Monday, January 17, 2011

បទអត្ថាធិប្បាយ៖ សម្ដេច ហ៊ុន សែន ជាស្ថាបនិកកសាងប្រទេសកម្ពុជា

ក្នុងរបបសាធារណៈរដ្ឋខ្មែរចាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ កម្ពុជាត្រូវទទួលរងនូវការទំលាក់ គ្រាប់បែក ជាង កន្លះលានតោនពីសំណាក់កងទ័ពអាមេរិកមកលើទឹកដីរបស់ខ្លួន។ ទីបំផុតប្រទេសកម្ពុជា ត្រូវ ធ្លាក់ក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុលពតដ៏ខ្មៅងងឹតបានសម្លាប់ប្រជាជនកម្ពុជាជាច្រើនលាននាក់ពី ថ្ងៃទី ១៧ មេសា ១៩៧៥ ដល់ ថ្ងៃទី ០៦ មករា ១៩៧៩ ក្នុងរបបនេះ ប្រជាជនកម្ពុជាម្នាក់ៗមិនដឹង ថាតើពេល ណាទើប ជីវិតរបស់ខ្លួនអាចរួចផុត ពី ចង្កូមមច្ចុរាជ គុកឥតជញ្ជាំង ជាទាសករ មានតែស្បែក និងឆ្អឹង មានជីវិតថោកជាង សត្វធាតុ ហើយម្នាក់ៗ ភាវនាសុំអោយមានអ្នកជួយសង្គ្រោះជីវិតរបស់ខ្លួនគ្រប់ ពេលវេលា

ឆ្លើយតបនឹងទុក្ខវេទនាមហាខ្លោចផ្សានេះ សម្ដេច ហ៊ុន សែន ជាស្ថាបនិក ហ៊ានប្ដូរជីវិត បង្កើត ចលនាតស៊ូ ដឹកនាំកំលាំងរំដោះប្រទេសជាតិ និងជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួល ជ័យជំនះនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ នាំមកនូវសិទ្ធិរស់រានមានជីវិត សេរីភាព នៃការអភិវឌ្ឍន៍ខ្លួន សិទ្ធិធ្វើជាម្ចាស់លើ ជោគវាសនា ប្រទេសជាតិមាតុភូមិខ្លួន ការដឹកនាំប្រទេសដែល ខ្ចេចខ្ទីដោយការ បំផ្លិចបំផ្លាញ គ្រប់វិស័យក្នុង របបប៉ុលពត តាំងពី បាតដៃទទេ ហើយប្រជាជនម្នាក់ៗ សុទ្ធតែបាក់កំលាំង ស្បែកដណ្ដប់ឆ្អឹង ទូទាំងប្រទេសមានអាត្រា នៃភាពក្រីក្រគឺ ១០០ភាគរយ និងក្រោមគំនាបសេដ្ឋកិច្ច ពីលោក ខាងលិចដែលមិនព្រមទទួលស្គាល់ការពិតនៃ របបប្រល័យពូជសាសន៍ប៉ុលពត។

ចាប់តាំងពី សម្ដេច ហ៊ុន សែន  មានតួនាទីជានាយករដ្ឋមន្ដ្រីនៅថ្ងៃទី ១៤ មករា ១៩៨៥ មក សម្ដេច បានពុះពារគ្រប់ឧបសគ្គ និងដោយមានផែនការច្បាស់លាស់ចក្ខុវិស័យវែងឆ្ងាយ បានដឹកនាំរដ្ឋា ភិបាល កម្ពុជា នាំមកនូវ សមិទ្ធិផលជាច្រើនមិនអាចកាត់ថ្លៃបានសំរាប់ប្រទេសកម្ពុជា

ក្នុងយុទ្ធនាការបង្រួបបម្រួមជាតិ សម្ដេច ហ៊ុន សែន ជាស្ថាបនិកដ៏សំខាន់បំផុត ក្នុងការជំរុញ អោយមានជា ផ្លែផ្កា នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ១៩៩១ ជាការបង្កើតឡើងវិញ នៃរាជា ណាចក្រកម្ពុជាទី២ បានបង្រូបបង្រួមប្រជាជនទូទាំងប្រទេស លើកស្ទួយរាជវង្ស ក្រោមរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញប្រកាន់ យកប្រព័ន្ធ នយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី។ ប្រជាជនទូទាំងប្រទេស មានសិទ្ធិអំណាច របស់ខ្លួនបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន ដោយសេរី ដោយឆន្ទៈគ្មានការបង្ខិតបង្ខំឡើយ និងមានការចូលរួមពី សង្គមស៊ីវិលជាង ៣០០០  អ្នកវិភាគខ្លះបានយល់ថា ប្រទេសកម្ពុជា ជាឋានសួគ៌នៃ សង្គមស៊ីវិល។  

ដោយមានភាពឈ្លាសវៃមើលទៅអនាគតវែងឆ្ងាយ សម្ដេច ហ៊ុន សែន បានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ ជាហេតុនាំអោយអង្គការចាត់តាំងរបស់របបប្រល័យពូជសាសន៍ប៉ុលពតដែលនៅសេសសល់ កំពុង តស៊ូប្រឆាំង នឹង ព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ដាច់ស្រយាលនៅជាយដែន ត្រូវរលំរលាយទាំង ស្រុងនៅឆ្នាំ ១៩៩៨ ហើយបានធ្វើ សមាហរណកម្មមករួមរស់ជាមួយសង្គមជាតិវិញ ធ្វើអោយប្រទេស កម្ពុជាមានសុខ សន្ដិភាពពេញលេញទូទាំងប្រទេស ជាលើកដំបូងដែលមិនធ្លាប់មានចាប់តាំងពីក្រោយ សម័យលង្វែកប្រវត្ដិសាស្ដ្រ កម្ពុជាជាង ៤០០ឆ្នាំ កន្លងមក។ នយោបាយ ឈ្នះឈ្នះនេះ បានបញ្ចប់ ទាំងស្រុង នូវសង្គ្រាមបង្ហូរឈាមខ្មែរនិងខ្មែរ ធ្វើអោយប្រទេសកម្ពុជាអាចអភិវឌ្ឍន៍ប្រទេសបាន គ្រប់ទិសទីលើកស្ទួយ ឃឿនសេដ្ឋកិច្ចជាតិ ប្រែក្លាយសមរភូមិ ដែលធ្លាប់ប្រយុទ្ធគ្នា មកជាតំបន់អភិវឌ្ឍន៍ លើគ្រប់វិស័យរួម មាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ អាគារតូធំរីក ដុះដាលដូចផ្សិត ទាំងអាណាចក្រ និងពុទ្ធចក្រ។ នយោបាយ ឈ្នះឈ្នះ របស់ សម្ដេច ហ៊ុន សែន បានទទួល ការគាំទ្រ  សាទរពីគ្រប់សាធារណៈមតិជាតិ និងអន្ដរជាតិ រហូតដល់ប្រទេសខ្លះ សុំយកទៅធ្វើជាមេរៀនសំរាប់ ដោះស្រាយផ្ទៃក្នុង របស់ប្រទេសខ្លួន។ នយោបាយ ឈ្នះឈ្នះរបស់ សម្ដេច ហ៊ុន សែន ពិតជាមានតម្លៃមិន អាចកាត់ថ្លៃបានឡើយ សំរាប់ប្រទេសជាតិ សំរាប់ ប្រជាជន កម្ពុជាទូទាំងប្រទេស

ការកាត់ទោស មេដឹកនាំធំៗក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដោយតុលាការកម្ពុជាមានជំនួយ គាំទ្រពី អង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាមាន សម្ដេច ហ៊ុន សែន ជាប្រមុខបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០០៣ ពេលនេះបានទទួលជោគជ័យ នៃកិច្ចសហប្រតិបត្ដិការ អន្ដរជាតិ និងជាគំរូ សំរាប់តុលាការអន្ដរជាតិ និងបានរកយុត្ដិធម៌ជូនដល់ជនរងគ្រោះ ក្ន្មុងរបបប្រល័យ ពូជសាសន៍ ពិសេសកំពុងលាតត្រដាង ការពិតដល់អតីតលោកខាងលិច ដែលធ្លាប់ប្រឆាំងប្រទេសកម្ពុជា និងធ្លាប់គំាទ្ររបប ប្រល័យពូជសាសន៍ប៉ុលពតនៅក្នុង អាសនៈអង្គការសហប្រជាជាតិកន្លងមក ពិសេសទៀត អោយមើលឃើញច្បាស់ ពីគុណសម្បត្ដិ នៃការតស៊ូរបស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះ ប្រទេស និងសង្គ្រោះជីវិត ប្រជាជនពីរបបប្រល័យពូជសាសន៍ប៉ុលពត។

