Saturday, January 08, 2011

ជីវិតនយោបាយនាយករដ្ឋមន្ដ្រីថៃលិច អណ្ដែត តាមវាសនា ថៃ៧នាក់ ក្នុងគុកព្រៃស

ជីវិត​នយោបាយ​ របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​កំពុង​លិច​អណ្ដែត​ តាម​ជោគវាសនា​ ​របស់​ជន​ជាតិ​សៀម​ ៧នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង ​គុក​ព្រៃ​ស ​របស់​ប្រទេស​ កម្ពុ​ជា​។​ ​បើ​សិន​ជន​ជាតិ​សៀម​ទាំង​នេះ​ឆាប់​បាន​រួច​ចេញ​ពី​ពន្ធនាគារ​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី សៀម​នឹង​មាន​គ្រោះ​ជោគ​ល្អ , តែ​បើ​សិន​ក្រុម​នេះ​ត្រូវ​នៅ​អនុ​វ​ត្ដ​ទោស​ទណ្ឌ​តាម​ ​កំហុស​ជា​យូរ​ថ្ងៃ​ ​នុ៎ះ​នាយក​រដ្ឋ​ម​ន្ដ្រី​ក៏​នឹង​ប្រសព្វ​ជាមួយ​គ្រោះ​កាច​យ៉ាង​ទាន់​ ​ហ​ន់​ដែរ​ ​ពីព្រោះ​លោក​ជា​មេ​គំនិត​ជ​ម្រុ​ញ​ឱ្យ​ជន​ជាតិ​សៀម​ទាំង​៧នាក់​រំលោភ​ ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។
តាម​ប្រភព​នានា​ផ្សាយ​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​សម្ពន្ធ​ ​ភាព​អ្នក​ស្នេហា​ជាតិ​ថៃ (ក្រុម​អាវ​លឿង ) ដែល​ធ្លាប់​ជា​កម្លាំង​ស្នូល​លើក​ប​ន្ដុ​ប​ ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វ៉ា​ ​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​ក្រោយ​រដ្ឋ​ប្រហារ​អតីត​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ក់​ស៊ី​ន​ ​ស៊ី​ណា​វ៉ា​ត្រ​ ​ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ​២០០៦មក​នេះ​ ​បាន​ ​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​រ​យៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ​ ​ទាមទារ​លោក​អាប់​ភី​ស៊ី​ត​ឱ្យ​ចុះ​ ​ចេញ​ពី​តំណែង​ ​។ ហេតុ​ផល​នៃ​ការ​ទាមទារ​នេះ​ ​គឺ​មក​ពី​គេ​បាន​ដឹង​ច្បាស់​ថា​ ​អាប់​ភី​ស៊ី​ត​ជា​មេខ្លោង​បញ្ជា​ឱ្យ​ជន​ជាតិ​សៀម​ទាំង​៧នាក់​ ​ក្នុង​នោះ​មាន​សមាជិក​ ​សភា​ម្នាក់​ផង​ឱ្យ​ចូល​ព្រំ​ដែន​ខ្មែរ​ដោយ​ខុស​ច្បាប់​ ​ធ្វើ​ឱ្យ​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ខ្លួន​ ​កាត់​ទោស​ ​ហើយ​លោក​អាប់​ភី​ស៊ី​ត​គេចកែ​មិន​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​នាំ​យក​អ្នក​ទាំង​ ​៧មក​វិញ​ ​។ ក្រុម​អាវ​លឿង​និយាយ​ថា​ ​នេះ​ជា​ទ​ង្វើ​អ​សមត្ថ​ភាព​និង​នាំ​មក​នូវ​ក្ដី​ ​អ​ន្ដ​រាយ​បំផ្លាញ​កិត្ដិ​យស​ជាតិ​ថៃ​ពេញ​ទី , អាប់​ភី​ស៊ី​ត​មិន​សម​ជា​មេ​ដឹកនាំ​តទៅ​ ​ទៀត​ទេ​ ​។ បាតុកម្ម​ទាញ​ទម្លាក់​លោក​អាប់​ភី​ស៊ី​ត​ចេញ​ពី​កៅអី​នាយក​រដ្ឋ​ម​ន្ដ្រី​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អាវ​លឿង​និង​អ្នក​សារ​ព័ត៌មាន​ថៃ​បាន​មក​មើល​កន្លែង​ដែល​ ​ជន​ជាតិ​សៀម​ត្រូវ​ចាប់​ខ្លួន​នោះ​ថា​ឋិត​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​មែន​ ​និង​នៅ​ក្រោយ​ ​ពេល​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​សារភាព​ត្រ​ង់ៗ​ថា​ ​លោក​ទទួល​ ​បរាជ័យ​ក្នុង​ការ​អន្ទង​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ឱ្យ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ដោះ​លែង​ជន​ជាតិ​ថៃ​ ​ទាំង​៧នាក់​ត្រ​ឡប់​វិញ​នោះ​ ​។
នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ក៏​ដូច​កាល​ដំណាច់​ខែ​ធ្នូ​ ​ឆ្នាំទៅ​ ​សមាជិក​សភា​សៀម​ម្នាក់​ដែល​តុលាការ​ខ្មែរ​សួរ​ចម្លើយ​ ​គាត់​បាន​ឱ្យ​ដឹង​ ​ថា​ ​ពេល​មក​ដល់​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​គាត់​មិន​ជួប​ទាហាន​ការពារ​ព្រំ​ដែន​ថៃ​ណា​ ​ម្នាក់​ទេ​ ​ម្ល៉ោះ​ហើយ​លោក​និង​សហ​សេ​វិ​ក​៦នាក់​ទៀត​ ​ក៏​ប​ន្ដ​ដំណើរ​ទៅ​មុខ​រហូត​ ​ដល់​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​កម្ពុ​ជា​ជាង​១គីឡូម៉ែត្រ​ ​ក៏​ត្រូវ​សមត្ថ​កិច្ច​កម្ពុ​ជា​ចាប់​ឃាត់​ ​ខ្លួន​តែ​ម្ដង​ ​។ ចម្លើយ​នេះ​បាន​ធ្វើ​ឱ្យ​លោក​អាប់​ភី​ស៊ី​ត​ភ្ញាក់​ផ្អើល​និង​ភ័យ​ខ្លួន​ ​តើ​ ​ទាហាន​ព្រំ​ដែន​ថៃ​ទៅ​ណា​អស់​នៅ​ពេល​នោះ ? ឬ​មួយ​នេះ​ជា​ល្បិច​របស់​ក្រុម​ទាហាន​ ​ដែល​រុញ​ទូក​ប​ណ្ដោ​យ​ទឹក​ដើម្បី​បំបាក់​ក្រុម​អាវ​លឿង​ ​កុំ​ឱ្យ​ប​ន្ដ​ការ​រំខាន​ខ្លាំង​ពេក​នៅ​ ​ព្រំ​ដែន​ឬ​ក៏​ជា​ការ​រុញ​គាត់(អាប់​ភី​ស៊ី​ត )ឱ្យ​ចូល​ជាប់​គន្លឹះ​នយោបាយ​បដិបក្ខ​ផ្ទៃ​ក្នុង​ ​ជាមួយ​ក្រុម​អាវ​ក្រហម​ ​។ ព្រឹត្ដិ​ការណ៍​ក្រឡាប់​ចាក់​ភ្លា​មៗ​បែប​នេះ​ ​លោក​ ​អាប់​ភី​ស៊ី​ត​ពិត​ជា​កំពុង​ប្រឈម​នឹង​ទ្វេ​គ្រោះ​យ៉ាង​សែន​លំបាក​ ​ព្រោះ​ខាង​ក្រុម​អាវ​ ​ក្រហម​មិន​ទាន់​ឈប់​ទាមទារ​គាត់​ឱ្យ​ចុះ​ចេញ​ពី​តំណែង​ផង​ ​ឥឡូវ​ក្រុម​អាវ​លឿង​ ​គ្នា​ឯង​ ​ក៏​ធ្វើ​បាតុកម្ម​បណ្ដេញ​គាត់​ចុះ​ចេញ​ពី​តំណែង​ដែរ​ ​។ តាម​ដំណឹង​ថា​លោក​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ពុំ​ទាន់​បាន​បង្ហាញ​នូវ​វិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ជាក់​លាក់​បែប​ ​ណា​ទេ​ ​ក្រៅ​តែ​ពី​និយាយ​ដោះ​ទ័ល​ថា​ ​ត្រូវ​រង់​ចាំ​មើល​ដំណើរ​ការ​តុលាការ​កម្ពុ​ជា​ ​ទៅ​លើ​ជន​ជាតិ​ថៃ​ទាំង​៧នាក់​សិន​តែ​ប៉ុណ្ណោះ​ ​។
