Thursday, December 02, 2010

អតីត​ប្រធានា​ធិបតី​ហ្វីលីពីន​គាំទ្រ​ផែន​ការ​បង្កើត​ដែ​គូ​ សហប្រតិបត្តិ​ការ​លើ​វិស័យ​កសិកម្ម​ កម្ពុជា​-ហ្វីលីពីន​(០២/១២/២០១០)

នៅ​វិមាន​​សន្តិ​ភាព​ នៃទី​ស្តី​ការ​គណៈ​រដ្ឋមន្រី្ត​ ល្ងាចថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១០ ​សម្ដេច​អគ្គ​មហា ​សេនា​បតី​តេជោ ហ៊ុន សែន ទទួល​ជួប​សំដែង​ការគួរសមជាមួយឯកឧត្ដម ហ្វីដែល រ៉ាម៉ូសអតីតប្រធានាធិបតី នៃ​សាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​​ក្នុង​ជំនួប ​ពិភាក្សាគ្នានោះ ឯកឧត្ដម​អតីត​​ប្រធានាធិបតី មានប្រសាសន៍សំដែងនូវការ​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ដែលបានដឹកនាំប្រទេសកម្ពុជាឈានឆ្ពោះទៅកាន់ ការវិវត្ដន៍រីកចំរើន​គួរឱ្យ​កក់​សំគាល់ ។ ជាមួយគ្នានេះឯកឧត្ដម​ ហ្វីដែល រ៉ាម៉ូស បាន​ មាន ប្រសាសន៍​កោត​សរសើរ​ចំពោះ​ដំណើរ​ការ រៀបចំមហាសន្និបាតលើកទី ៦ របស់ ICAPP ដែលបានប្រព្រឹត្ដទៅប្រកបដោយជោគជ័យ ពិសេស​ការ​រៀប​ចំ​បង្កើត​នូវ​ចលនា​អ្នក ​ប្រជា ធិបតេយ្យ​​និយមកណ្ដាលអន្ដរជាតិ-អាស៊ីប៉ាស៊ីហ្វីក ហៅ​កាត់​ថា CDI-AP ។ នៅក្នុង​ជំនួប​ ពិភាក្សា​គ្នា​នេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា​មាន គោល​នយោបាយ​លើក​ទឹក​ចិត្ដ​ជំរុញកិច្ចសហប្រតិបត្ដិការ នៃប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន ពិសេស​លើវិស័យកសិកម្ម ពោល​គឺ​នាំ​អង្ករ​​ពី​ប្រទេសកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន និងការ ហោះហើរ​ត្រង់​​ពី​​ទីក្រុង​ម៉ានីឡា​ ប្រទេស​ហ្វីលីពី​ន​មកកាន់​ទីក្រុង​សៀមរាប​ និង រាជធានី​ ភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា​។
ឯកឧត្ដម ហ្វីដែល រ៉ាម៉ូស មានប្រសាសន៍សំដែងនូវការគាំទ្រ និងបានស្នើសុំឱ្យឯកឧត្ដម ឯកអគ្គ រដ្ឋទូត​​ហ្វីលីពីន​ប្រចាំនៅកម្ពុជា​​ពិនិត្យលទ្ធភាពធ្វើការចរចាលើបញ្ហាដ៏មានសារៈ សំខាន់នោះ ។ ឯកឧត្ដម​អតីត​​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​បាន​មានប្រសាសន៍ សង្កត់​ ធ្ងន់ថា បើសិនជាអាចធ្វើបានគឺការ​បង្កើត​ដៃ​គូ​យុទ្ធសាស្ដ្រក្នុងការធ្វើកិច្ចសហប្រតិបត្ដិការ លើវិស័យ កសិកម្ម​នេះផ្ទាល់តែម្ដង ។/

No comments:

Post a Comment