Friday, February 11, 2011

ឯកឧត្តម​បណ្ឌិត សុខ អាន​ ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម គ្រីស្ទាន កូណាន់ ឯកអគ្គរដ្ឋទូត​ថ្មី​​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា​ (10/02/2011)

នារសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ ២០១១ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​​ ឯកឧត្តម​បណ្ឌិត​ សុខ អាន ​ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី​បាន​ទទួល​ជួប​ពិភាក្សាការងារ​ជា​មួយ ​​ឯកឧត្តម គ្រីស្ទាន កូណាន់ (Christian Connan) ឯកអគ្គរដ្ឋទូត​ថ្មី​​នៃ​សាធារណរដ្ឋ​បារាំងប្រចាំ​នៃ​​​ ព្រះរាជាណា​ចក្រ​កម្ពុជា​​។​ នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​ឯកឧត្តម​បណ្ឌិត​ សុខ អាន​​ ​បាន​ជំរាប​ជូន ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​អំពី​សកម្ម​ភាព​បង្ក​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី​ និង​អធិបតេយ្យ​ភាព​នៃ​ព្រះ រាជាណាចក្រកម្ពុជា​ ​ក្នុង​រយៈ​ពេល​ ៤​ ថ្ងៃ(ថ្ងៃទី៤ដល់​ថ្ងៃទី៧​)​កន្លង​ទៅ​នេះ​​ ដែល​ក្នុង​នោះ​ភាគី​ថៃ​បាន​ប្រើ​ ប្រាស់​កាំភ្លើង​ធុន​ធ្ងន់ ​ពិសេស​ការ​ប្រើប្រាស់​​​គ្រាប់​បែក​ចង្កោម​ បង្ក​ឲ្យ​មាន​ការ​ការ​ប៉ះពាល់​ខូច​ខាត​ដល់​​ ប្រាសាទ​ព្រះវិហារ​ និង​ទ្រព្យ​សម្បត្តិ​អាយុជីវិត​ប្រជាពលរដ្ឋកម្ពុជា​ស្លូត​ត្រង់​។​
ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ កម្ពុជា​​និង​ថៃ​មាន​ព្រំដែន​ជា​មួយ ​គ្នា​ច្បាស់​លាស់​យោង​តាម​ផែន​ទី​ដែល​ផលិត​ឡើង​តាម​អនុសញ្ញា​បារាំង-សៀម​ ឆ្នាំ ១៩០៤ និង​សន្ធិ សញ្ញា​ឆ្នាំ​១៩០៧ ដែល​ត្រូវ​បាន​​អន្តរ​ជាតិ​ទទួលស្គាល់​​ តាមរយៈ​សាលដីកា​តុលាការ​ យុត្តិ​ធម៌ អន្តរជាតិ​ទីក្រុង​ឡាអេ​។​ ប៉ុន្តែមហិច្ឆតា​វាត​ទី​ទឹក​ដី​​​ថៃ​បាន​ប្រើប្រាស់​ផែនទី​ចម្លែក​ ផលិត​ដោយ​ឯកតោ​ ភាគី​គ្មាន​​កា​រ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ ដើម្បី​ឈ្លាន​ពាន​កម្ពុជា​គឺ​ដូច​សម័យ​មូសូលីនី​ និង​អ៊ីត្លែ​ ផលិត​​ផែន ទី​ដើម្បី​វាត​ទី​​ទឹក​ដី​នោះ​ដែរ​​។​​
ឯកឧត្តម​បណ្ឌិត​ សុខ អាន​ ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា វត្តមាន​អ្នក​ជំនាញ​ការ​អង្គការ​ យូណេស្កូ​ និង​អ្នក​សង្កេត​ការណ៍​យោធា​អន្តរជាតិនៃ​អង្គការ​សហប្រជាជាតិ​​​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ គឺ​ជា​ការ​តម្រូវ​ចាំបាច់​​ ដើម្បី​ជួយ​ការ​ពារ​ប្រាសាទ​ព្រះ​វិហារ​ ដែល​ជា​បេតិកភណ្ឌពិភពលោក​​ពីរ​ការ ​បំផ្លិច​បំ​ផ្លាញ​​ និង​បញ្ឈប់​ការ​ចោទ​ប្រកាន់​ និង​ប្រើ​លេស​នានា​ដើម្បី​ធ្វើ​សង្រ្គាម​ឈ្លាន​ពាន​ទឹក​ដី​ កម្ពុជា​ពី​ភាគី​ថៃ​។​
ឯកឧត្តម គ្រីស្ទាន កូណាន់ (Christian Connan) ឯកអគ្គរដ្ឋទូត​ថ្មី​​នៃ​សាធារណរដ្ឋ​បារាំង​ បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ចំពោះ​សេចក្តី​រាយការណ៍​របស់​ឯកឧត្តម​បណ្ឌិត សុខ អាន ​ហើយ​ បាន​សន្យាថា​នឹង​ជម្រាប​ជូន​ទៅ​រដ្ឋាភិបាល​បារាំង​ ដើម្បី​ឲ្យ​ជួយ​មាន​វិធាន​​ការជាក់​ស្តែង​​តាម​សំណូម​ ពរ​របស់​កម្ពុជា​។​

No comments:

Post a Comment