Monday, January 17, 2011

វិចារណកថា៖ បើ​ខ្លាច​តេ​ជោ​ ​សែន​ ​ប្រាប់​ថា​ខ្លាច​ ​កុំ​រក​លេស​

នៅ ​ក្នុង​ឱ​កាស​ប្រា​រ​ឰ​ពិធី​បុណ្យ​ខួប​ ​លើក​ទី​៣២ឆ្នាំ​ ​ថ្ងៃ​រំដោះ​៧មក​រា​១៩៧៩- ២០១១ សម្ដេច​អគ្គ​ធម្ម​ពោធិ​សាល​ ​ជា​ ​ស៊ី​ម​ ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ជា​ប្រធាន​ព្រឹទ្ធសភា​បាន​ប្រកាស​ជា​ ​ឱ​ឡា​រឹ​ក​គាំ​ទ្រ​បេ​ក្ខ​ភាព​សម្ដេច​អគ្គ​មហា​ ​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​ ​រដ្ឋ​ម​ន្ដ្រី​សម្រាប់​អា​ណ​ត្ដិ​៥ឆ្នាំ​ខាង​មុខ​ ​និង​សម្រាប់​អា​ណ​ត្ដិ​ក្រោ​យៗ​ទៀត​ ​។ ការ​ ​ប្រកាស​របស់​សម្ដេច​ប្រធាន​ ​ជា​ ​ស៊ី​ម​ ​គឺ​ស្រប​ពេល​ដែល​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​កាន់​អំណាច​ជា​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​គម្រប់​រ​យៈ​ពេល​២៦ឆ្នាំ​ ​ដែល​ជា​រ​យៈ​ ​ពេល​យូរ​ជាង​គេ​សម្រាប់​ថ្នាក់​ដឹកនាំ​នៅ​ ​តំបន់​អាស៊ី​នេះ​ ​។
ការ ​គាំ​ទ្រ​របស់​សម្ដេច​ប្រធាន​ ​ជា​ ​ស៊ី​ម​ ​និង​វ​ត្ដ​មាន​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​របស់​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​វា​មិន​មែន​ ​ជា​ការ​ចៃ​ដ​ន្យ​នោះ​ទេ​ ​មូល​ហេតុ​គឺ​ដោយ​ ​សារ​គុណ​ស​ម្ប​ត្ដិ​ និង​គុណ​បំណាច់​ដែល​ ​សម្ដេច​បាន​ក​សាង​កន្លង​មក​ច្រើន​លើស​ ​លប់​សម្រាប់​ប្រជា​ជាតិ​ ​និង​ប្រជា​ជន​ ​កម្ពុ​ជា​ ​។ ទី​១-សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ជា​ឥស្សរ​ជន​មួយ​រូប​ក្នុង​ចំណោម​៣រូប​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​ ​ដែល​បាន​ដឹកនាំ​ការ​រំដោះ​ជាតិ​ ​និង​ប្រជា​ជន​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​ ​សាសន៍​ ​ប៉ុ​ល​ ​ពត​ ​និង​ទប់​ស្កាត់​មិន​ឱ្យ​ របប​នេះ​វិល​មក​វិញ​ ​ផ្ដល់​នូវ​សិទ្ធិ​រស់​ ​រាន​មាន​ជីវិត​ជូន​ប្រជា​ពលរដ្ឋ​ ​។ ទី​២- រក្សា​បាន​នូវ​សមិទ្ធ​ផល​របស់​ជាតិ​ ​និង​ ​ប្រជា​ជន​ ​ហើយ​បាន​ចូល​រួម​ធ្វើ​ឱ្យ​មាន​ ​ការ​បង្រួប​បង្រួម​ជាតិ​ ​និង​ឯក​ភាព​ជាតិ​ ​នាំ​ទៅ​រក​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ ​ប្រជា​ធិ​ប​តេ​យ្យ​សេរី​ព​ហុ​បក្ស​នា​ឆ្នាំ​ ​១៩៩៣ ។ ទី​៣-ជា​ស្ថាបនិក​ស​ន្ដិ​ភាព​ ​តាម​រ​យៈ​នយោបាយ​ឈ្នះ​ឈ្នះ​ ​រំលាយ​បាន​ ​នូវ​អង្គ​ការ​ចាត់​តាំង​យោធា​ ​និង​ន​យោ​ ​បាយ​របស់​ ​ប៉ុ​ល​ ​ពត​ ​លុប​បំបាត់​តំបន់​ ​អប្ប​គម​ន៍​ដោយ​មិន​ឱ្យ​ស្រក់​ឈាម​ ​។ ទី​៤-កសាង​ ​អភិវឌ្ឍ​ន៍​ប្រទេស​ឱ្យ​មាន​ ​ការ​រីក​ចម្រើន​ធំ​ធាត់​ ​និង​ល្បី​ល្បាញ​ក្នុង​ ​ឆាក​អ​ន្ដរ​ជាតិ​ ​រហូត​ដល់​ប្រជា​ពលរដ្ឋ​ ​វាយ​តម្លៃ​ថា​ ​មាន​សម្ដេច​ ​ហ៊ុន​ ​សែន​ ​គឺ​ ​មាន​ការ​អភិវឌ្ឍ ​។
