Wednesday, December 01, 2010

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​ ជួបសវនាការ​ជាមួយ​ប្រតិភូ គណបក្ស​ពលករ​កូរ៉េ​

ព្រឹក​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១០ នៅ​វិមាន​សន្តិភាព​នៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន​ បាន​ទទួល​ជួប​សវនា​​ការ​​ជា​មួយ​ឯកឧត្តម​ ​គីម យុងអ៊ីល​ (Kim Yung IL)​ ប្រធាន​ប្រតិភូ​គណបក្ស​ពលករ​កូរ៉េ​ ដែល​មក​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​ នៃ​គណបក្ស​នយោ​បាយ​នៅ​អាស៊ី​ ICAPP ។​
ឯកឧត្តម​ អ៊ាង​ សុផល្លែត​ ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​ បាន​ឲ្យដឹង​ថា ឯកឧត្តម​គីម យុង​អ៊ីល​ (Kim Yung IL)​​ បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នៃ​ បក្ស​ពលករ និង​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ ជូន​ចំពោះ​សម្តេច​តេជោ​ និង​បាន​ សម្តែង​នូវ​ការ​ចូលរួម​មរណៈ​ទុក្ខ​ចំពោះ​ឧបទ្ទវហេតុ​នៅ​ស្ពាន​ពេជ្រ​នា​ពេល​កន្លង​មក​ដែរ​។
ឯកឧត្តម គីម យុងអ៊ីល​ (Kim Yung IL)​ ​​បាន​មាន​ប្រសាសន៍​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ ដឹក​នាំ​របស់​សម្តេច​តេជោ​ ដែល​បាន​នាំ​​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍន៍​បាន​ឆាប់ រហ័ស​ប្រកបដោយ​សុខ​សន្តិភាព​។
ម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​សួរ​សុខ​ទុក្ខ​ និង​ការ​ចូលរួម​រំលែកទុក្ខ​​ពី​សំណាក់​ថ្នាក់​ដឹក​នាំបក្ស​ និង​រដ្ឋ​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ កូរ៉េ​។ ជាមួយ​និង​ការ​វាយ​តម្លៃខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ ប្រទេស​កូរ៉េ​ សម្តេច​តេជោ​​ បាន​ស្នើ​​ឲ្យ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​​ ដែល​ភាគី​ទាំង​ពីរ​ កម្ពុជា-កូរ៉េ​ មាន​ស្រាប់​នា​ពេល​កន្លង​មក​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​។

No comments:

Post a Comment