Friday, February 11, 2011

ទស្សនៈ មិនមែជាសង្គ្រាមតែប៉ុណ្ណោះទេ តែជាសង្គ្រាមបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្ដិបេតិកភណ្ឌពិភពលោក

ថ្ងៃទី ១១ ខែ កុម្ភ ឆ្នាំ ២០១០១

មួយសប្ដាហ៍បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរផ្ទុះឡើងក្នុងរយៈពេល៤ថ្ងៃពីថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០១១ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលអាប់ភីស៊ីតវេចាជីវ៉ា ត្រូវបានគេស្គាល់ជាទូទៅថាជា អ្នកមេគំនិតបាន បញ្ជឱ្យមានការធ្វើសមយុទ្សយោធាមួយព្រំដែនក្បែរប្រាសាទព្រះវិហារ ជាប់នឹងប្រាសាទ ព្រះវិហារ។ រយៈពេលពីរបី ថ្ងៃក្រោយមក អាប់ភីស៊ីតបានទាមទារឱ្យកម្ពុជាដកជាតិចេញពីវត្ដកែវសិក្ខាគីរីស្វារៈ និងរើវត្ដចេញ។ វាច្បាស់ ណាស់ថា អាប់ភីស៊ីតពិតជាបានរៀបចំផែនការធ្វើសង្គ្រាមយ៉ាង ល្អប្រឆាំងនឹងកម្ពុជា ក្នុងគោលបំណងកាន់កាប់តំបន់ ជុំវិញប្រាសាទព្រះវិហារ បំផ្លាញប្រាសាទឱ្យបានឆាប់កាន់តែល្អមុន សម័យ ប្រជុំនៃគណកម្មាធិការបេតិកភណ្ឌពិភព លោកលើកទី ៣៥ ដែលនឹងធ្វើនៅខែមិថុនា ឆ្នាំ ២០១១ នៅប្រទេស បារេន។ សង្រាមពិតប្រាកដបានចាប់ផ្ដើមផ្ទុះ នៅពេលដែលកងទ័ពថៃសំរុកចូលទៅក្នុងតំបន់ដែល កាន់កាប់ តាមច្បាប់ និងជាក់ស្ដែងរបស់កម្ពុជា។ កងទ័ពថៃបាន បាញ់គ្រាប់កាំភ្លើងផ្លោង និងគ្រាប់ចង្កោមដាក់ប្រាសាទ ព្រះវិហារ និងដាក់តំបន់តំបន់ដទៃទៀតក្បែរប្រាសាទព្រះវិហារ ដែលបានបណ្ដាលឱ្យមានការខូចខាតយ៉ាង ដំណំ។
វាមិនមានសារៈសំខាន់អ្វីឡើយដែលត្រូវលើកឡើងថា តើអ្នកណាបាញ់មុន អ្នកណាបាញ់ក្រោយ ប៉ុន្ដែសំខាន់ បំផុតទាក់ទងទៅនឹងការផ្ទុះអាវុធនេះ គឺថា តើអ្នកណាបង្កើតឱ្យមានបុព្វហេតុនាំឱ្យមាន សង្គ្រាម ផ្ទុះឡើងរវាងកងទ័ព កម្ពុជា និងកងទ័ពថៃនោះ? តើហេតុអ្វីកងទ័ពថៃបានបាញ់កាំភ្លើងធន់ធ្ងន់ គ្រប់ប្រភេទ ដាក់ប្រាសាទនៅពេលដែលកង ទ័ពថៃបានយល់ដឹងច្បាស់ថា ប្រាសាទព្រះវិហារជារមណីយដ្ឋានបេតិកភណ្ឌ ពិភពលោក ដែលត្រូវទទួលបាននូវកិច្ច ការពារ និងការអភិរក្សដែលការធានាដោយអនុសញ្ញាឡាអេឆ្នាំ ១៩៥៤?