ពិ​និត្យ​មក​លើ​ជន​ជាតិ​សៀម​ស្នេហា​ជាតិ​ជ្រុល​ទាំង​៧នាក់​ដែល​កំពុង​ដេក​ក្នុង​ ​គុក​ព្រៃ​ស​រង់​ចាំ​ការ​កាត់​ទោស​ឯ​ណេះ​វិញ​ ​ដែល​យោង​តាម​តម្រុយ​សារភាព​ក្នុង​ ​ការ​សួរ​ចម្លើយ​ពីរ​លើក​កន្លង​មក​ ​ពួក​នេះ​នឹង​ត្រូវ​កាត់​ឱ្យ​មាន​ទោស​ជា​យថាហេតុ​ ​ពីព្រោះ​ពួក​គេ​បាន​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ផង​ ​ហើយ​បាន​ចូល​ក្នុង​ទី​លាន​ ​យោធា​ខ្មែរ​ក្នុង​បំណង​ទុច្ចរិត​ផង​ ​។ ដូច្នេះ​ ​នៅ​ពេល​កាត់​ទោស​ពួក​សៀម​ទាំង​៧នាក់​ ​នេះ​ ​ជា​ផ្លូវ​ការ​ពេល​ណា​ហើយ​ ​ពេល​នោះ​នៅ​ក្រុង​បាងកក​នឹង​មាន​រលក​បាតុកម្ម​ ​យ៉ាង​រំជើប​រំជួល​រាល់​ថ្ងៃ​ជាក់​ជា​មិន​ខាន​ ​គឺ​បាតុកម្ម​ពី​ក្រុម​អាវ​លឿង​ផង​ ​បាតុកម្ម​ ​របស់​ក្រុម​អាវ​ក្រហម​ផង​ ​ហើយ​ដែល​មាន​គោល​បំណង​តែ​មួយ​ដូច​គ្នា​ ​គឺ​បណ្ដេញ​ ​អាប់​ភី​ស៊ី​ត​ឱ្យ​ចុះ​ចេញ​ពី​តំណែង​នាយក​រដ្ឋ​ម​ន្ដ្រី 
មុន​នេះ​ប​ន្ដិ​ច​ ​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ថៃ​បាន​ប្រើ​ភាសា​ ​គ​ម្រាម​ដោយ​ស្នើ​គ​ណៈ​រដ្ឋ​ម​ន្ដ្រី​ថៃ​ឱ្យ​សើរើ​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កម្ពុ​ជា​ ​ដោយ​ ​សារ​កម្ពុ​ជា​ចាប់​មនុស្ស​សៀម​គ្នា​គាត់​៧នាក់​ ​ដែល​ឆ្លង​ចូល​ដែន​ដី​កម្ពុ​ជា​ដោយ​ ​ខុស​ច្បាប់​នោះ​ ​។ គាត់​នេះ​បាន​ពោល​ពាក្យ​យ៉ាង​ក្រ​ឡេះ​ខេះ​ថា​ការ​ឆ្លង​ដែន​ខុស​ ​ច្បាប់​ ​គ្រាន់​តែ​ជា​បទ​ល្មើស​មជ្ឈិម​ ​មិន​គួរ​កាត់​ទោស​ដាក់​ពន្ធនាគារ​ទេ​។​ ​ប៉ុន្ដែ គាត់​ ​ភ្លេច​គិត​ថា​ ​ទាហាន​សៀម​សាសន៍​គាត់​បាន​បាញ់​សម្លាប់​ ​ចាប់​ធ្វើ​ទារុណ​ខ្មែរ​ ​រាប់​រយ​រាប់​ពាន់​នាក់​ជា​ប​ន្ដ​បន្ទាប់​រាប់​ឆ្នាំ​មក​ហើយ​ ​ដោយ​គ្រាន់​តែ​ពលរដ្ឋ​ខ្មែរ​ ​ច្រឡំ​ផ្លូវ​ឆ្លង​ដែន​ចូល​ទឹក​ដី​សៀម​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ ​។  ទោះ​យ៉ាង​ណា​ជាតិ​ ​សាសន៍​ខ្មែរ​មិន​យក​ការ​សម្លាប់​មនុស្ស​ជា​ត្រីវិស័យ​ដូច​ពូជ​សាសន៍​សៀម​ទេ​ ​ជាក់​ ​ស្ដែង​ដូច​នៅ​ពេល​នេះ​ ​ទោះបីជា​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​បញ្ជូន​មនុស្ស​ឱ្យ​ឆ្លង​ចូល​ទឹក​ដី​ ​ខ្មែរ​ក្នុង​ជម្រៅ​ជាង​១គីឡូម៉ែត្រ​ ​និង​បាន​ចូល​ក្នុង​បរិវេណ​យោធា​ក្នុង​បំណង​ទុច្ចរិត​ ​យ៉ាង​នេះ​ក្ដី​ ​ក៏​កម្ពុ​ជា​គ្រាន់​តែ​ឃាត់​ខ្លួន​ពួក​គេ​មក​កាត់​ទោស​តាម​ច្បាប់​ជា​ធរមាន​ ​របស់​កម្ពុ​ជា​តែ​ប៉ុណ្ណោះ​ ​។ កម្ពុ​ជា​មិន​មាន​ចរិត​ឃោរឃៅ​ព្រៃ​ផ្សៃ​ដូច​ពួក​សៀម​ ​សោះ​ឡើយ​ ​។ សរុប​សេចក្ដី​មក​ ​ករណី​ជន​ជាតិ​សៀម​៧នាក់​ដែល​កំពុង​រង់​ចាំ​ការ​ ​កាត់​ក្ដី​នៅ​ភ្នំពេញ​នេះ​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​អាប់​ភី​ស៊ី​ត​នៅ​បាងកក​ ​ក៏​កំពុង​ប្រឈម​ ​នឹង​ការ​ដេញ​ទម្លាក់​ពី​កៅអី​ពី​ក្រុម​អាវ​លឿង​និង​អាវ​ក្រហម​ដែរ​ ​។ ទាំង​នេះ​ជា​បច្ច័យ​ ​នៃ​នយោបាយ​ទុច្ចរិត​របស់​ក្រុម​អ្នក​នយោបាយ​ថៃ​ ​ក្រោយ​សម័យ​រដ្ឋ​ប្រហារ​ ​ដណ្ដើម​អំណាច​គ្នា​នៅ​ក្រុង​បាងកក 

No comments: