Thursday, December 30, 2010

គណបក្ស នរោត្តម រណឫទ្ធិ ដាក់​សំណើ​ជា​ថ្មី​ទៅកាន់ ហ្វ៊ុន​ស៊ិនប៉ិច​

ដោយ​មិន​អស់​ចិត្ត​នឹង​ជំហរ​របស់​ហ្វ៊ុនស៊ិនប៉ិច លោក ឈឹម សៀកឡេង ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង សម្តេចក្រុមព្រះ បាន​ដាក់​លិខិត​មួយ​ថ្មី​ទៀត​ទៅ​កាន់ លោក កែវ ពុទ្ធ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដើម្បី​ឲ្យមាន​ការបង្រួប​បង្រួ​ម​អ្នករាជានិយម បង្កើត​ជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ៨១ តាម​សេណា​រី​យ៉ូ របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទើបតែ​ចែកចាយ​ដល់​អ្នកកាសែត នា​ថ្ងៃ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ លោក ឈឹម សៀកឡេង បាន​ជម្រាប​លោក កែវ ពុទ្ធ​រស្មី ថា​លោក​នៅតែ​មាន សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ការចរចា​បង្កើត​គណបក្ស​រាជានិយម​ថ្មី​មួយ​គឺ ហ្វ៊ុន​ស៊ិនប៉ិច ៨១​។​

​លោក ឈឹម សៀកឡេង បាន​គូសបញ្ជាក់ថា ការលើក​ឡើង​ដូច្នេះ ដោយ លោក​យោងតាម​ស្មារតី នៃ​ជំនួប​រវាង​លោក​ប្រធាន កែវ ពុទ្ធ​រស្មី និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ហើយ​នឹង​ជាមួយ ថ្នាក់ដឹកនាំ​មួយចំនួន​ទៀត នា​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ និង​សមាជ​វិសាមញ្ញ នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ គាំទ្រ​សំណើ​របស់​សម្តេច​ក្រុមព្រះ​ដើម្បី​បង្កើត​គណបក្ស រាជានិយម​ថ្មី​មួយ ដែល​មានឈ្មោះ​ថា ហ្វ៊ុន​ស៊ិនប៉ិច ៨១ ដែល​មាន​ព្រះអង្គ​ជា​ព្រះប្រធាន​។ 

​ជាថ្មី​ម្តងទៀត ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បាន​គូស បញ្ជាក់បន្ថែម​ថា លោក​នៅតែ​មាន​សង្ឃឹម​ដ៏​មុតមាំ​ក្នុង​ការបង្រួបបង្រួម​អ្នករាជានិយម​អ្នក សីហនុ​និយម ក្រោម​ដំបូល​គណបក្ស​រាជានិយម​តែមួយ​ដូច​ដែល​មូលដ្ឋាន​រាជានិយម​ប្រាថ្នា ចង់បាន​។​

​សូមបញ្ជាក់​ថា លិខិត​របស់​លោក ឈឹម សៀកឡេង​ខាងលើនេះ បាន​ធ្វើឡើង​ក្រោយ​ពី​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច បាន​ច្រានចោល​បំណង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ក្នុង​ការបង្រួបបង្រួម គណបក្ស​រាជានិយម​បងប្អូន​សត្រូវ​រវាង​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១០​។ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​វិលត្រឡប់ ចូល​ឆាកនយោបាយ​ជា​ថ្មី​ឡើងវិញ​។​

​លោក​ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​ហ្វ៊ុនស៊ិនប៉ិច​ធ្លាប់​មានប្រសាសន៍ថា​លោក​គ្មាន​ជំនឿ​លើ សមត្ថភាព បង្រួបបង្រួម​របស់​ស​ម្តេច ក្រុមព្រះ​ទេ ហើយក៏​មិន​គាំទ្រ​ឲ្យមាន​ការបង្កើត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៨១​អ្វី​នោះ​ដែរ​៕ 

No comments:

Post a Comment