជា​ជំនួស​វិញ​ ​។ ទោះបីជា​សម្បទាន​របស់​កម្ពុ​ជា​ពេល​នេះ​បាន​រង​ការ​រិះ​ ​គន់​និង​មិន​សូវ​សប្បាយ​ចិ​ត្ដ​ពី​អ្នក​ជាតិ​និយម​ខ្មែរ​ខ្លះ​ក៏​ដោយ​ ​ក៏​វិធាន​ការ​ប្រកប​ ​ដោយ​ឥរិយាបថ​ទន់ភ្លន់​ ​ដែល​អាច​សម្រាល​ស្ថាន​ការណ៍​ដោយ​បញ្ចៀស​ស​ង្គ្រា​ម​ ​រាំង​ជល់​នៅ​ព្រំ​ប្រទល់​នោះ​ ​ជា​ឥរិយាបថ​ថ្លៃថ្នូរ​និង​បង្ហាញ​នូវ​ការ​យោគ​យល់​ដ៏​ ​ជ្រាល​ជ្រៅ​របស់​មេ​ដឹកនាំ​ខ្មែរ​ ​ក៏​ដូច​ជា​មេ​ទ័ព​ខ្មែរ​ក្នុង​បំណង​រស់​នៅ​ដោយ​សុខដុម​ ​រម​នា​ជាមួយ​ប្រទេស​ជិត​ខាង​មួយ​នេះ​ ​។
ការ​យោគ​យល់​របស់​កម្ពុ​ជា​មាន​លំនាំ​ប្រហាក់​ប្រហែល​នឹង​អនុ​សាសន៍​ ​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​ ​ដែល​មិន​អនុញ្ញាត​ឱ្យ​ចល័ត​កង​ទ័ព​កម្ពុ​ជា​ ​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ដែរ​ ​នៅ​ពេល​ថៃ​មាន​វិបត្ដិ​ផ្ទៃ​ក្នុង​យ៉ាង​ធំ​កាល​ ​ ​ពី​ឆ្នាំ​កន្លង​មក​នេះ​ ​។ អ​ត្ដ​ចរិយា​ដ៏​ថ្លៃថ្នូរ​ប្រកបដោយ​សុ​ច្ឆ​ន្ទៈ​របស់​មេ​ដឹកនាំ​ខ្មែរ​ពី​ ​លើ​ដល់​ក្រោម​បែប​នេះ​ ​គឺ​បាន​បង្ហាញ​នូវ​គំនិត​ស្នេហា​ស​ន្ដិ​ភាព​ ​ចង់​រួម​រស់​ក្នុង​ ​ស​ន្ដិ​សុខ​យ៉ាង​ពិត​ប្រាកដ​ជាមួយ​បណ្ដា​ប្រទេស​ ​។ ឧទាហរណ៍​ជាក់​ស្ដែង​នៅ​ពេល​ថៃ​ ​លើក​ទ័ព​គគ្រឹកគគ្រេង​ចូល​មក​រំលោភ​បំពាន​ចូល​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះ​ ​វិហារ​ ​ពិសេស​នៅ​ជ​ញ្ជ្រំ​ជើង​កាន់​កាប់​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​អស់​រ​យៈ​ពេល​ជាង​ ​២ឆ្នាំ​មុន​នេះ​ ​ខាង​កម្ពុ​ជា​នៅ​តែ​ប​ន្ដ​នយោបាយ​ចរចា​ដោយ​ស​ន្ដិ​វិធី​ជាមួយ​ពួក​ ​ឈ្លានពាន​ ​រហូត​ដល់​កម្លាំង​ថៃ​ឈ្លានពាន​ដក​ត្រ​ឡប់​ក្រោយ​វិញ​ដោយ​ស​ន្ដិ​វិ​ធី​។​ ​ជា​ ​ពិសេស​បាន​សម្រួល​កង​ទ័ព​ថៃ​នៅ​ក្នុង​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ឱ្យ​ចេញ​ទៅ​វិញ​យ៉ាង​ ​សុខ​សា​ន្ដ​ពី​ម៉ោង​៨:៣០នាទី​ព្រឹក​ថ្ងៃ​ទី​ ​១ ធ្នូ​ ​ ​២០១០ ដោយ​មិន​បាន​ប្រើ​អាវុធ​ ​១ គ្រាប់​ឡើយ​ ​។
យើង​ទាំង​អស់​គ្នា​ជា​ខ្មែរ​បាន​ដឹង​ឮ​រាល់​ថ្ងៃ​នេះ​ថា​ ​ក្រុម​ជាតិ​និយម​ជ្រុល​សៀម​ ​មួយ​ក្ដាប់​ ​(ក្រុម​អាវ​លឿង​) នៅ​តែ​ចិញ្ចឹម​គំនិត​ឈ្លានពាន​មក​លើ​កម្ពុ​ជា​នៅ​ឡើយ​ ​ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ម្សិល​ ​ក្នុង​បាតុកម្ម​នៅ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ថៃ​ ​ក្រុម​អាវ​លឿង​ ​ដែល​ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ចំ​ឡង​ ​ស្រី​មឿង​ ​បាន​ទាមទារ​រ​ដ្ឋា​ភិ​បា​ល​អាប់​ភី​ស៊ី​ត​ ​ឱ្យ​ដោះ​ស្រាយ​នូវ​ការ​តវ៉ា​ទាមទារ​របស់​ពួក​គេ​ចំនួន​៣ចំណុច​គឺ​ ​១-ថៃ​ដក​ខ្លួន​ពី​ ​សមាជិក​យូ​ណេ​ស្កូ​, ២-លុប​ចោល​អនុ​ស្សរ​ណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ​២០០០ រវាង​ថៃ​នឹង​កម្ពុ​ជា​ ​និង​ ​៣-បណ្ដេញ​ប្រជា​ជន​កម្ពុ​ជា​ចេញ​ពី​លើ​ផ្ទៃ​ដី​៤,៥ គីឡូម៉ែត្រ​ ​ក្រឡា​ ​ដែល​សៀម​អាវ​លឿង​ប្រកាស​ថា​ជា​ដី​របស់​គេ​នោះ​ ​។ ប្រមុខ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ ​បាងកក​ ​ពេល​នេះ​កំពុង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​នឹង​ពួក​អាវ​លឿង​នេះ​ ​។
គួរ​បញ្ជាក់​ទៀត​ថា​ ​នៅ​ក្រុង​បាងកក​ពេល​នេះ​មាន​រលក​បាតុកម្ម​ពីរ​ក្រុម​ ​(អាវ​ ​ក្រហម​និង​អាវ​លឿង​) ធ្វើ​ឡើង​ប​ន្ដ​បន្ទាប់​គ្នា​ ​ហើយ​ព្យាយាម​ដាក់​សម្ពាធ​ឱ្យ​នាយក​ ​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​ដោះ​ស្រាយ​នូវ​សំណូម​ពរ​លំ​បា​កៗ​ជា​ច្រើន​ ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​ ​នយោបាយ​នៅ​ទី​នោះ​ ​កំពុង​ឆ្ពោះ​ទៅ​រក​សភាព​វឹកវរ​ក្រឡាប់​ចាក់​ខ្លាំង​ឡើ​ងៗ​ ​។ ស្ថាន​ភាព​នយោបាយ​ដ៏​ជ្រួល​ច្របល់​នៅ​បាងកក​នេះ​ ​ទោះ​យ៉ាង​ណា​ក៏​មាន​ពាក់​ ​ព័ន្ធ​នឹង​បញ្ហា​កម្ពុ​ជា​ដែរ​ ​ដូចដែល​ក្រុម​អាវ​លឿង​បាន​ទាមទារ​៣ចំណុច​ដូច​ពោល​ ​ខាង​លើ​ស្រាប់​ ​។
អាស្រ័យ​ហេតុ​នេះ​ ​ការ​បន្ទន់​ឥរិយាបថ​របស់​កង​ទ័ព​នៅ​ប្រាសាទ​ព្រះ​វិហារ​ដែល​ ​សុខ​ចិ​ត្ដ​កែ​ប្រែ​ខ្លឹម​សារ​នៃ​ផ្ទាំង​សិលា​ចារឹក​វិញ​នៅ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​នោះ​ ​ជា​ ​មធ្យោបាយ​បន្សាប​ជម្លោះ​និង​សម្រាល​ស្ថាន​ការណ៍​នៅ​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​ ស្ងប់​ស្ងាត់​តាម​បំណង​ប្រាថ្នា​របស់​ជាតិ​ទាំងមូល​ ​។ យើង​យល់​ស្រប​ជាមួយ​គំនិត​ដ៏​ ​ឈ្លាស​វៃ​របស់​មេ​ទ័ព​ខ្មែរ​ទាំង​អស់​នោះ​ ​ដែល​ចេះ​ប្រើ​យុទ្ធ​វិធី​យក​ ​“ទឹក​រំលត់​ភ្លើ​ង​” ជា​ជាង​យក​ ​“សាំង​ចាក់​លើ​ភ្លើ​ង​” ពីព្រោះ​ភ្លើ​ង​ស្នេហា​ជាតិ​ដ៏​លេលា​របស់​ក្រុម​ ​វង្វេង​សាវតារ​សៀម​អាវ​លឿង​នេះ​ ​បើ​សិន​ខ្មែរ​យើង​មិន​ឈ្លាស​វៃ​ដោះ​ស្រាយ​សម្រប​ ​ស្ថាន​ការណ៍​ទេ​ ​នុ៎ះ​កម្ទេច​ភ្លើ​ង​តូច​នេះ​ ​អាច​នឹង​ក្លាយ​ជា​ភ្លើ​ង​ស​ង្គ្រា​ម​ដ៏​ធំ​ដែល​បង្ក​ ​ម​ហ​ន្ដ​រាយ​ដល់​ជាតិ​និង​ប្រជា​ពលរដ្ឋ​យ៉ាង​ដំណំ​បាន​ ​។ ដូច្នេះ​ ​យើង​អាច​និយាយ​បាន​ ​ថា​ ​សម្បទាន​របស់​កង​ទ័ព​កម្ពុ​ជា​ចំពោះ​ភា​គី​ថៃ​មួយ​លើក​ទៀត​នេះ​ ​ជា​កាយ​វិការ​ ​ស​ន្ដិ​និយម​ដ៏​ឧត្ដុង្គ​ឧត្ដម​ ​គួរ​ឱ្យ​កោត​សរសើរ​ក្រៃ​លែង៕

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment