Monday, January 17, 2011

វិចារណកថា​ ​៖ មិន​មែន​ជា​មតិ​រិះ​គន់​ដើម្បី​ស្ថា​ប​នា​ ​តែ​ជា​ការ​ជេរ​ប្រមាថ​របស់​ជន​អគតិ​ប្រេត​ ​ដា​អាម​

ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ ​លោក​ ​ប្រេត​ ​អា​ដាម​ ​បាន​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​សម្បើម​មក​លើ​ប្រមុខ​ដឹកនាំ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ដោយ​ផ្ដោត​ចោទ​ប្រកាន់​ខ្លាំ​ងៗ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​ការ​ក្រាញ​កាន់​អំណាច​ផ្ដាច់​ការ​នៅ​កម្ពុ​ជា​។​ ​ការ​រិះ​គន់​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ដាក់​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គ​ការ​សមាគម​ក្រៅ​រ​ដ្ឋា​ ភិ​បា​ល​ ​និង​អង្គ​ការ​សមាគម​ពាក់​ព័ន្ធ​នានា​ពិ​និត្យ​ពិចារណា​និង​ផ្ដល់​អនុ​សាសន៍​លើ​ ​អត្ថ​បទ​ខ្លឹម​សារ​នៃ​ច្បាប់​ថ្មី​មួយ​នេះ​ ​។ ប្រតិកម្ម​របស់​អា​ដាម​នេះ​ ​ក៏​ធ្វើ​ឡើង​នៅ​ ​ក្រោយ​គណ​បក្ស​ប្រឆាំង​សម​ ​រ​ង្ស៊ី​ កំពុង​ទន់​ដៃ​ទន់​ជើង​ក្នុង​ការ​ប្រតិដ្ឋ​រឿង​ចោទ​រាជ​ ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​អំពី​បញ្ហា​ព្រំ​ដែន​ ​ជាមួយ​ប្រទេស​វៀ​ត​ណា​ម​ដែល​គ្មាន​ភស្ដុ​តាង​ ​ជាក់​លាក់​នោះ​ដែរ​ ​។
តាម ​រ​យៈ​បណ្ដាញ​ផ្សព្វផ្សាយ​បរទេស​ជា​ខេមរភាសា​ ​លោក​ប្រេត​ ​អា​ដាម​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​ បាន​រិះ​គន់​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ជា​ពិសេស​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ថា​បាន​និង​ប​ន្ដ​ ​នយោបាយ​ផ្ដាច់​ការ​នៅ​ប្រទេស​កម្ពុ​ជា​ ​។ ការ​អធិប្បាយ​វែក​កំហុស​របស់​លោក​ ​អា​ដាម​មក​លើ​ថ្នាក់​ដឹកនាំ​កំ​ពូ​លៗ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ លើក​នេះ​ ​បាន​ប្រើ​ ​ពាក្យ​ពេចន៍​ដូច​គណ​បក្ស​ប្រឆាំង​ធ្លាប់​និង​កំពុង​ប្រើ​ប្រឆាំង​នឹង​រាជ​រ ​ដ្ឋា​ភិ​បា​ល​ដែរ​ ​ដែល​មាន​លក្ខ​ណៈ​ថ្លោ​សៗ​គ្រោត​គ្រា​ត​ ​មើល​តែ​មេ​ដឹកនាំ​ខ្មែរ​ទាំង​នោះ​ជាស​ត្រូវ​ ​សួ​ពូជ​របស់​លោក​អា​ដាម​ជាប់​ច្រើន​រយ​ជាតិ​មក​ហើយ​ ​។ តើ​ហេតុ​អ្វី​បាន​ជា​ ​លោក​ប្រធាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​ពាក្យ​ច្រឡោងខាម​ទទឹងទិស​មក​លើ​មេ ​ ​ដឹកនាំ​ខ្មែរ​យ៉ាង​នេះ​? តាម​មើល​រាជ​រ​ដ្ឋា​ភិ​បា​ល​ហាក់​ពុំ​មាន​រឿងរ៉ាវ​អ្វី​ធំ​ដុំ​ទាក់ទង​ ​នឹង​លោក​អា​ដាម​នៅ​ពេល​នេះ​ទេ​ ​។
បើ​ពិ​និត្យ​លើ​បុគ្គល​អា​ដាម​នេះ​ ​គឺ​គាត់​បាន​ចង​អាឃាត​ប្រ​ទូ​ស្ដ​រ៉ា​យ​ចំពោះ​ ​ថ្នាក់​ដឹកនាំ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ជា​យូរ​ឆ្នាំ​មក​ហើយ​ ​ដោយ​មក​ពី​លោក​មាន​ ​កំហុស​ច្រើន​ពេល​នៅ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុ​ជា​ពី​មុន​ ​ហើយ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ឈប់​ស្វាគមន៍​វ​ត្ដ​មាន​គាត់​នៅ​នឹង​កម្ពុ​ជាត​ទៅ​ទៀត​ ​។ ដូច្នេះ​ហើយ​នៅ​ពេល​នេះ​ ​ខ​ណៈ​ដែល​ដៃ​គូ​ប្រឆាំង​របស់​គាត់​នៅ​កម្ពុ​ជា​មាន​ដូច​ជា​គណ​បក្ស​សម​ ​រ​ង្ស៊ី​ជា​ដើម​ ​ដែល​កំពុង​លិច​លង់​ផុត​ដៃ​ផុត​ជើង​ក្នុង​សកម្មភាព​ប្រឆាំង​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ពិសេស​ការ​ប្រឆាំង​ដ៏​សែន​បរាជ័យ​លើ​បញ្ហា​បោះ​បង្គោល​ព្រំ​ដែន​កម្ពុ​ជា​-វៀ​ត​ ​ណា​ម​ ​ក្នុង​ពេល​ថ្មី​ៗកន្លង​មក​នេះ​ ​ញុំាង ​ឱ្យ​លោក​អា​ដាម​ស្ទើរ​ក្អួត​ឈាម​ស្រស់​ ​ទើប​គាត់​ចាំបាច់​ត្រូវ​បញ្ចេញ​ទ​ស្ស​នៈ​ផ្ទាល់​ខ្លួន​វាយ​ប្រហារ​រាជ​រ​ ដ្ឋា​ភិ​បា​ល​ទាំង​ទទឹង​ ​ទិស​យ៉ាង​នេះ​ ​ដើម្បី​ជួយ​លុប​ដាន​បរាជ័យ​ដ៏​សែន​អា​ម៉ា​ស​របស់​គណ​បក្ស​ប្រ​ឆាំ​ង​។​ ​មក​ដល់​ចំណុច​នេះ​ ​យើង​គួរ​រំលឹក​ប​ន្ដិ​ច​ថា​ ​កាល​ពី​ពាក់កណ្ដាល​ខែ​មុន​ ​(ឆ្នាំ​២០១០) ម​ន្ដ្រី​គណ​បក្ស​សមរ​ង្ស៊ី​មួយ​ហ្វូង​បាន​ចុះ​ពិ​និត្យ​បង្គោល​ព្រំ​ដែន​ កម្ពុ​ជា​-វៀ​ត​ណា​ម​ ​ ​នៅ​ស្រុក​មេមត់​ ​ខេ​ត្ដ​កំពង់​ចាម​ ​ហើយ​បាន​អះអាង​យ៉ាង​ឧឡា​រិ​កថា​ ​ការ​បោះ​ ​បង្គោល​ព្រំ​ដែន​នៅ​ទី​នោះ​ ​ធ្វើ​ឱ្យ​ភូមិ​ចំនួន​១៤របស់​កម្ពុ​ជា​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀ​ត​ណា​ម​ ​(គឺ​បាត់​ភូមិ​ខ្មែរ​ចំនួន​១៤)។ ក្រុម​ប្រឆាំង​បាន​ប្ដេជ្ញា​ធ្វើ​របាយ​ការណ៍​នេះ​ជូន​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ដើម្បី​ជា​ការ​តវ៉ា​ឱ្យ​ពិ​និត្យ​ការ​បោះ​បង្គោល​ឡើង​វិ​ញ​។​ ​ប៉ុន្ដែ​រហូត​មក​ទល់​ ​ពេល​នេះ​ ​ក្រុម​នេះ​ពុំ​ទាន់​បង្ហើយ​របាយ​ការណ៍​នៅ​ឡើយ​ ​ដែល​តាម​សេចក្ដី​ឱ្យ​ការណ៍​ ​ពី​ប្រភព​មួយ​ថា​ ​ក្រុម​ប្រឆាំង​មិន​មាន​ភស្ដុ​តាង​ជាក់​លាក់​តាម​ដូច​ការ​ស្រែក​ ​ចោទ​របស់​ពួក​គេ​នោះ​ឡើយ​ ​។ ដូច្នេះ​ ​ប្រតិកម្ម​របស់​លោក​អា​ដាម​ក្នុង​ ​ពេល​នេះ​ ​វា​អាច​ជា​ការ​ជួយ​បង្វិល​ទិស​ ​កុំ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ពី​សាធារណ​ជន​លើ​រឿង​ ​សាំំ​ញុំាភូត​កុហក​របស់​ក្រុម​ប្រឆាំង​នោះ​ ​។
រឿង​បន្ទាប់​មួយ​ទៀត​គឺ​ ​បច្ចុប្បន្នកាល​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​និង​អង្គ​ការ​ ​សមាគម​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​កំពុង​ជួយ​គ្នា​ក្នុង​ការ​តាក់តែង​ច្បាប់​ស្ដី​ពី​អង្គ​ការ​សមាគម​ ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ដែល​ក្នុង​គោល​បំណង​ឱ្យ​អង្គ​ការ​សមាគម​ទាំង​អស់​នៅ​ព្រះ​រាជា​ ​ណា​ចក្រ​កម្ពុ​ជា​ ​ធ្វើ​សកម្មភាព​នានា​ឋិត​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ ​។ គោល​បំណង​នេះ​ ​មិន​ជា​អាក្រក់​ប្រាស​ចាក​ពី​គន្លង​គ្រប់គ្រង​តាម​បែប​នីតិ​រដ្ឋ​ដូច​បណ្ដា​ប្រទេស​នៅ​ ​លើស​កល​លោក​ទេ​, ប៉ុន្ដែ​ក្រុម​ប្រឆាំង​និង​រាប់​ទាំង​អា​ដាម​ផង​ ​បាន​យល់​ផ្ទុយ​ឆ្វេង​ ​ថា​ជា​វិធាន​នៃ​ការ​រឹត​ប​ន្ដឹ​ង​ដាក់​កំហិត​បេសកកម្ម​របស់​អង្គ​ការ​ ​សមាគម​ក្រៅ​ ​រ​ដ្ឋា​ភិ​បា​ល​ទៅ​វិញ​ ​។ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អា​មេ​រិ​ក​ ​ក៏​មាន​កង្វល់​អំពី​ច្បាប់​ ​ថ្មី​មួយ​នេះ​ ​ហើយ​បាន​អំពាវ​នាវ​កម្ពុ​ជា​តាក់តែង​ច្បាប់​ឱ្យ​ស្រប​តាម​បទដ្ឋាន​ ​និ​យាម​អ​ន្ដរ​ជាតិ​ ​ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ការងារ​របស់​អង្គ​ការ​ ​សមាគម​ក្រៅ​ ​រ​ដ្ឋា​ភិ​បា​ល​នានា​នៅ​កម្ពុ​ជា​ ​។ ដោយ​ទំនងជា​បញ្ហា​តាក់តែង​ច្បាប់​ថ្មី​នេះ​ ​ទើប​ ​អា​ដាម​ចេញ​មុខ​បរិហារ​ថ្កោល​ទោស​ប្រមុខ​ដឹកនាំ​កម្ពុ​ជា​នៅ​ពេល​នេះ​ដែរ​ ​ហើយ​ ​មិន​មែន​ជា​ការ​បង្ហាញ​ទ​ស្ស​នៈ​របស់​គាត់​ដើម្បី​ទាញ​តម្រង់​ច្បាប់​ឱ្យ​ត្រឹម​ត្រូវ​ល្អ​ ​ជា​ទេ​ ​តែ​ជា​ការ​ជេរ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​យ៉ាង​ខ្លាំង​ទៅ​វិញ​ ​។ គាត់​នេះ​អះអាង​យ៉ាង​ ​ដាច់​សាច់​ថា​ ​អំណាច​នៅ​កម្ពុ​ជា​ប្រមូល​ផ្ដុំ​ ​ទៅ​លើ​ជន​ផ្ដាច់​ការ​មួយ​ក្ដាប់​ ​និង​ថា​ ​អ្នក​កាន់​អំណាច​យូរ​ជា​ជន​ពុក​រលួយ​ផ្ដាច់​ការ​ ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង​ជា​ដើម​ ​។
ការ ​ចេញ​មុខ​វាយ​ប្រហារ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ទាំង​ក​ម្រោ​ល​៤ជ្រុង​ពី​ សំណាក់​ ​លោក​អា​ដាម​ ​ប្រធាន​អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី​-ប៉ា​ស៊ី​ហ្វិ​ក​នៅ​ពេល​ នេះ​ ​វា​កើត​ឡើង​ដូច​ជា​តក់ក្រហល់​អន្ទះសា​ហួស​ហេតុ​ណាស់​ ​។ ស្ដាប់​ប្រតិកម្ម​របស់​ ​អា​ដាម​តាំង​ពី​ដើម​ទល់​ចប់​ក្នុង​បទ​សម្ភាស​ន៍​មួយ​ឈុត​ជាមួយ​បណ្ដាញ​ ផ្សព្វផ្សាយ​ ​បរទេស​នៅ​ស​បា្ដ​ហ៍​នេះ​ ​គេ​នឹក​គិត​ថា​គាត់​នេះ​ទំនងជា​មាន​គំនុំ​បុគ្គល​យ៉ាង​ ​ជ្រាល​ជ្រៅ​ជាមួយ​ម​ន្ដ្រី​រាជ​រ​ដ្ឋា​ភិ​បា​ល​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ជា​ជាង​ការ​ផ្ដល់​ ​មតិ​ដើម្បី​កែ​លម្អ​រាជ​រ​ដ្ឋា​ភិ​បា​ល​ឱ្យ​ស្រប​តាម​នីតិ​វិធី​ ​ពីព្រោះ​គ្រប់​សំដី​របស់​គាត់​ ​គឺ​សុទ្ធតែ​ជា​សំដី​ទោ​សៈ​ហិង្សា​ជេរ​បញ្ចោរ​ព្យាបាទ​តែ​ទៅ​លើ​ថ្នាក់​ ដឹកនាំ​កម្ពុ​ជា​ ​ប៉ុន្មាន​នាក់​ខាង​លើៗ​ ​ដោយ​ពុំ​មាន​មួយ​ម៉ាត់​ណា​សម​រម្យ​សម្រាប់​យក​ធ្វើ​ជា​គតិ​ ​បាន​ឡើយ​ ​។ ទោះ​យ៉ាង​ណា​ប្រតិកម្ម​ឆ្កួ​តៗ​ខុស​ទំនង​បែប​នេះ​ ​វា​ជា​អំពើ​បន្ថោក​ ​បន្ទាប​ខ្លួន​ឯង​របស់​លោក​អា​ដាម​តែ​ប៉ុណ្ណោះ​, ឯ​កម្ពុ​ជា​វិញ​ក្រោម​ការ​ដឹកនាំ​របស់​ ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​នៅ​តែ​ប​ន្ដ​នយោបាយ​ក​សាង​និង​ការពារ​ជាតិ​ មាតុភូមិ​ ​របស់​ខ្លួន​ជា​ប្រក្រតី​ ​ដោយ​ពុំ​ខ្វល់​នឹង​ក្រុម​អគតិ​នានា​ដោយ​រាប់​ទាំង​លោក​អា​ដាម​ ​ផង​នោះ​ឡើ​យ​៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
ដោ​យៈ​អា​ចា​រ្យ​ ​កេ​ត​

No comments: