Tuesday, February 08, 2011

បទវិចារណកថា៖ អាប់ភីស៊ីត គឺជានាយករដ្ឋមន្រ្តីទមិឡ


លោកអាប់ ភីស៊ីត វេចាជីវ៉ា នាយករដ្ឋមន្រ្តីថៃ ដែលបាន​​ទាមទារកាលពីថ្ងៃ​​ទី២៧ ខែ​មករា ​ឆ្នាំ​ ២០១១​ ឲ្យកម្ពុជា​​​ដកទង់ជាតិ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ​​​   ហើយបានប្រកាសថា «  និង​ប្រើ​កម្លាំង​ជាជម្រើស​ចុងក្រោយ...រដ្ឋាភិបាលមិនខ្លាចធ្វើសង្រ្គាមជាមួយកម្ពុជាទេ»។      ​  ​   ​​​​​ ​  ​​  ​ ​                 ​​​       ផ្អែកលើពាក្យនេះហើយ​ទើបមានការផ្ទុះអាវុធ នៅ​ថ្ងៃទី ០៤ ដល់ថ្ងៃទី០៧ ខែ កុម្ភៈ​ ឆ្នាំ ២០១១ មាន​​កង​ទ័ពថៃ​ប្រ​មាណជាច្រើន​នាក់​ បានជ្រៀតចូលក្នុងដែនដីកម្ពុជា បន្ទាប់មកកងទ័ព​ថៃ​ចាប់ផ្តើម​បាញ់យ៉ាង​សន្ធាប់​មកលើកងទ័ពកម្ពុជាមុន   នៅតំបន់ឃ្មុំ វាលឥន្រ្ទីយ៏  ភ្នំទ្រព្យ​ តាស៊ឹម តាថាវ ​​​​​​​​​​​​​​​​ជាំតែ ​​​​​​​​និង​តំ​បន់​បុស្សស្បូវ ស្ថិត​នៅ​ជិត​តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ និង​បាន​បង្ក​ការ​បែក​បាក់​វត្ត​កែវ​សិក្ខាគី​រី​ស្វារៈនិង​ប្រាសាទ​ព្រះ​វិហារ​យ៉ាង​ដំ​ណំ  ។      ពេលនោះកងទ័ពកម្ពុជាគ្មាន
ជម្រើស​អ្វី​ក្រៅ​​ពី​វាយ​បកតបទៅវិញដើម្បីការពារខ្លួននិងការពារអធិបតេយ្យភាពនិងបូរណភាពទឹក​ដី​កម្ពុជា។
          នៅខណៈពេលវាយប្រហារនេះកងទ័ពថៃបានប្រើប្រាស់កាំភ្លើងធុនធំទំហំ១៣០មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រនិងធុនតូចជាច្រើនរយគ្រាប់ចូលក្នុងតំបន់ព្រះវិហារនិងធ្វើឲ្យប៉ះត្រូវរូបព្រះបដិមាករជាច្រើនអង្គនិងស្លាកបេតិកភណ្ឌ(UNESCO)ត្រូវធ្លុះធ្លាយ បាក់ថែវប្រាសាទ​ព្រះវិហារ​ដូច​និង​ប៉ះ​ត្រូវ​ក្លោងទ្វារប្រាសាទព្រះ​វិហារ​​ ( ក្លោង​ទ្វារ​ទី​៣‑ ៤ និង​ទី​៥) និងត្រូវចំវត្តកែវសិក្ខាគីរី​ស្វារៈ​ធ្លុះធ្លាយ​ជាច្រើនកន្លែង។ នេះ គឺជាបំណងនិងផែនការគិត​ទុក​ជាមុន​យ៉ាង​ច្បាស់​លាស់​របស់  លោកនាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត ក្នុង​ចេតនា​ចង់បំផ្លាញប្រាសាទ​ព្រះវិហារ​និងវត្តដែល​តំណាងឲ្យ​សាសនាព្រះពុទ្ធដែលប្រជាពលរដ្ឋនៃប្រទេសទាំង​ពីរតែងតែគោរព។ ជាពិសេស​ស្លាកសញ្ញា​សម្គាល់​ អនុសញ្ញាទី​ក្រុង​ឡាអេ​ ស្តី​ពី​ កិច្ច​ការពារ​នូវ​សម្បត្តិ​បេតិកភណ្ឌ ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ ឆ្នាំ​១៩៥៤។