ក្នុងខ្សែភ្នែគរបស់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិបានយល់ដឹងយ៉ាងច្បាស់ថា មានបុព្វហេតុខ្លះៗ ដែល បណ្ដាលមក ពីប្រទេសថៃ ទី១ ប្រើប្រាស់ផែនទិសម្ងាត់ ឯកតោភាគី និងជាផែនទីដែលអន្ដរជាតិមិនបាន ទទួលស្គាល់ ដើម្បីយកមក អះអាងទាមទារតំបន់ក្បែរប្រាសាទ ដែលបានរំលោភទាំងស្រុងទៅនឹង សាលដីកា តុលាការយុត្ដិធម៌អន្ដរ ជាតិក្រុង ឡាអេឆ្នាំ១៩៦២។ ទីពីរ អាប់ភីស៊ីតបានបញ្ជាឱ្យមានសមយុទ្ធយោធាមួយ នៅក្បែរព្រំដែនដោយមិនបានជូនដំណឹង ដល់ប្រទេសកម្ពុជាមុនឡើយ ដែលជាបំណងចង់កាន់កាប់តំបន់ដូច ដែលបានរៀបរាប់ខាងលើ បំផ្លាញប្រាសាទនោះ ឱ្យបានឆាប់កាន់តែល្អបន្ទាប់ពីចលនាអាវលឿងដាក់សម្ពាធ លើអាប់ភីស៊ីត។
ក្នុងឆ្នាំ ២០០៨ បក្សប្រជាធិបតេយ្យ នៅជាបក្សប្រឆាំងក្នុងពេលនោះ អាប់ភីស៊ីតបានញុះញង់ឱ្យ ចលនាអាវ លឿងប្រឆាំងទៅនឹងការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលធ្វើឱ្យមាន ការឈ្លានពាន របស់ថៃមកលើទឹកដីកម្ពុជាក្នុងតំបន់ក្បែរប្រាសាទកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៨។ ដោយមានការគាំទ្រពេញ ទំហឹងពីចលនាអាវលឿង អាប់ភីស៊ីតបានសន្យាយកប្រាសាទព្រះវិហារត្រឡប់​មកវិញ​ជូនប្រទេសថៃ។ តែក្រោយមក អាប់ភីស៊ីតបានបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការរារាំងផែនការគ្រប់គ្រង បរាជ័យក្នុង ការទប់ស្កាត់ការចុះបញ្ជីប្រាសាទ ព្រះវិហារ និងបរាជ័យក្នុងការទាមទារឱ្យមានការចុះបញ្ជីប្រាសាទរួមគ្នា ក្នុងអំឡុងសម័យប្រជុំរបស់កណៈកម្មាធិការ បេតិកភណ្ឌលើកទី ៣៤ នាទីក្រុងប្រេហ្ស៊ីលីយ៉ា នៃប្រទេស ប្រេហ្ស៊ីលកាលពីឆ្នាំ ២០១០ កន្លងទៅ។
មកដល់ពេលនេះ អាប់ភីស៊ីត និងកាស៊ីត កំពុងយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ក្នុងជម្លោះនយោបាយ ផ្ទៃក្នុង របស់ថៃ ដើម្បីបង្វែការយកចិត្ដទុកដាក់ពិក្រុងបាងកក មកក្រុងភ្នំពេញវិញ ពិសេស ដើម្បីជំរុញឱ្យបក្ស ប្រជាធិបតេយ្យ ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ។ បុព្វហេតុពិតប្រាកដនៃជម្លោះនេះជាក់ស្ដែងបាន កើតចេញពីកាលដែល ប្រទេសថៃបានប្រើប្រាស់ផែនទីសម្ងាត់ ឯកតោភាគី ដែលអន្ដរជាតិមិនបាទទួលស្គាល់។ រហូតមកដល់ពេលនេះ តាមដែលយើងបានដឹងនោះ ផែនទីនោះទទួលស្គាល់ដោយថៃតែម្នាក់ឯងប៉ុណ្ណោះ ក្នុង បំណងបន្ដទាមទារយកតំបន់ក្បែរ ប្រាសាទ។
