Monday, January 10, 2011

មេធាវី​លោក សម រង្ស៊ី ដាក់​បណ្តឹង​ឧទ្ធរណ៍​លើ​សំណុំរឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ

ភ្នំពេញ​: លោក​សម រង្ស៊ី​មេ​គណបក្សប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ទំនង​ជា​គ្មាន​ច្រក​ធ្វើ​ការសម្រុះសម្រួល នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​បាន​វិល​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៥​នៅ ឆ្នាំ​២០១៣​ឡើយ​។ មេដឹកនាំ​បក្សប្រឆាំង​កំពុង​បន្ត​រឿងក្តី​ទៅ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ទៀត​ក្នុង​សំណុំរឿង​ព្រំដែន​។​

​លោក​សម រង្ស៊ី​កំពុង​តែ​ជាប់​បណ្តឹង​នៅ​តុលាការ​ចំនួន​២​សំនុំរឿង​គឺ​សំនុំរឿង​នៅ​សាលាដំបូង ខេត្ត​ស្វាយរៀង​ជាប់ទោស​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​តែ​រឿងក្តី​នេះ​ត្រូវ​លោក​សម​រង្ស៊ី​ប្តឹង​ទាស់ ឡើង​ដល់​តុលាការ​កំពូល​រួចហើយ​។ រីឯ​សំនុំរឿង​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ជាប់ ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​និង​ពិន័យ​ប្រាក់​ចំនួន​១០០​លាន​រៀល​នោះ ក៏​ត្រូវ​បាន​ប្តឹង​ទាស់​ឡើង ទៅ​ឧទ្ធរណ៍​ផង​ដែរ​នេះ​បើ​តាម​ការអះអាង​ពី​មេធាវី​របស់​លោក​សម​រង្ស៊ី​។​

​លោក​ជូ​ង ជូ​ងី​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​សម​រង្ស៊ី​បាន​មានប្រសាសន៍​ប្រាប់​ឱ្យដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ​លោក​បាន​ដាក់ពាក្យ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​នឹង​សាល​ក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាលពី​ចុងឆ្នាំ​២០១០​បាន​ កាត់ក្តី​លោក​សម​រង្ស៊ី​ក្នុង​សំនុំរឿង​ក្លែងបន្លំ​ឯកសារ​ធា​រណៈ​ដោយ​កំបាំងមុខ​សម​រង្ស៊ី​ឱ្យ​ ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​នឹង​ពិន័យ​ប្រាក់​ចំនួន​១០០​លាន​រៀល​។ តែ​កូនក្តី​របស់​លោក​ពុំ​អាច​ទទួលយក​បាន​ទេ​។​

​ថ្មីៗ​នេះ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​មានប្រសាសន៍​រួចហើយ​ថា​គ្មាន​ការ​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង​ទេ​ហើយ​លោក​សម រង្ស៊ី​ត្រូវ​វិល​ មក​ទទួល​ទោស​ជាប់ ពន្ធនាគារ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ឱ្យបាន​២​ភាគ​៣​នៃ​ទោស​សិន​ទើប​មាន​ការ​សម្រប​សម្រួល​លើកលែងទោស​តាម​ក្រោយ​។​

​កាលពី​ពេល​ថ្មីៗ​នេះ​ថ្មីៗ​នេះ​លោក​សុន ឆ័យ​ប្រធាន​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ បាន​ប្រកាស​ពី​ផែនការណ៍​សរសេររ​បាយ​ការណ៍​ព្រំដែន​កម្ពុជា​វៀតណាម​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា​និង​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​និង​សម​តេច​ឪ​ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ថា​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម ​បាត់​ភូមិ​ខ្មែរ​ចំនួន​១៤​ភូមិ​។ ប៉ុន្តែ រហូតមកទល់​ពេល​នេះ​គេ​នៅ​មិនទាន់​ឃើញ​ របាយការណ៍​នោះ​នៅឡើយ​ទេ​៕

No comments:

Post a Comment