Saturday, January 22, 2011

ជា មុនី ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ប្រទាន​បរម​ងារ​វីរៈជន​កម្មករ​ដល់​ស​ព​បងប្រុស​

ភ្នំពេញ​: នៅក្នុង ពិធី​ដង្ហែរ​កម្រងផ្កា​រំលឹក​ខួប​ទី​៧​ឆ្នាំ​នៃ​ការស្លាប់​របស់​លោក​ជា វិជ្ជា នៅ​ព្រឹក​ថ្ងៃទី​២២​មករា​នេះ លោក​ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ស្នង​តំណែងពី​បងប្រុស​របស់​ខ្លួនបានទាមទារ​៣​ចំណុច​៖

​ទី​១ គឺ​សុំ​ឱ្យ​ព្រះមហាក្សត្រ​ប្រទា​នបរមងារ​ជា​វីរៈ​ជនកម្ម​ក​រ​ដល់​ស​ព​លោក​ជា វិជ្ជា​ដើម្បី​ជា​គុណបំណាច់​ក្នុង​ការតស៊ូ​ដើម្បី​សេរីភាព​កម្មករ​។ ទី​២​គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ទីតាំង​មួយ​សម្រាប់​សង់​ស្តូប​គោរព​វិញ្ញាណ​ខ​ន្ធ័​លោក​ជា វិជ្ជា​និង​សង់​រូបសំណាក​ជា វិជ្ជា​។ ចំណែកឯ​ការទាមទារ​ទី​៣​គឺ​សុំ​ឱ្យ​រដ្ឋាភិបាល​ចាប់ខ្លួន​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ជន​មិន​ស្គាល់​មុខ​បាញ់សម្លាប់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២២​មករា​ឆ្នាំ​២០០៤​នៅ​កន្លែង​តូប​លក់​កាសែត​មួយ​ក្បែរ​វត្ត​លង្ការ ខណៈ​ដែល​លោក​កំពុង​អាន​កាសែត​ពេលព្រឹក​។ រហូតមក ទល់​ពេលនេះ​គឺ​រយៈពេល​៧​ឆ្នាំ​ហើយ​ដែល​ឃាតកម្ម​បិទមុខ​មួ​យ​នេះ​មិន​ត្រូវបាន​បំបែក​នៅ​ឡើយ​៕

ដោយ : រតនាCEN

No comments:

Post a Comment