Wednesday, January 26, 2011

វិចារណកថា​ ​៖ កម្ពុ​ជា​ ​ក្រោម​ក្រសែ​ភ្នែក​លំអៀង​ព្យាបាទ​ពី​ក្រុម​ប្រឆាំង​ខ្នាត​អ​ន្ដរ​ជាតិ​

មូល​ដ្ឋា​ន​សេរី​ភាព​នៅ​កម្ពុ​ជា​បាន​ត្រូវ​ធានា​និង​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​ ​ហើយ​ ​ពលរដ្ឋ​គ្រប់​រូប​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដោយ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ជា​ ​កំហិត​ ​។ នេះ​ជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​មួយ​ដែល​កម្ពុ​ជា​ប្រកាន់​ខ្ជាប់​ក្នុង​ការ​ ​ពង្រឹង​ការ​ក​សាង​នីតិ​រដ្ឋ​នៅ​កម្ពុ​ជា​ពី​ពេល​នេះ​តទៅ​ ​។ ប៉ុន្ដែ​ ចំ​ណាត់​វិធាន​ការ​ពង្រឹង​ ​ការ​អនុ​វ​ត្ដ​ច្បាប់​របស់​កម្ពុ​ជា​ ​បែរ​ជា​ត្រូវ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អ​ន្ដរ​ជាតិ​ ​ថ្កោល​ទោស​ទៅ​វិញ​ ​។ ការ​ថ្កោល​ទោស​នេះ​ ​បង្ហាញ​នូវ​ចរិត​លំអៀង​ប្រឆាំង​យ៉ាង​ ​ទុច្ចរិត​របស់​ក្រុម​ប្រឆាំង​ខ្វះ​មនសិការ​និង​ខូច​សតិ​ស​ម្ប​ជ​ញ្ញៈ​មួយ​ ​ក្ដាប់​តូច​ ​។
              ជា​ថ្មី​ម្ដង​ទៀត​ ​នៅ​ថ្ងៃ​ទី​២៥ មក​រា​ ​២០១១នេះ​ ​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​អំពាវ​នាវ​ដល់​អង្គ​ការ​សហ​ប្រជា​ជាតិ​និង​ ​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​កម្ពុ​ជា​ឱ្យ​ទប់ទល់​ប្រឆាំង​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​កុំឱ្យ​គាប​សង្កត់​ ​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​តាម​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ ​ព័ត៌មាន​នេះ​មាន​ដូច​ជា​ ​ការ​បញ្ជូន​ជន​ជាតិ​ភាគ​តិច​ចិន​ទៅ​ប្រទេស​ចិន ,ការ​គាប​ ​សង្កត់​សហ​ជីព​កម្ម​ក​រ​។​ ​ការ​បណ្ដេញ​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​និង​ ​គំរាម​បិទ​ការិយាល័យ​នេះ , ការ​ចាប់​ដាក់​ពន្ធនាគារ​ម​ន្ដ្រី​កម្ម​វិធី​ស្បៀង​អាហារ​ ​ ​ពិភព​លោក​ ​និង​ការ​កាត់​ទោស​អ្នក​តំណាង​រា​ស្ដ្រ​គណ​បក្ស​ប្រឆាំង​ជា​ដើម​ ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មាន​លំនាំ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​សកម្មភាព​នានា​ ​របស់​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុ​ជា​ ​គឺ​ការ​ខំ​បំប៉ោង​ស្ថាន​ការណ៍​នៅ​កម្ពុ​ជា​ឱ្យ​កាន់តែ​ ​ខ្មៅ​ងងឹត , កាន់ជើង​បុគ្គល​មួយ​ចំនួន​ដែល​បំពាន​ច្បាប់​ ​រួច​ហើយ​ប​រិ​យារ​រិះ​គន់​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​ថា​រឹតត្បិត​សេរី​ភាព​និង​រំលោភ​សិទ្ធិ​មនុស្ស​ ​។ ក្នុង​ចំ​ណាត់​វិធាន​ការ​ ​នានា​របស់​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នា​បច្ចុប្បន្នកាល​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​ ​មនុស្ស​ចាត់​ទុកជា​ ​គំនាប​សង្កត់​របស់​រ​ដ្ឋា​ភិ​បា​ល​ទៅ​លើ​ជន​ល្មើស​ទាំង​នោះ​ ​។ នេះ​ ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​កំពុង​សម​គំនិត​ជាមួយ​ ​ក្រុម​ប្រឆាំង​ ​និង​គាំ​ទ្រ​ជន​ល្មើស​នានា​ដើម្បី​វាយ​ប្រហារ​រ​ដ្ឋា​ភិ​បា​ល​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ ​ដែល​ទ​ង្វើ​បែប​នេះ​បាន​លេច​ផុស​ចេញ​យ៉ាង​ច្បាស់​ក្រឡែត​ពី​ក្រុម​ម​ន្ដ្រី​ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ឃុ​ប​ឃិ​ត​ជាមួយ​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​ ​ដើម្បី​អុកឡុក​ ​បន្ទច់​បង្អាក់​សកម្មភាព​រ​ដ្ឋា​ភិ​បា​ល​និង​ដំណើរ​ក​សាង​ប្រទេស​ជាតិ​របស់​ប្រជា​ពល​ ​រដ្ឋ​ខ្មែរ​ ​។ ដោយសារ​តែ​មាន​ចរិត​លំអៀង​របស់​ក្រុម​ម​ន្ដ្រី​សិទ្ធិ​មនុស្ស​យ៉ាង​នេះ​ ​ទើប​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​មិន​ផ្ដល់​តម្លៃ​ដល់​បុគ្គល​ទាំង​នោះ​ ​ហើយ​ក៏​មិន​ចង់​ ​ស្វាគមន៍​ពួក​គេ​នៅ​កម្ពុ​ជា​ដែរ​ ​។