ការរំ​លោភ​ឈ្លាន​ពាន​ទឹក​ដី​របស់​កម្ពុជា​ និង​​បាញ់​បំ​ផ្លាញ​សម្បត្តិ​វប្ប​ធម៌​ពិ​ភព​លោក​ គឺ   ស​បញ្ជាក់​ឲ្យឃើញថា លោក អាប់ភីស៊ីត មិនមែនជាមនុស្សទេ គឺជាទមិឡ ឥតសាសនា ជាជន​ល្មោភសង្រ្គាម ប្រកាន់​យក​ការ​ដោះស្រាយតាមរយៈធ្វើសង្រ្គាមជាងដោះស្រាយតាមរយៈសន្តិវិធី។​
ប៉ុន្តែ​ទោះជា​យ៉ាង​ណា ដោយ​ឆន្ទៈ​ស្នេហាជាតិ​ ទឹក​ដី​ កង​ទ័ពកម្ពុជាបាន​តប​ត ទៅ​ទ័ព​ថៃ​ឈ្លាន​ពាន​វិញ បណ្តាលឲ្យកងទ័ពថៃស្លាប់អស់៣២នាក់ និងចាប់បានឈ្លើយសឹកថៃចំនួន៥នាក់ កម្ទេចរថយន្តសណ្តោង កាំភ្លើងធំមួយគ្រឿង ឆេះផ្ទះ១២ខ្នង ឆេះផ្សារមួយកន្លែង ​​​​ ឆេះស្ថានីយ
ប្រេងមួយកន្លែង​ និងផ្ទះក្រហមដែលមានអាគារ៤ខ្នងត្រូវ​បាន​កំទេច​។
 សង្រ្គាមនេះកើតឡើង​ពីការបញ្ជាផ្ទាល់របស់លោក អាប់ភីស៊ីត ។ ម្តងហើយម្តងទៀត អាប់​ភីស៊ីត បាន​ធ្វើ​ការ​អះ​អាង​ថាតំបន់ពើបប្រយុទ្ធគ្នានោះ គឺជា​ទឹកដីជម្លោះ ៤.៦​គម​ ជាពិសេស​មេដឹក​នាំ​ថៃ​រូប​នេះ​ចង់ដកទង់ជាតិចេញពីវត្តកែវសិក្ខា​គីរីស្វារៈ មិនតែ​ប៉ុណ្ណោះ ចង់រុះរើវត្ត​កែវ​សិក្ខាគីរីស្វារៈចេញពីទឹកដីកម្ពុជាទៀត។ អាប់ភីស៊ីត ដោយផ្អែកលើផែនទីចោរដែលគូរដោយ ឯកតោភាគីធ្វើដូចសម័យអ៊ីត្លែ បាន​គូផែនទីចោរ​ ទុកមុនទើបបញ្ជូនទ័ពទៅវាយជាក្រោយ។ តួយ៉ាង​ដូចថ្ងៃទី៤ដល់ថ្ងៃទី៧​ខែកុម្ភៈ ​នេះកងទ័ពថៃបានវាយប្រហារមកលើកង​ទ័ពកម្ពុជាគោល​បំណងចង់បំផ្លាញប្រាសាទព្រះវិហារ បើ​ទោះ​បីជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បាន​សម្រេចកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ បានបញ្ជាក់យ៉ាងច្បាស់ថា​​​​​​​​​​​​​​​ប្រាសាទ​ព្រះវិហារ​និងបរិវេណជុំវិញប្រាសាទស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាង​ណាក៍​ដោយ។ ដូច្នេះកងទ័ពខ្មែរទាំង​អស់ ​​ដែលឈរ​ជើង​នៅទីនោះ​ ​ គឺសុទ្ធតែស្ថិតក្នុងអធិបតេយ្យរបស់កម្ពុជា មិ​ន​អាច​ប្រកែក​បាន​។
ម៉្យាង​ទៀត​ នៅក្នុងដំ​ណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូចលនាអ្នកប្រជាធិប​តេយ្យនិយម​កណ្តាល​​អន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក(ICAPP) នៅតំបន់អង្គរនិង​​​​ប្រាសាទព្រះវិហារ ពេលកន្លងមក  បានទទួលស្គាល់និងកោតសសើរកម្ពុជាដែលបាន​ចុះបញ្ជីប្រាសាទព្រះវិហារ        ជាបេតិកភណ្ឌ
ពិភពលោក ​​​​​​ នៅប្រទេសកាណាដា នាថ្ងៃទី០៧​ខែ កក្កដា         ឆ្នាំ​២០០៨   ព្រមទាំង​សម្តែងការពេញចិត្តនិងដីការសម្រេច ​​របស់តុលាការយុត្តិ​ធម៌​អន្តរ​ជាតិ ទី​ក្រុង​ឡាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថា« ប្រាសាទព្រះវិហារជារបស់ខ្មែរ ហើយ​អំពាវនាវ ឲ្យមាន        ការបង្កើត
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ​​​​​​សម្រាប់​ប្រាសាទ​ព្រះ​វិហារ​​​​​​​​​ដូចគំរូ ICC -      នៅអង្គរ។
          ការបំផ្លាញប្រាសាទព្រះវិហារប្រៀបបីដូចជាជន​ឧក្រិដ្ឋកម្ម​សង្គ្រាមដ៏​យង់​ឃ្នង​ ដែល​គួរ​ត្រូវ​បាន​ថ្កោល​ទោស​ ពីព្រោះ​ប្រាសាទត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ។
ហេតុ​ដូច្នេះ លោកអាប់ភីស៊ីត ជាអ្នកបំផ្លាញសម្បត្តិបេតិភណ្ឌពិភពលោក និង​បំផ្លាញ​សាសនា​  មិនមែនជាមនុស្សទេលោក អាប់ភីស៊ីត គឺពិតជាទមិឡ ។ គួរតែរៀនសូត្រ​តាម​សម្តេច​អគ្គសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំ​ដែលមាន​សមាណចិត្តល្អ​​​​​​​​​​​​​ និងមហាគុណធម៌ខ្ពស់បំផុតដោយស្តែងចេញតាមរយៈ​ការដោះលែង​ទាហ៊ានថៃ​៥នាក់កន្លងទៅទោះបីជារដ្ឋាភិបាលថៃធ្វើទង្វើមិនគប្បីជាច្រើនដងលើជនជាតិកម្ពុជាយ៉ាងណាក៏ដោយក៏ សម្តេចតេជោ តែងតែមាន​នូវ​ការយោគយល់អាធ្យាស្រ័យជានិច្ច ។ តែ​ទោះ​ជា​យ៉ាង​ណា​ សម្តេចតេជោ​ បាន​បញ្ជាក់​ថា​ សង្គ្រាម​បាន​កើត​ឡើង​ គឺ​ដោយ​សារ​មេដឹក​នាំ​ថៃ​ និង​ក្រុម​ជ្រុលនិយម​អាវ​លឿង​ ដូច្នេះ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​កម្ពុជា សូមអំពាវនាវ​ទៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហ​ប្រជាជាតិឲ្យ​ជួយកោះប្រជុំជា​បន្ទាន់ទៅ​​ប្រទេស​ដែលជា​សមាជិកនៃក្រុមប្រឹក្សា នៃ​អង្គការសហប្រជា​ជាតិ​ដើម្បី​​ស្វែងរកដំណោះ​ស្រាយ​ឈ្នះៗ​ទាំង​អស់​គ្នា៕
                                                                                                                  រួម ជាតិ

No comments:

Post a Comment