ដូច្នោះ ​វ​ត្ដ​មាន​សម្ដេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​តាម​រ​យៈ​នៃ​ការ​បោះ​ ​ឆ្នោត​ជាស​កល​ ​ដែល​គណ​បក្ស​ប្រជា​ ​ជន​កម្ពុ​ជា​ទទួល​បាន​៩០អ​ស​នៈ​ ​មិន​មែន​ ​ជា​ការ​ចៃ​ដ​ន្យ​នោះ​ឡើយ​ ​។ ព្រោះ​បើ​ ​គ្មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​តាម​រ​យៈ​ ​នៃ​ការ​គិត​ត្រូវ​ ​ធ្វើ​ត្រូវ​របស់​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​ពិសេស​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក៏​គ្មាន​ដែរ​នូវ​ពាក្យ​ថា​ ​ជោគ​ ​ជ័យ​ ​។ រឿង​នេះ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ ​សាធារណ​រដ្ឋ​របស់​អា​មេ​រិ​កាំ​ង​(IRI) បាន​ទទួល​ស្គាល់​ ​។ ក៏​ប៉ុន្ដែ​ជោគជ័យ​របស់​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការ​ដឹក​ ​នាំ​អភិវឌ្ឍ​ប្រទេស​នាំ​មក​នូវ​សេចក្ដី​សុខ​ ​សុភ​មង្គល​ជូន​ប្រជា​ពលរដ្ឋ​ ​រហូត​ដល់​ ​បង​ប្អូន​ភ្លេច​អស់​ពួក​អ្នក​នយោបាយ​ ​ប្រឆាំង​ ​ដែល​បាន​តែ​និយាយ​គ្មាន​ទ​ង្វើ​ មិន​ជា​ការ​សាទរ​របស់​ពួក​គេ​ទេ​ ​។
នៅ ​ក្នុង​ការ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ ​មក​រា​ ​ឆ្នាំ​២០១១ វិទ្យុ​អាស៊ី​សេរី​ ​ដែល​ ​ឧបត្ថម្ភ​ថវិកា​ដោយ​អ្នក​នយោបាយ​ ​អា​មេ​រិ​កាំ​ង​ ​ហើយ​ញឹ​ក​ញយ​វិទ្យុ​នេះ​តែង​ ​តែ​ផ្សព្វផ្សាយ​ថា​ ​កម្ពុ​ជា​ជា​ប្រទេស​ផ្ដាច់​ ​ការ​ ​គ្មាន​សេរី​ភាព​ក្នុង​ការ​និយាយ​ស្ដី​ ​បែរ​ជា​បើក​យុទ្ធនា​ការ​វាយ​ប្រហារ​ប​ន្ដុះ​ បង្អាប់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ទៅ​វិញ​ ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ងឿង​ ​ឆ្ងល់​ថា​ ​តើ​វិទ្យុ​អាស៊ី​សេរី​កំពុង​បើក​ ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​អ្នក​ ​នយោបាយ​ប្រឆាំង​ ​និង​ពួក​ជន​បរទេស​ ​មួយ​ក្ដាប់​តូច​ ​ដែល​ស៊ី​ឈ្នួល​ជេរ​ដើម្បី​​រស់​ ​? ។ ជាក់​ស្ដែង​ជាមួយ​នឹង​ការ​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​វាយ​ប្រហារ​ដោយ​ខ្លួន​ឯង​ ​វិទ្យុ​អាស៊ី​សេរី​ ​បាន​ធ្វើ​ពើ​ជា​ដក​ស្រង់​ ​សម្ដី​ជន​បរទេស​ជន​ជាតិ​អា​មេ​រិ​កាំ​ង​ ​ម្នាក់​ ​ឈ្មោះ​ ​ប្រេ​ដ​ ​អា​ដាម​ ​បុគ្គល​ដែល​ ​ជ្រក​ក្រោម​ស្លាក​ម​ន្ដ្រី​អង្គ​ការ​សិទ្ធិ​មនុស្ស​ ​អាស៊ី​មក​វាយ​ប្រហារ​ប្រមុខ​រាជ​រ​ដ្ឋា​ ភិ​បា​ល​កម្ពុ​ជាស​ម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ដែល​សន្លឹក​បៀ​អាត់​របស់​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​។ ប្រការ​ដែល​គួរ​ឱ្យ​ អស់​សំណើច​នៅ​ត្រង់​ថា​ ​ម្សៀ​ ​ប្រេ​ដ​ ​អា​ដាម​ ​ដែល​កំពុង​រស់​ក្រោម​តួ​នាទី​ ​ជា​នាយក​ប្រតិបត្ដិ​នៃ​អង្គ​ការឃ្លំមើល​សិទ្ធិ​មនុស្ស​ ​អាស៊ី​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ ​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ជា​មនុស្ស​ឆ្លាត​ ​វាងវៃ​ម្នាក់​ ​តែ​បែរ​ជា​ ​ប្រេ​ដ​ ​អា​ដាម​ ​ចង់​ឱ្យ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បោះ​ ​បង់​ចោល​តួ​នាទី​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​របស់​ ​សម្ដេច​ ​ដើម្បី​ឱ្យ​អ្នក​ផ្សេង​ ​ដែល​បើ​តាម​ ​ប្រេ​ដ​ ​អា​ដាម​ ​គឺ​ចង់​ ​សំដៅ​ទៅ​ដល់​មេ​ ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ដ៏​កំ​សោយ​ក្នុង​ ​ស្រុក​ខ្មែរ​ឡើង​កាន់​អំណាច​ជំនួស​ទៅ​វិញ​ ​? ។
ការ ​ពិត​ប្រេ​ដ​ ​អា​ដាម​ ​និង​ក្រុម​ដែល​ ​គាត់​គាំ​ទ្រ​ ​គឺ​ពួក​អ្នក​នយោបាយ​ប្រឆាំង​ ​នៅ​កម្ពុ​ជា​ ​បាន​ដឹង​ច្បាស់​ថា​ ​គណ​បក្ស​ ​ប្រជា​ជន​កម្ពុ​ជា​ ​បើ​មាន​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​គឺ​ប្រាកដ​ជា​ខ្លាំង​ ​និង​ទទួល​បាន​ ​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​ ​ដូច្នោះ​ម​ធ្យោ​ បាយ​ ​គឺ​ប​ន្ដុះ​បង្អាប់​មួល​បង្កាច់​ ​និង​សុំ​ឱ្យ​ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ឈប់​ធ្វើ​ជា​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ ។
សួរ ​ថា​ ​តើ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​និង​ប្រជា​ពលរដ្ឋ​កម្ពុ​ជា​ ​ដែល​បាន​នឹង​ ​កំពុង​ទទួល​ផល​អំពី​ការ​រីក​ចម្រើន​លូត​ ​លាស់​សេដ្ឋ​កិច្ច​ជាតិ​ ​ក្រោម​ការ​ដឹកនាំ​ ​របស់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​យល់​ ​ព្រម​ដែរ​ ​ឬទេ​ ​? ។ សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​ជាញ​យៗ​មក​ហើយ​បាន​មាន​ ​ប្រសាសន៍​ថា​ ​សម្ដេច​ចង់​បាន​គណ​បក្ស​ ​ប្រឆាំង​ដែល​ខ្លាំង​ ​តែ​បើ​អ្នក​ឯង​ខ្សោយ​ ​ហើយ​បោះ​ឆ្នោត​គ្មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ ​ពលរដ្ឋ​ ​គួរ​តែ​លា​ឈប់​មិន​មែន​ឱ្យ​អ្នក​ ​ដែល​ឈ្នះ​ឈប់​នោះ​ទេ​ ​។
ឥឡូវ ​នេះ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​នៅ​ត្រង់​ថា​ការ​បើក​វេទិកា​វាយ​ប្រហារ​ ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​តាម​វិទ្យុ​អាស៊ី​សេរី​ ​ប្រៀប​បាន​នឹង​ការ​ច្រៀង​ខុស​ចង្វាក់​ ​ព្រោះ​មិន​មែន​ជា​រ​ដូ​វ​បោះ​ឆ្នោត​​។ ម្យ៉ាង​​ទៀត​ ​បើ​ក្រុម​ជ្រុល​និយម​បរទេស​ ​និង​ ​អ្នក​នយោបាយ​ប្រឆាំង​ខ្លាច​តេ​ជោ​ ​សែន​ ​ប្រាប់​ថា​ខ្លាច​ទៅ​ ​កុំ​ចេះ​តែ​រក​លេស​ឥត​ ​ឈប់​ឈរ​បែប​នេះ​ខ្មា​ស់​គេ​៕​
​ដោ​យៈ​ ​ជា​ ​ច័​ន្ទ​

No comments:

Post a Comment