ក្នុងឆ្នាំ ១៩៦២ តុលាការយុតតិធម៌អន្ដរជាតិក្រុងឡាអេបានប្រើប្រាស់ផែនទីឧបសម្ព័ន្ធ ជាមូលដ្ឋាន ដើម្បី សម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទស្ថិតនៅក្នុងទឺកដីក្រោមអធិបតេយ្យរបស់កម្ពុជា។ នៅក្នុងហេតុ ផលនៃការសម្រេចរបស់ខ្លួន តុលាការយុត្ដិធម៌អន្ដរជាតិ បានបង្ហាញយ៉ាងច្បាស់លាស់បំផុតនូវ នីត្យានុកូលភាពនៃខ្សែ បន្ទាត់ព្រំដែន ដែលត្រូវបានគូសលើផែនទីឧបសម្ព័ន្ធ១ ដោយគណៈកម្មាធិការចំរុះបារាំង និងសៀម ហើយដែលភាគី ទាំងពីរបានព្រមព្រៀងទទួលយកនៅក្នុងឆ្នាំ ១៩០៨។ ដូច្នេះ មិនមានការសង្ស័យ ឡើយដែលវត្ដកែវសិក្ខាគីរីស្វារៈ ស្ថិតនៅក្នុងចម្ងាយ ៣០០ ម៉ែត្រពីប្រាសាទ និង ៧០០ម៉ែត្រស្ថិត នៅជ្រៅក្នុងទឹកដីរបស់កម្ពុជា។
អាជ្ញាធរថៃមិនដែលបានធ្វើការជំទាស់ទៅនឹងការសាងសង់វត្ដនោះក្នុងឆ្នាំ ១៩៩៨ ព្រមជាមួយនឹង ផ្សារមួយ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលនូវសុខសន្ដិភាព និងស្ថេរភាពនយោបាយនៅទូទាំង ប្រទេសក្នុង ប្រវត្ដិសាស្ដ្ររបស់ ខ្លួន។ ក្នុងន័យនេះ រដ្ឋាភិបាលថៃមិនអាចនិយាយបានថា ពួកគេមិនបានដឹងអំពីការសាងសង់ វត្ដនោះតាំងពីឆ្នាំ ១៩៩៨ ឡើយ។ ចំពោះអត្ដភាពនៃវត្ដនេះ ក្នុងឆ្នាំ ២០០៨ អភិបាលខេត្ដស៊ីសាកេតថៃ បាន ទទួលស្គាល់ថា វត្ដកែវសិក្ខា គីរីស្វារៈ ត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៩៨។ វាច្បាស់ណាស់ថា នីត្យានុកូលភាព នៃវត្ដនេះ មិនត្រូវបានអាជ្ញាធរថៃ ជំទាស់តវ៉ាឡើយ រហូតដល់ពេលប្រទេសកម្ពុជាបានស្នើដាក់ប្រាសាទ ព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៅ ទីក្រុងក្រៃឆឺចប្រទេសណូវែលហ្សឺឡង់ក្នុងឆ្នាំ ២០០៧ ហើយចុងក្រោយត្រូវបានចុះបញ្ជីជាផ្លូវការនៅទីក្រុងកេបិច ប្រទេសកាណាដាក្នុងឆ្នាំ ២០០៨។
នៅក្នុងឆ្នាំ ២០០០ ប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់ គ្នាមួយ ស្ដីពីការ វាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលទាមងវត្ដ និងផ្សារ មិនត្រូវបានរដ្ឋាភិបាលថៃលើកឡើង ជំទាស់តវ៉ា ឡើយ។ យោងតាមមាត្រា (គប នៃអនុស្សារណនៃការយោកយល់គ្នា ភាគីទាំងពីរបានឯកភាព គ្នាប្រើប្រាស់ផែនទី របស់គណកម្មការបារាំង-សៀម ដែលត្រូវបានង្កើតឡើងដោយអនុសញ្ញាឆ្នាំ ១៩០៥៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ដែល ក្នុងនោះសំដៅដល់ផែនទីឧបសម្ព័ន្ធ ដែលត្រូវបានតុលាការយុត្ដិធម៌ អន្ដរជាតិប្រើប្រាស់ក្នុងសាលដីការបស់ខ្លួនក្នុង ឆ្នាំ ១៩៦២ ត្រូវបានរាប់បញ្ជូលសំរាប់ធ្វើការវាស់វែង និងខ័ណ្ឌ សីមាព្រំដែនគោករវាងប្រទេសទាំងពីរ។
ពេលនេះការជឿទុកចិត្ដថៃក្នុងទំនាក់ទំនងអន្ដរជាតិរបស់ខ្លួនជាមួយប្រទេសកម្ពុជា កំពុងត្រូវបាន សហគមន៍ អន្ដរជាតិឃ្លាំមើលយ៉ាងយកចិត្ដទុកដាក់ ហើយដែលសសហគមន៍អន្ដរជាតិបានមើលឃើញថា ថៃជា ប្រទេសគំរាម គំហែងកម្ពុជា ដែលជាប្រទេសសមាជិកតូចមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ដោយ សារតែអំពើឈ្លានពាន របស់កងទ័ពថៃមកលើកម្ពុជា  ប្រទេសថៃកំពុងប្រឈមមុខយ៉ាងអាក្រ់ទៅនឹងការបាក់មុខ បាត់សេចក្ដីថ្លៃថ្នូរលើឆាក អន្ដរជាតិ ដោយសារតែមហិច្ឆតាចឹញ្ជឹមចិត្ដទាមទារយកតំបន់ក្បែរ ប្រាសាទរំលោភ ទៅនឹងច្បាប់អន្ដរជាតិ។ ក្នុងទង្វើ ដ៏អាក្រ់របស់ថៃបែបនេះ ប្រទេសថៃកំពុងក្លាយទៅជាអ្នកគំរាមគំហែដ៏ធំមួយ ជាអ្នកលេងកោងកាចអន្ដរជាតិ ដែល កំពុងរំលោភច្បាប់អន្ដរជាតិ ហើយតាំងខ្លួនដូចជាអ៊ីទ្លែជាឧក្រិដ្ឋជន អន្ដរជាតិ និងជាជនអណាធិបតេយ្យបំផ្លាញរបៀប របប និងសណ្ដាប់ពិភពលោកដែលត្រូវបាន ចរិកក្នុងធម្មនុញ្ញ សហប្រជាជាតិ។
នៅក្នុងខ្សែភ្នែកនៃមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ អាប់ភីស៊ីតមិនអាចបង្កើត ជាលេសថាខ្លួនរក្សាសិទ្ធស្វ័យ ការពារ បានឡើយ នៅពេលដែលប្រាសាទព្រះវិហារត្រូវបានទទួលការខូចខាតយ៉ាងដំណំ ដោយការបាញ់ កាំភ្លើងធំរបស់ កងទ័ពថៃដោយផ្ទាល់។ អាប់ភីស៊ីតបានយល់ដឹងយ៉ាងច្បាស់ថា ប្រាសាទព្រះវិហារមិនមែន ជាមូលដ្ឋានកងទ័ពឡើយ។ ផ្ទុយទៅវិញប្រាសាទព្រះវិហារគឺជាទីកន្លែងសំរាប់គោរពបូជា និងទេសចរ។ ហើយ នៅគ្រប់ពេលមានតែកងកំលាំង នគរបាលមួយចំនួនតូចដែលកាន់អាវុធស្រាលៗ ដើម្បីការពារសុវត្ថភាពដល់ អ្នកទេសចរណ៍នៅប្រាសាទប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាប់ភីស៊ិតមិនអាចលើកឡើងនូវទឡ្ហីករណ៍ ចំពោះការបាញ់របស់ថៃមកលើប្រាសាទ ព្រះវិហារ នៅពេលដែលប្រាសាទជាសម្បត្ដិបេតិកភណ្ឌពិភពលោក ដែលត្រូវតែទទួលបាននូវកិច្ចការពារ និងការ អភិរក្សក្នុងពេលមានជម្លោះប្រដាប់អាវុធ ដូចបានធានាក្នុង អនុសញ្ញាឡាអេឆ្នាំ ១៩៥៤ ដែលភាគីហត្ថលេខីទាំងអស់ បានប្ដេជ្ញាចាត់រាល់វិធានការទាំងអស់ ដែលអាចធ្វើ ទៅបានដើម្បីការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌។
