Wednesday, December 29, 2010

បាងកក​ប៉ុស្តិ៍ ៖ ទាហានកម្ពុជា​​ចាប់ខ្លួន​ជនជាតិថៃ៧នាក់​ក្នុងនោះ​​មាន​សមាជិកស​ភា​ម្នាក់

កាសែត​បាងកកប៉ុស្តិ៍​​នៅថ្ងៃទី​២៩ ធ្នូ ផ្សាយ​​ថា លោក Panich Wikitsate សមាជិកសភា​​​គណបក្ស​​ប្រជាធិបតេយ្យ​​ប្រចាំ​ក្រុង​បាងកក ​និង​លោក​​វីរ៉ា ស៊ុម ខ្វាមឃីដ ​ជាមេដឹកនាំ​ក្រុម​មួយ​​ឈ្មោះ​ «បណ្តាញ​​អ្នកស្នេហា​​ជាតិថៃ» រួមទាំង​​ពលរដ្ឋ​​​ថៃ​៥​នាក់ទៀត​​ ត្រូវបាន​​ចាប់ខ្លួន​​ដោយ​ទាហាន​​កម្ពុជា កាលពី​ព្រឹកថ្ងៃទី​​២៩ ធ្នូ ។ កាសែត​​ថៃដដែល​​ឱ្យ​​ដឹង​​ទៀត​ថា ​លោក Panich និង​លោក​វីរ៉ា​ រួម​ទាំង​​ពលរដ្ឋ​ថៃ​ទាំង​៥​នាក់ បាន​ធ្វើ​​ដំណើរ​ទៅកាន់​​ស្រុក​អារញ្ញ​ប្រាថេត នៅ​​ជាប់ ព្រំដែន ​​រវាង​ប្រទេស​​ថៃ និង​ប្រទេស​កម្ពុជា​ ដើម្បី​​​ត្រួតពិនិត្យ​​​ និងស៊ើប​អង្កេត​​​ថា តើ​​មាន ពល​​រដ្ឋ​​កម្ពុជា​លួចឆ្លង​​កាត់ ព្រំដែន​​ចូលទឹក​ដី​​ថៃ​ឬ​ក៏​អត់ ។ ខណៈ​ពេល​​កំពុង​​ត្រួតពិនិត្យ​​​តំបន់​ព្រំដែន​​​ខាង​​ប្រទេស​ថៃ​​ពួកគេត្រូវ​បានចាប់ខ្លួន​​ដោយ​​ទាហាន​កម្ពុជា ។

កាសែត​បាង​កកប៉ុស្តិ៍​​​បានដកស្រង់សំដី​លោក​​កាស៊ីត​ ភិរម្យ រដ្ឋ​មន្ត្រី​​ក្រសួងការបរទេស​ថៃ ​ដែល​ថ្លែង​​នៅថ្ងៃទី​​២៩ ធ្នូ ថា រដ្ឋាភិបាល​​​នឹង​បញ្ជូនតំណាង​​របស់​​ខ្លួន​​​មកកាន់​ប្រទេស​កម្ពុជា ​ដើម្បីចរចា​​ និងពិភាក្សា​ជាមួយកម្ពុជា​​ក្រោយ​ពី​​ទទួលបាន ព័ត៌មាន​​​ថា ពលដ្ឋ​ថៃ​​៧​នាក់ត្រូវ​បាន​ចាប់ខ្លួន​ដោយទាហាន​កម្ពុជា ។ លោកកាស៊ីត ភិរម្យ​​អះអាង​​ថា ពលរដ្ឋ​ថៃ​​៧​នាក់​នោះ​បានធ្វើ​ដំណើរ​​​ទៅកាន់ស្រុក​​​អារញ្ញ​​ប្រាថេត ​ខេត្ត​​ស្រះ​កែវ ​ដើម្បីត្រួតពិនិត្យ​​​តំបន់ព្រំដែន​​​មាន​ជំលោះ​​ក៏​ត្រូវ​​បានចាប់ខ្លួន ដោយទាហា​នកម្ពុជានៅវេលា​​ថ្ងៃ​ត្រង់ ។ រដ្ឋ​មន្ត្រី​​ការបរទេសថៃ​​​រូបនេះ​ថ្លែង​​ទៀត​ថា ​លោក​​នាយក​​រដ្ឋ​មន្ត្រី​​អាប់ភីស៊ីត ត្រូវបាន​ជំរាប​​រួចហើយ​​អំពីការ​ចាប់ខ្លួន​ពលរដ្ឋ​​ថៃ​ទាំង​​៧​នាក់​​នោះ ហើយ​​តំណាង​របស់​​​លោក​​ម្នាក់នឹង​ត្រូវ​​​បញ្ជូន​ទៅកាន់​​ប្រទេស​កម្ពុជា ដើម្បី​​ជួយពួកគេ​​ឱ្យ​បាន​​ទាន់ពេល ។
ដោយឡែក​​កាសែត​ឌឹ​ណេស្សិន ​បានដក​ស្រង់​​​សំដីលោក Panich Wikistreth ដែល​ថ្លែង​ថា ដំបូងរូបលោក បាន ទទួល​របាយការណ៍​​ថា កង​ទ័ព​កម្ពុជា​បានឆ្លង​កាត់​​ព្រំដែន​​​ចូលក្នុង​ភូមិ​​​ Ban Nong Jan ក្នុងសង្កាត់ Khok Soon ខេត្ត​ ​ស្រះកែវ ​នៅ​វេលាម៉ោង​​១១ព្រឹកថ្ងៃទី​​២៩ ធ្នូ នោះហើយ​​ក្រោយពី​​ទទួល​បាន​របាយការណ៍​​​​ដូច្នេះ រូប​លោក​ក៏បាន​ធ្វើដំណើរ​​ទៅត្រួតពិនិត្យ​​​​កន្លែង​នោះ​​ក៏ត្រូវ​បានចាប់ខ្លួន​ដោយទាហាន​​កម្ពុជា​​តែម្តង ​រួមជាមួយ​នឹង​ពលរដ្ឋ​​ថៃ​៦​នាក់​ទៀត ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​​ក្រសួង​ការ​បរទេស​ថៃ​​​ លោក​ថានី ថុងភក្តី ​ថ្លែង​ថា ស្ថាន​ទូត​ថៃប្រចាំ​​ប្រទេស​កម្ពុជា ក៏ត្រូវ​បាន​​ជូន​ដំណឹង​​អំពី​​ការចាប់ខ្លួន​​ពលរដ្ឋ​ថៃ​​ទាំង​៧​នាក់នោះ​រួច​ហើយដែរ រួច​​​កំពុងស្ថិត​​ក្នុងដំណើរ​​​ការចរ​ចា​ជា​មួយ​​អាជ្ញាធរ​​កម្ពុជា​​សំរាប់​ការ​ដោះលែង​​ពួក​គេ ៕

No comments:

Post a Comment