              នៅ​ប្រទេស​កម្ពុ​ជា​ពិត​ជា​ពុំ​បាន​លើក​លែង​ទោស​ដល់​ជន​ល្មើស​ណា​ម្នាក់​ឡើយ​ ​ ​ទោះ​អ្នក​នោះ​ជាម​ន្ដ្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​ដ្ឋា​ភិ​បា​ល , ជាម​ន្ដ្រី​សិទ្ធិ​មនុស្ស​សហ​ប្រជា​ជាតិ​ ​ប្រចាំ​នៅ​កម្ពុ​ជា , ជាម​ន្ដ្រី​គណ​បក្ស​ប្រឆាំង , ជា​កម្ម​ករ​ ​ឬ​សហ​ជីព​កម្ម​ករ​ក៏​ដោយ​ ​ពីព្រោះ​ទាំង​អស់​គ្នា​ត្រូវ​គោរព​ច្បាប់​ស្មើ​មុខ​គ្នា​ ​។ ជាក់​ស្ដែង​ដូច​ជាម​ន្ដ្រី​គណ​បក្ស​ ​ប្រឆាំង​លោក​សម​ ​រ​ង្ស៊ី​ មាន​ចេតនា​បំផ្លាញ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ (ដក​បង្គោល​ ​ព្រំ​ដែន ) ជា​ដើម​ ​គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ , ម​ន្ដ្រី​សិទ្ធិ​មនុស្ស​ ​ជាតិ​និង​សហ​ប្រជា​ជាតិ​ដែល​សម​គំនិត​ ​និង​កាន់ជើង​ពួក​ជន​ល្មើស​ទាំងឡាយ​ ​ក៏​ ​មិន​អាច​ចាក​ចេញ​ពី​ទំនួល​ខុស​ត្រូវ​ដូច​នេះ​ដែរ​ ​។ ដូច្នេះ​ ​ការ​គោរព​ច្បាប់​នៅ​ ​កម្ពុ​ជា​ ​គឺ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​ឋានានុក្រម​ ​គ្រប់​ជាតិ​សាសន៍​ដែល​កំពុង​រស់​រាន​និង​ ​ប្រកប​អាជីព​នៅ​ទី​នេះ​ ​មាន​តម្លៃ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ ​គឺ​ពុំ​មាន​ម​ន្ដ្រី​ឬ​ ​ឥស្សរ​ជន​កំពូល​ណា​មួយ​អាច​ជាន់​ឈ្លី​តាម​ទំនើង​ចិ​ត្ដ​លើ​ច្បាប់​បាន​ឡើ​យ​។​ ​ដូច​អ្នក​ ​នាំ​ពាក្យ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​បញ្ជាក់​រួច​ហើយ​ថា​ ​មនុស្ស​គ្រប់​រូប​នៅ​ក្នុង​ ​ប្រទេស​នេះ​ត្រូវ​អនុ​វ​ត្ដ​ច្បាប់​ជា​កំហិត​ ​និង​ថា​ចាប់​ពី​ពេល​នេះ​ទៅ​ ​មិន​មាន​សកម្ម​ ​ភាព​ណា​មួយ​ដែល​ត្រូវ​ចាក​ឆ្ងាយ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ប្រ​ព្រឹ​ត្ដ​នោះ​ឡើ​យ​។
               សេចក្ដី​ប្រកាស​ព័ត៌មាន​ចុង​ក្រោយ​នេះ​របស់​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​ជា​សារ​ទុច្ចរិត​របស់​អង្គ​ការ​មួយ​ដែល​ធ្លាប់​តែ​ចង​គំនុំ​គុំ​កួន​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​នេះ​ ​វា​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ត​ថ​ភាព​ក្នុង​សង្គម​ពិត​នៅ​កម្ពុ​ជា​ទេ​ ​។ ប៉ុន្ដែ​វា​ជា​ ​មធ្យោបាយ​ឃោសនា​ ​ជួយ​បិទ​បាំង​ជន​ល្មើស​មួយ​ក្ដាប់​ដែល​ស្អប់​និង​ផ្ចាញ់​ផ្ចា​ល់​ ​រ​ដ្ឋា​ភិ​បា​ល​ជា​ប្រពៃណី​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ ​។ ទោះ​យ៉ាង​ណា​ក្រុម​ឃ្លាំង​មើល​ ​សិទ្ធិ​មនុស្ស​ស្អី​នោះ​ ​នឹង​ពុំ​អាច​ស្ទួយ​យោង​ជន​ទុច្ចរិត​បាន​ទេ​ ​ហើយ​ការ​ព្យាបាទ​ដែល​ ​ពោរ​ពេញ​ទោ​ដោយ​ចរិត​បំផ្លិច​បំផ្លាញ​កម្ពុ​ជា​ពី​ក្រុម​អ​សោ​ចិ៍​កេរ្ដិ៍​មួយ​នេះ​ ​ក៏​នឹង​ ​ពុំ​អាច​ប្រែ​ក្រឡាស់​ស្ថាន​ភាព​ល្អ​ពិត​នៅ​កម្ពុ​ជា​ឱ្យ​ធ្លាក់​ចូល​ក្នុង​គន្លង​អនាធិបតេយ្យ​ ​របស់​ពួក​គេ​បាន​ដែរ៕

No comments:

Post a Comment