របាយការការណ៍របស់មជ្ឈមណ្ឌលកមចាត់មីនកម្ពុជាបានបង្ហាញថា កងទ័ពថៃបានបាញ់គ្រាប់កាំភ្លើង ចង្កោម ដាក់ប្រាសាទព្រះវិហារ ដែលគ្រាប់កាំភ្លើងចង្កោមខ្លះបានផ្ទុះលើប្រាសាទ ហើយគ្រាប់ចងោមខ្លះទៀតមិន ទាន់ផ្ទុះនៅ ឡើយ ប៉ុន្ដែគ្រាប់ចង្កោមដែលមិនទាន់ផ្ទុះទាំងនោះ  នឹងសម្លាប់ជីវិតមនុស្សច្រើនទៀតច្រើនទស្សវត្ស ក្រោយមក បន្ទាប់ពីការប្រយុទ្ធគ្នានឹងបញ្ជប់។ នេះជាសង្គ្រាមយ៉ាងពិតប្រាកដ មិនមែនជាការប៉ះទង្គិចគ្នាដោយ ប្រដាប់អាវុធ ឡើយ។ ពីព្រោះកងទ័ពថៃបានបាញ់កាំភ្លើងផ្លោងធំៗដាក់ប្រាសាទ។ នេះជាសង្គ្រាមយ៉ាងពិត ប្រាកដដោយសារកងទ័ព ថៃបានបាញ់គ្រាប់កាំភ្លើងធំៗ និងគ្រាប់ចង្កោមដាក់ប្រាសាទ ក្រោមសង្គ្រាម ធ្វើឡើងដោយអាប់ភីស៊ីត ហើយ អាប់ភីស៊ីតត្រូវទទួលខុសត្រូវចំពោះសង្គ្រាមនោះ។
ក្នុងន័យនេះ យោងតាមអនុសញ្ញាឆ្នាំ ១៩៥៤ ការកិច្ចការសខាន់បំផុត និងបន្ទាន់នោះ ត្រូវមាន អ្នកសង្គេត ការណ៍យោធាសហប្រជាជាតិព្រមជាមួយនឹងក្រុមវាយតំលៃរបស់អង្គការយូណេស្កូ មកសិក្សាវាយ តំលៃការខូចខាត នៅនឹងកន្លែងចាប់តាំងពីប្រាសាទត្រូវបានទទួលឋានជាសម្បត្ដិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០០៨ នាទីក្រុងកេបិច ប្រទេសកាណាដា។ អាស្រ័យដោយញារខូខចខាតនេះ ប្រាសាទព្រះវិហារត្រូវ ទាមទារឱ្យមានការចូលរួមពីអន្ដរជាតិ សំរាប់កិច្ចការពារ និងការអភិរក្សជាបន្ទាន់ស្របតាម ការអនុវត្ដផែនការ គ្រប់គ្រង ដែលកម្ពុជាបានដាក់ជូនគណកម្មា ធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣៤ នៅប្រទេសប្រេហ្ស៊ីលក្នុងឆ្នាំ ២០១០កន្លងទៅ។ ហើយ កម្ពុជាបានទទួលការគាំទ្រយ៉ាងលេញ ក្នុងការអនុវត្ដនូវ ផែនការគ្រប់គ្រងតាមរយៈរបាយការណ៍ចេញដោយមជ្ឈ មណ្ឌលបេតិកភណ្ឌពិភពលោក ដែលបំរើជា លេខាធិការដ្ឋានរបស់គណកម្មាធិការបេតិកភណ្ឌពិភពលោក។
ដូច្នេះ ប្រទេសជាសមាជិកទាំង២១ នៃគណកម្មាធិការបេតិកភណ្ឌពិភពលោក ត្រូវពិចារណាយ៉ាងយក ចិត្ដទុក ដាក់ដល់កិច្ចការពារ និងការអភិរក្សជាបន្ទាន់ដលប្រាសាទ ដែលត្រូវបានបំផ្លាញយ៉ាងដំណំដោយ គ្រាប់កាំភ្លើផ្លោងរបស់ កងទ័ពថៃ។ ព្រលឹងនៅរស់របស់ប្រាសាទព្រះវិហារ កំពុងស្រែកហៅឱ្យអង្គការ យូណេស្កូជួយ ដែលជាស្ថាប័នមួយនៃ អង្គការសហប្រជាជាតិដ៏មានអំណាច និងសហកមន៍អន្ដរជាតិសុំការពារ និងការសង្គ្រោះដើម្បីរក្សាឱ្យបានគង់វង់យូរ អង្វែងទុកជាសម្បត្ដិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងអស់។

ដោយ សេកស

No comments: