Friday, January 28, 2011

សេចក្តីថ្លែងការរួមស្តីពី ការទទួលយករបស់នេប៉ាល់ចំពោះកិច្ចពិគ្រោះយោបល់សន្តិភាព ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ដោយរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិ សម្រាប់ គណបក្សនយោបាយនៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីភិចអន្តរជាតិ (CAPDI)

       យើងមានកិត្តិយសប្រកាសនូវការទទួលយកជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយធំៗ ទាំងបី និងគណបក្ស នយោបាយតូចៗច្រើនទៀតរបស់នេប៉ាល់ចំពោះការ អញ្ជើញឲ្យ ចូល រួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិភាពនេប៉ាល់ ដែលធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដឹក នាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមប្រឹក្សា​ភិបាល ICAPP និងCAPDI នៅភ្នំពេញនៅចុងខែកុម្ភៈ ឬដើមខែមិនា ឆ្នាំ២០១១។

    យើងមានសេចក្តីសង្ឈឹមថាដំណើរការបោះឆ្នោត និងតម្រូវការចាំបាច់ដើម្បីឲ្យមាន រដ្ឋាភិបាលឯកភាព​ជាតិ​​មួយ នឹងត្រូវបានលើកកម្ពស់ថែមទៀតតាមរយៈការផ្ទេរនូវការ ត្រួតពិនិត្យយុទ្ធជនម៉ៅនិយម (Maoist) នៅ​ក្នុង​ជំរុំប្រមូលផ្តុំទៅឲ្យគណៈកម្មាធិការ ពិសេស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ Madhav Kumar Nepal កាលពី​ថ្ងៃទី ២២ មករា​ ឆ្នាំ ២០១១ តាមរយៈពិធីផ្ទេរជាសាធារណៈមួយ។​ ការផ្ទរទៅឲ្យគណៈកម្មាធិការ​ ពិសេស​ ពហុបក្សដើម្បីធ្វើការត្រួតត្រាគ្រប់គ្រង សមាហរណកម្ម និងនិតិសម្បទា ពួកយុទ្ធជន ម៉ៅនិយម (Maoist Combatants) និងលេខាធិកាដ្ឋានរបស់ខ្លួនបន្ទាប់ពី អណត្តិរបស់ បេសកកម្មអង្គការសហប្រជា ជាតិនៅនេប៉ាល់ (UNMIN) ត្រូវបានបញ្ចប់កាលពីថ្ងៃ ១៥ មករា ២០១១។ បេសកកម្មនេះចាប់ផ្តើមពីឆ្នាំ២០០៦ ដោយមានការ​ចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងសន្តិភាពទូលំទូលាយនេប៉ាល់ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈកាល ដប់ឆ្នាំដែល​ បណ្តាល​ឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ គណបក្សម៉ៅនិយម (Maoist Party) ដឹកនាំ ដោយ​ប្រធាន​បក្ស​លោក Pushpa Kamal Dahal, a.k.a. Prachanda។ 

            បេសកកម្មអង្គកាសហប្រជាជាតិបានបញ្ចប់ បន្ទាប់ពីគណបក្សនយោបាយនេប៉ាល់ ដែលមានជម្លោះនឹងគ្នា​បានព្រមព្រៀងគ្នាពីខែ កញ្ញា ឆ្នាំមុន ដោយមិនបន្តអនត្ត របស់អង្គការ សហប្រជាជាតិនេះតទៅទៀត រួម​ទាំង​តួនាទី​របស់​​ខ្លួនជាទ្រនាប់​រវាងកងកម្លាំងប្រដាប់អាវុធ ម៉ៅនិយម និងកងកម្លាំងជាតិនេប៉ាល់។ ការស្រុះស្រួលគ្នាចុង​ក្រោយ​​ភ្លាមៗរវាង រដ្ឋាភិបាល ចំរុះ រវាងគណបក្សនយោបាយនានា និងពួកម៉ៅនិយមបានព្រមព្រៀងគ្នា ទទួលយក​ នូវ​ការងារ​ត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិនេះ។

            ការអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ សន្តិភាពនៅភ្នំពេញត្រូវបានចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយ​នឹងសន្និសីទអន្តរជាតិសម្រាប់គណបក្ស នយោបាយ នៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃ​អ្នក​ប្រជាធិបតេយ្យនិយមកណ្តាល អាស៊ី ប៉ាស៊ីភិចអន្តរជាតិ (CAPDI)  ដែលនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះដោយ​សម្តេច​តេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ គំនិតនេះត្រូវបានបំផុសចេញមកពីប្រវត្តិសាស្ត្រថ្មីៗកន្លងទៅ និងបទ ពិសោធ​ជាតិ​របស់កម្ពុជាក្នុងការ សម្រេចបាននូវការបង្រួបបង្រួមផ្ទៃក្នុង និងការពង្រឹង សន្តិភាព និងការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​ពីរទសវត្ស និងពីការចុះហត្ថលេខា ទៅលើកិច្ច ព្រមព្រៀងសន្តិភាពកម្ពុជាខ្លួនឯងនៅទីក្រុងប៉ារីស ឆ្នាំ១៩៩១។
            កិច្ចពិគ្រោះយោបល់សន្តិភាពនៅកម្ពុជារវាង គណបក្សនយោបាយនានារបស់ នេប៉ាល់ គឺជាការជួបពិគ្រោះគ្នា​រវាងគណបក្សនយោបាយនេប៉ាល់ ខ្លួនឯងតែប៉ុណ្ណោះ ដោយគ្មានការសម្រុះសម្រួលពីមហាអំណាចអន្តរជាតិណាឡើយ។ ប៉ុន្តែគណបក្សនយោបាយ សង្កេតការណ៍មកពីអាស៊ីជាពិសេសចិន ឥណ្ឌា និងជប៉ុន នឹងត្រូវបាន​អញ្ជើញឲ្យ​ចូល ​រួម​​ផងដែរ។

            បេសកកម្មស្វែងយល់មួយដែលមានសមាជិកបីនាក់របស់ ICAPP/CAPDI បាន បំពេញទស្សនកិច្ចនៅ​កាត់ម៉ានឌូពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ មករា ២០១១​ រួមមាន ឯកឧត្តម សុខ សាធ អតីតឯកអគ្គរាជទូតកម្ពុជា​ប្រចាំឥណ្ឌា ឯកឧត្តម Alberto Encomienda អតីត ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសម៉ាឡេស៊ី និងឯកឧត្តម សួស​ យ៉ារ៉ា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរង​CAPDI

            ពួកគាត់បានជួបជាមួយមេដឹកនាំ និងតំណាងទាំងឡាយរបស់គណៈកម្មាធិការ ពិសេសដែល​ទទួលយក​តួនាទី​​ពី​បេសកកម្ម​អង្គការសហប្រជាជាតិនៅនេប៉ាល់។

No comments:

Post a Comment