Wednesday, December 01, 2010

សម្តេច ហ៊ុន សែន ត្រូវបាន​ជ្រើសតាំង​ជា «​វរៈ​ប្រធាន »​នៃ​ចលនា​អ្នក ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ​ជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​ជ្រើសតាំង​ជា «​វរៈ​ប្រធាន » នៃ ចលនា​អ្នកប្រជាធិបតេយ្យ​និយម កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច នា​ព្រឹក​ថ្ងៃទី ១ ធ្នូ ឆ្នាំ ២០១០ នេះ ។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ចំណាប់​អារម្មណ៍​នៅ​ពេល​នោះថាៈ​សម្តេច ពិតជា​មាន​សេចក្តី​រីករាយ និង មាន​កិត្តិយស​ដ៍​ខ្ពង់ខ្ពស់ ដែល​ទទួលបាន​ការតែងតាំង​​ជា «​វរៈ​ប្រធាន » នៃ ចលនា​អ្នកប្រជាធិបតេយ្យ​និយម កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ( CAPDI) ។ សម្តេច​បាន​សំដែង​នូវ​អំណរគុណ​
ដ៏​ជ្រាលជ្រៅ​ចំពោះ​ជំនឿ​ទុក​ចិត្ត​នេះ​លើ​រូប​សម្តេច ។ 

​ពិតណាស់​ថា​ការតែងតាំង​រូប​សម្តេច​ជា​ប្រធានកិត្តិយស​នៃ​អង្គការ​នយោបាយ​ថ្មី​ដែល​ទើបនឹង​បង្កើតឡើង​នេះ​មិន​គ្រាន់តែ​ជា​មោទនភាព​របស់​គណបក្ស​ប្រជាជន ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​មោទនភាព​របស់​ប្រជាជន និង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។​

​កិច្ចប្រជុំ ដែល​បាន​ធ្វើឡើង​នា​ព្រឹក ថ្ងៃទី​១​ធ្នូ​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​ប្រធាន​គណៈកម្មការ​រៀបចំម​ហា​សន្និបាត​លើក​ទី​៦ និង​លោក ហ្សូ​ស ឌើ វើ​ណេ​ស្យ៉ា (Jose De Venecia Jr.) ដែល​ជា​ប្រធាន​ស្ថាបនិក​និង​ជា​សហប្រធាន​នៃ​គណៈ កម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់ ICAPP ។​

​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ា ស៊ី​ហ្វិក​ក៏​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភ្នំពេញ ស្តីពី​ការបង្កើត​ចលនា​អ្នកប្រជាធិបតេយ្យ និយម​កណ្តាល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក ។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដោយ​មាន​គណៈបក្ស​ចំនួន ១២ មកពី​ប្រទេស​ចំនួន ៩ មាន កម្ពុជា​ចំនួន ២ គឺ​គណបក្ស​ប្រជា ជនកម្ពុជា  និង គណបក្ស​ហ្វុន​ស៊ីនប៉ិច គណបក្ស​មកពី ឥណ្ឌូនេស៊ី មាន​២ គណបក្ស មកពី​ប្រទេស​កូរ៉េ ខាងត្បូង មក​ពី​ម៉ាឡេស៊ី ហ្វីលីពីន សហព័ន្ធ​រុស្សី ចិន ប៉ា​គី​ស្តង់ កា​សាក់​ស្តង់   ចូលរួម​ចុះហត្ថលេខា  ។​

​សម្តេច​តេជោ​បានកត់សំគាល់​ថា ចលនា​អ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច ( CAPDI ) មិន​ត្រឹមតែ​ដើរតួ​ជា​វេទិកា​សម្រាប់​កិច្ចពិភាក្សា​នយោបាយ​ក្នុង​តំបន់ និង អន្តរ​តំបន់ ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ជា​ឧបករណ៍​មួយ​យ៉ាង​សំខាន់​សម្រាប់​ការធានា​នូវ​សុខសន្តិភាព ស្ថិរភាព និង វិបុលភាព​សង្គម​ទៀតផង​៕

ដោយ : សម្បត្តិ 

No comments:

Post a Comment