លើផ្នែកការពារជាតិ សម្ដេច ហ៊ុន សែន  បានយកបទពិសោធន៍នយោបាយ ភាពឈ្លាសវៃ ការអត់ធ្មត់ និងហ្មឹងម៉ាត់ លើទំនាក់ទំនងអន្ដរជាតិ បានធ្វើអោយចោរសៀមឈ្លានពានដែលបានប្រកាសចង់ប្រើកម្លាំងយោធា ឈ្លានពាន អធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា បានបាក់បបខ្លបក្លាច សុខចិត្ដសរសេរលិខិតទៅជូនប្រធាន អង្គប្រជុំ អង្គការ សហប្រជាជាតិ អះអាងពីជំហររបស់ខ្លួន គោរពសាលដីកាតុលាការអន្ដរជាតិឡាអេ ឆ្នាំ ១៩៦២ និងគោរព MOU   ដោះស្រាយដោយសន្ដិវិធី ទីបំផុតព្រមដកទ័ពឈ្លាពាននៅពេលថ្មីៗកន្លងទៅនេះ នេះ ជាជោគជ័យរបស់ប្រមុខ    រាជរដ្ឋាភិបាល យកឈ្នះសត្រូវលើតុចរចារ ដោយបានបញ្ចៀសសង្គ្រាម ដែលជាសត្រូវ របស់ការអភិវឌ្ឍន៍ប្រទេសជាតិយើង។

ឃើញថាស្នាដៃដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ជាប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាកន្លងមក ពិតជាបានធ្វើអោយប្រជាជនកម្ពុជា ទូទាំងប្រទេសបានរួចចាកផុតពីសង្គ្រាម បង្ហូរឈាម ខ្មែរនិងខ្មែរ ក្រោម នយោបាយឈ្នះឈ្នះ បានទទួលនូវផលប្រយោជន៍ ពីសុខសន្ដិភាពការរីក ចំរើន សេដ្ឋកិច្ចជាតិ បានកាត់ បន្ថយភាពក្រីក្រ ពី ១០០ភាគរយ ឆ្នាំ ១៩៧៩ មកនៅត្រឹម ២៦ភាគរយ ឆ្នាំ ២០១០ ទទួលបាននូវជោគជ័យ លើនយោបាយការបរទេស វប្បធម៌ លើផ្នែកការពារជាតិ បានបំពេញកាតព្វកិច្ច យោធារបស់អង្គការសហប្រជាជាតិ ជាពិសេសមានតួនាទីដ៏សំខាន់ក្នុង អង្គការនយោបាយអន្ដរជាតិ (គណបក្សនយោបាយនិយមកណ្ដាលអន្ដរជាតិ) ដែលជាកិត្ដិយសសំរាប់ ប្រទេសកម្ពុជា។

- ការថែរក្សា ស្ថេរភាព សុខសន្ដិភាព និងយកចិត្ដទុកដាក់លើការកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅ ទូទាំងប្រទេស ធ្វើអោយប្រជាជនគ្រប់ស្រទាប់ គ្រប់និនាការនយោបាយ បានទទួលផលប្រយោជន៍ពីការ អភិវឌ្ឍន៍ដូចគ្នា រវាងទីក្រុង និងជនបទ រហូតដល់ប្រជាជនទូទាំងប្រទេសយល់ថា មាន សម្ដេច ហ៊ុន សែន  គឺមានការអភិវឌ្ឍន៍គួបផ្សំការ អនុវត្ដន៍ផែនការនយោបាយកំណែទម្រង់ស៊ីជំរៅ ក្នុងយុទ្ធសាស្ដ្រ ចតុកោណ រួមមាន ទី១ ការប្រយុទ្ធប្រឆាំង អំពើពុករលួយ  ទី២ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌  ទី៣ កំណែទម្រង់ រដ្ឋបាល សាធារណៈ  ទី៤ កំណែទម្រង់ កងកម្លាំងប្រដាប់អាវុធ និងមានការអភិបាលកិច្ចល្អ ជាស្នូលតម្រង់ ផ្លូវយុទ្ធសាស្ដ្រ ចតុកោណផង បានធ្វើអោយព្រះរាជាណាចក្រកម្ពុជា ប្រែមុខមាត់ថ្មី រីកចំរើនលើគ្រប់វិស័យ នៅទូទាំងប្រទេស ក៏ដូចនៅលើឆាកអន្ដរជាតិ រហូតដល់ វិទ្យាស្ថានស្រាវជ្រាវ (IRI) របស់សហរដ្ឋ អាមេរិកបានទទួលស្គាល់ថា ប្រជាជនកម្ពុជាភាគច្រើនលើសលប់ យល់ឃើញថា រដ្ឋាភិបាលកម្ពុជា មាន សម្ដេច ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រទេសដើរតាមផ្លូវត្រូវ និងពិតជាស្ថាបនិកកសាងប្រទេសកម្ពុជា អោយ រីកចំរើន ពិតប្រាកដ។
 ដោយ   សុផល

No comments:

Post a Comment