Thursday, December 02, 2010

នាយករដ្ឋមន្ដ្រី នេប៉ាល់​ អញ្ជើញ​សម្តេច​តេជោ​ទៅ​ ទស្សនៈ​កិច្ច​ប្រទេស​នេប៉ាល់​(០២/១២/២០១០)

ឯកឧត្ដម MADHAV KUMAR NEPAL នាយករដ្ឋមន្ដ្រីនេប៉ាល់ មានប្រសាសន៍សំដែង នូវការ​រីក​​រាយ​ដោយបានអញ្ជើញមក កាន់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងមហាសន្និបាត លើកទី៦ នៃ​សន្និសីទ​អន្ដរ​ជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ ក្នុង​ជំនួប​​​សំដែងការគួរសម ចំពោះ​សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណា​ចក្រកម្ពុជា នៅវិមាន សន្ដិភាពគណៈរដ្ឋមន្ដ្រី ល្ងាចថ្ងៃទី២ខែធ្នូឆ្នាំ២០១០ ឯកឧត្ដមនាយករដ្ឋមន្ដ្រី​នៃ​សាធារណៈរដ្ឋ​​​ នេប៉ាល់បានមានប្រសាសន៍បញ្ជាក់​ថា មហាន្និបាត ICAPP លើកទី៦នេះ មានសារៈ​ សំខាន់​ខ្លាំង​ណាស់ ក្នុងការចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍ រវាង​គណបក្ស​និងគណបក្ស ទាំងអស់ ដែល​មាន​វត្ដ​មាន​​​​អញ្ជើញចូលរួម។ តាម​រយៈ​ឯកឧត្តម​ អ៊ាង​ សុផល្លែត​ ជំនួយ​ ការ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​​ថាៈ នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្ដម នាយករដ្ឋមន្ដ្រី ​ នៃ​ប្រទេស​នេប៉ាល់ មានប្រសាសន៍​គោរព​អញ្ជើញ​ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេស នេប៉ាល់ផងដែរ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍សម្តែង​នូវការស្វាគមន៍ សារ​ជា​ថ្មី​ម្ដង​ទៀត ជូនចំពោះឯកឧត្ដម MADHAV KUMAR NEPAL ដែលបានឆ្លើយតបតាមការអញ្ជើញ មក​ចូល​រួម​មហាសន្និ​ បាតលើកទី៦ របស់​​ ICAPP ។ ទាក់ទិនទៅ​និងការគោរព​អញ្ជើញ​ របស់​ឯកឧត្ដម​នាយករដ្ឋមន្ដ្រី សម្ដេច​​តេជោ មាន​ប្រសាសន៍​ថា នៅក្នុងពេលវេលាដ៏ សមស្រប សម្ដេចនឹងដឹកនាំ​គណៈប្រតិភូ​​ទៅបំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ នៅប្រទេសនេប៉ាល់ ហើយសំរាប់ដំណើរ​ទស្សនកិច្ច​នៅពេល​នោះ សម្ដេច​នឹង​អញ្ជើញ​ទៅ ទស្សន​កិច្ច​ទី​កន្លែង ដែលព្រះពុទ្ធព្រះបរមគ្រួ ព្រះសមនគោត្ដមនៃយើង ព្រះ​អង្គ​ទ្រង់​ប្រសូត្រផងដែរ។

No comments:

Post a Comment