Wednesday, December 01, 2010

សម្តេច​តេជោ​​គាំទ្រ​ការ​​​បង្កើនកិច្ច​សហប្រតិបត្តិ​ការ ​លើ​វិស័យ​ទេសចរណ៍​រវាង​ កម្ពុជា និង​ឥណ្ឌូនេស៊ី​ (០១/១២/២០១០)

  សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​មាន​ប្រសាស​​ថា រវាង​កម្ពុជា​ និង​ ឥណ្ឌូនេស៊ី​មាន​សក្តានុពល​យ៉ាង​ច្រើន​លើ​វិស័យ​សេដ្ឋ​កិច្ច​ ដែល​អាច​ពង្រីក​កិច្ច​សហ ប្រតិបត្តិការ​ ទ្វេភាគី​បាន​ជា​ពិសេស​លើ​វិស័យ​ទេសចរណ៍​ក្នុង​ករណី​ដែល​មាន​ការ​ហោះ​ហើរ​ ត្រង់​ពី​ឥណ្ឌូនេស៊ី​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា​។
 ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បាន​ ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចូលជួប​សម្តែង​ការគួរ​សម​​ចំពោះ​សម្តេច​តេជោ​​ នៅ​វិមាន​សន្តិ​ភាព​ នា​ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ជំទាវ​ មេហ្កាវ៉ាទី​ ស៊ូកាណូពូទ្រី​ (MEGAWATI SUKANOPUTRI ) អតី​ត​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​ ដែល​បាន​ដឹក​នាំ ប្រតិភូ​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​នៅ​អាស៊ី​ ICAPP ​ជា​មួយ​និង​ការ​ ចូលរួម​រំលែកទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ជួប​ឧបទ្ទវហេតុ​នៅ​ស្ពាន​ពេជ្រ​ លោក​ជំទាវ​ អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ បាន​​មាន​ប្រសាសន៍​ថា នៅ​ក្នុង​​ទំនាក់​ទំនង​ និង​កិច្ច​សហ ប្រតិបត្តិ​ការ​រវាង​ប្រទេស​​ទាំង​ពីរ​ឥណ្ឌូនេស៊ី-កម្ពុជា​ ដែល​មាន​​យូលង់​មក​ហើយ​នោះ​គឺ​​ បច្ចុប្បន្ន​នៅ​មាន​សក្តានុពល​​សេដ្ឋ​កិច្ច​ជា​ច្រើន​ទៀត​ ដែល​ប្រទេស​ទាំង​ពីរ​អាច​ជម្រុញ​ និង ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​បាន​។​ លោក​ជំទាវ​ មេហ្កាវ៉ាទី​ ស៊ូកាណូពូទ្រី​ (MEGAWATI SUKANOPUTRI ) បាន​កោត​សរសើរ​ និង​វាយ​​តម្លៃ ខ្ពស់​ចំពោះ​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ ហ៊ុន សែន ដែល​នាំ​មក​នូវ​សុខ​សន្តិភាព​ និង​ការ​ អភិវឌ្ឍន៍​ជូន​ប្រទេស​ និង​ប្រជា​ជន​កម្ពុជា​។
 សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ លោក​ជំទាវ​ មេហ្កាវ៉ាទី​ ស៊ូកាណូពូទ្រី​ (MEGAWATI SUKANOPUTRI )​ ដែល​បាន​ចូល​រួម​រំលែក​ទុក្ខ​ជាមួយ​ ប្រជាជន​កម្ពុជា​ចំពោះ​ឧបទ្ទវហេតុ​ស្ពាន​ពេជ្រ​នា​ពេល​កន្លង​មក​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ រាល់​ជំនួយ​ ដែល​ឥណ្ឌូនេស៊ី​បាន​ជួយ​កម្ពុជា​នាពេល​កន្លង​មក​រួម​មានការ​ចូលរួម​ធ្វើ​ សហ ប្រធាន​នៃ​កិច្ច​ប្រជុំ​សន្តិភាព​សំរាប់​កម្ពុជា​ទីក្រុង​ប៉ារីស​ ចូលរួម​ក្នុង​សកម្មភាព​របស់ អង្គការ​ សហប្រជាជាតិ​ អ៊ុនតាក់​ នៅ​កម្ពុជា​។ សម្តេច​តេជោ​​ ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ លោកជំទាវ​អតីតប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ដែល​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​អាស៊ាននៅ​កោះ​ បាលី​ ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់​កន្លងមក​ និង​បាន​យល់ស្រប​ចំពោះ​កិច្ច​សហប្រតិបត្តិការ​​ រវាង​កម្ពុជា​ និង​ឥណ្ឌូនេស៊ី​ ដែល​លោកជំទាវ​​ មេហ្កាវ៉ាទី​ ស៊ូកាណូពូទ្រី​ (MEGAWATI SUKANOPUTRI ) បានលើក​ឡើង​ផងដែរ​។​

No comments:

Post a Comment