Wednesday, January 26, 2011

សម្ព័ន្ធ​​​​សហ​គ្រាស​​​​កៅស៊ូ​​​​វៀត​​ណាម​​​​នៅ​​​​កម្ពុជា​​​​ដំា​​​​​កៅ​​ស៊ូ​​​​ថ្មី​​​បាន​​​​លើ​​​​ផ្ទៃ​​ដី​​​​ជិត​​​​ ២​៦​​០០០​​​​ហិកតា

ភ្នំពេញ​​ ​៖ ក្រុម​ហ៊ុន​​វិនិយោគ​​ដាំ​​កៅស៊ូ​​វៀត​ណាម​​ចំនួន​​១០​​ចំណុះ​ឲ្យ​​សម្ព័ន្ធ​​សហ​គ្រាស​​កៅស៊ូ​​វៀត​ណាម​​នៅ​​កម្ពុជា​​បាន​​ធ្វើ​​ការ​វិនិ​យោគ​​ដាំ​​ដុះ​​កៅស៊ូ​​នៅ​​កម្ពុជា​​បាន​​ជិត​​២៦០០០​​ហិកតា​​ហើយ​។​​នេះ​បើ​​តាម​​របាយការណ៍​​​បូក​​សរុប​​លទ្ធផល​​ការ​ងារ​​ដាំ​​ដុះ​​កៅ​ស៊ូ​ឆ្នាំ​​២០១០​រ​បស់​​លោក​​ឧកញ៉ា​ ឡេង​ ឬទ្ធី​ ប្រធាន​​ការិយាល័យ​​តំណាង​​សម្ព័ន្ធ​​សហ​គ្រាស​កៅស៊ូ​​វៀត​ណាម​​ប្រចំា​​កម្ពុជា​។
ថ្លែង​អោយ​ដឹង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ដាំ​ដុះ​កៅស៊ូ​ឆ្នាំ​២០១០​របស់​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀត​ណាម​ប្រចាំ​នៅ​កម្ពុជា​នៅ​សណ្ឋាគារ​ភ្នំពេញ​រសៀល​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១១​ក្រោម​អធិបតី​ភាព​លោក​ TRAN​ NGOC​ THUAN​ អគ្គ​នាយក​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀតណាម​និង​មាន​អញ្ជើញ​ចូល​រួម​ពី​លោក​ ង៉ូ អាញ់យុង ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​លោក​ គៀង វ៉ាង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា​លោក​អភិបាល​រង​ខេត្ត​តំណាង​ឲ្យ​អាជ្ញា​ធរ​ដែន​ដី​កម្ពុជា​ផង​ដែរ​។
លោក​ឧកញ៉ា​ ឡេង ​ឬទ្ធី​​បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​ផ្ទៃ​ដី​ដែល​ដាំ​បាន​ជិត​ ២៦០០០​ហិតា​ក្នុង​នោះ​ផ្ទៃ​ដី​ដាំ​ថ្មី​ឆ្នាំ​២០១០​ចំនួន​ជាង​ ១៥៥៨៦​ហិតា​និង​កំពុង​ដំណើរ​ការ​ថែ​ទាំ​ជាង​ ១០៣៧៨​ហិតា​។ការ​អនុវត្តន៏​នូវ​គម្រោង​ផែន​ការ​ដាំ​ដុះ​កៅស៊ូ​ចំនួន​១០​ម៉ឺន​ហិតា​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​២​វៀត​ណាម​និង​កម្ពុជា​សម្ព័ន្ធ​សហ​គ្រាស​កៅស៊ូ​វៀតណាម​បាន​ចាប់​ផ្ដើម​លើ​ផ្ទៃ​ដី​ស្ថិត​ក្រោម​រូប​ភាព​ពីរ​គឺ​ ការ​ផ្ទេរ​សិទ្ធ​គ្រប់​គ្រង​និង​ដី​សម្បទាន​ចំនួន​ ៩៥១៧៨​ហិតា​ស្ថិត​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កំពង់ធំ​ រតនគីរី​ ស្ទឹងត្រែង​។
លោក​ គៀង​វ៉ាង​ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​កម្ពុជា​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ហ៊ុន​វៀត​ណាម​ទាំង​អស់​ដែល​កំពុង​អភិវឌ្ឍន៍​កៅស៊ូ​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ​ហើយ​សង្ឃឹម​ថា​និង​ទទួល​លទ្ធ​ផល​ល្អ​។លោក​ក៏​សំណូម​ពរ​ដល់​ក្រុម​ហ៊ុន​វៀតណាម​បន្ត​ជួយ​កសាង​ជម្រក​ស្នាក់​នៅ​សាលា​រៀន​មន្ទីរពេទ្យ​ វត្ត​អារាម​ ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​ធ្វើ​កម្មករ​ដើម្បី​ជួយ​ដល់​ការ​រស់​នៅ​ក្នុង​ក្រុម​ហ៊ុន​ជា​ដៃ​គូរ​ដ៏​ល្អ​និង​សុំ​ជួយ​ផ្ដល់​នូវ​បច្ចេកទេស​និង​កូន​ដើម​កៅ​ស៊ូ​បច្ចេកទេស​ដាំ​ដុះ​ថែ​រក្សា​ឲ្យ​បាន​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ល្អ​ផង​ដែរ​។
សុង​ យោ

No comments:

Post a Comment