Tuesday, February 08, 2011

វិចារណកថា​ ​៖ ចោរ​សៀម​ឈ្លានពាន​បាក់ស្បាត​យ៉ាង​ទាន់ហន់​ ​នឹង​ត្រូវ​អាម៉ាស់​លើ​ឆាក​អ​ន្ដរ​ជាតិ​

កង​ទ័ព​សៀម​បាន​សាក​ល្បង​ផ្សង​ព្រេង​ក្នុង​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​ម្ដង​ទៀត​ ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​ ​៤ កុម្ភៈ​ រហូត​មក​ទល់​ពេល​នេះ​ ​ហើយ​បាន​រង​នូវ​ការ​តប​ត​មិន​ ​ទាន់​ពេញ​ទំហឹង​ពី​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​តែ​បាន​ធ្វើ​ឱ្យ​កង​ទ័ព​សៀម​ខ្ចាត់ខ្ចាយ​ ​បាក់ស្បាត​នៅ​សមរ​ភូមិ​ជា​ច្រើន​កន្លែង​ ​។ ស្ថិត​នៅ​ចំពោះ​មុខ​នៃ​ស​ង្គ្រា​ម​ឈ្លា​ន​ ​ពាន​របស់​ចោរ​សៀម​ឥត​សាសនា​នេះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ផ្ញើ​លិខិត​ជូន​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​រួច​ហើយ​ ​ដែល​ក្រុម​ប្រឹក្សា​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​ចាំបាច់​ត្រូវ​កោះ​ប្រជុំ​សម្រេច​ដាក់​របៀប​វា​រៈ​ដ៏​ក្ដៅ​គគុក​នេះ​ ​ដើម្បី​ ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ទ​ង្វើ​ឈ្លានពាន​ដ៏​ក​ម្រោ​ល​របស់​ពួក​សៀម​លើ​ទឹក​ដី​អធិប​ ​តេ​យ្យ​កម្ពុ​ជា​និង​ស​ម្ប​ត្ដិ​បេតិកភណ្ឌ​មនុស្ស​ជាតិ​ ​។
ការ​លើក​ទ័ព​វាយ​លុយ​ឈ្លានពាន​កម្ពុ​ជា​និង​ការ​ផ្លោង​កាំភ្លើង​ធំ​បំផ្លាញ​វ​ត្ដ​កែវ​ ​សិក្ខា​គី​រី​ស្វ​រៈ​ ​ពិសេស​ប្រាសាទ​ព្រះ​វិហារ​របស់​កម្ពុ​ជា​ ​ដែល​ទើប​ចុះ​បញ្ជី​ជា​បេ​តិក​ ​ភណ្ឌ​ពិភព​លោក​នេះ​ ​ជាស​ង្គ្រា​ម​ឧក្រិដ្ឋ​មួយ​ដែល​ផ្ដើម​ចេញ​ពី​នយោបាយ​អនុ​ត្ដរ​ ​ភាព​ដ៏​ចង្រៃ​ឧត្បាត​របស់​ក្រុម​អ្នក​នយោបាយ​ជ្រុល​និយម​មួយ​ក្ដាប់​នៅ​បាងកក​ ​នាំ​មុខ​ដោយ​អាប់​ភី​ស៊ី​ត​នាយក​រដ្ឋ​ម​ន្ដ្រី​លើក​ប​ន្ដុ​ប​របស់​សៀម​ដែល​ឃុ​ប​ឃិ​ត​ ​ជាមួយ​ក្រុម​អាវ​លឿង​និង​ក្រុម​អាមាត្យ​ទុយ៌ស​របស់​ស្ដេច​សៀម​បច្ចុប្បន្ន​ ​។ គេ​ ​អាច​និយាយ​មួយ​បែប​ទៀត​ថា​ ​ការ​ធ្វើ​ស​ង្គ្រា​ម​ដ៏​ប្រថុយ​ប្រថាន​របស់​ក្រុម​ ​អាប់​ភី​ស៊ី​តម​ក​លើ​កម្ពុ​ជា​នៅ​ពេល​នេះ​ ​គឺ​បាន​បង្ហាញ​នូវ​មហិច្ឆតា​អំណាច​ឥត​ ​កោះ​ត្រើយ​ក្នុង​ការ​ប​ន្ដ​ក្ដោប​ក្ដាប់​ក្រុង​បាងកក​ ​នៅ​ពេល​អា​ណ​ត្ដិ​បោះ​ឆ្នោត​ជា​ ​សកល​នៅ​ពេល​ខាង​មុខ​ ​ដោយ​ពួក​នេះ​ច្បាម​យក​ប្រាសាទ​ព្រះ​វិហារ​កម្ពុ​ជា​ ​ធ្វើ​ជា​ ​ចំណាប់​ខ្មាំង​នយោបាយ​នៃ​ស​ង្គ្រា​ម​ហែក​ហួរ​កាប់​សម្លាប់​គ្នា​ដើម្បី​អំណាច​របស់​ ​ក្រុម​អ្នក​នយោបាយ​ទុច្ចរិត​ទាំង​នោះ​ ​។
ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​នេះ​ផ្ទុះ​ឡើង​នៅ​ចំ​ថ្ងៃ​ឱ​សាន​វាទ​របស់​ក្រុម​អាវ​លឿង​ ​ដែល​ដាក់​សម្ពាធ​ទៅ​លើ​អាប់​ភី​ស៊ី​ត​ចំនួន​៣ចំណុច​ ​ដែល​ចំណុច​ទី​បី​គឺ​រ​ដ្ឋា​ភិ​បា​ល​ ​ក្រុង​បាងកក​ត្រូវ​ប្រើ​យោធា​ដើម្បី​បណ្ដេញ​ពលរដ្ឋ​កម្ពុ​ជា​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ ​ប្រាសាទ​ព្រះ​វិហារ​ ​។ ពុំនោះ​សោត​ ​ក្រុម​អាវ​លឿង​គ​ម្រាម​លើក​គ្នា​ជា​ច្រើន​ពាន់​ ​នាក់​ឡោម​ព័ទ្ធ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ដើម្បី​ទាក់​ក​អាប់​ភី​ស៊ី​ត​អូស​ចេញ​ពី​កៅអី​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ ។ ដូច្នេះ​ ​អាប់​ភី​ស៊ី​ត​នេះ​ ​ជា​មេខ្លោង​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​, ឯ​ពួក​ ​អាវ​លឿង​ជា​ឈ្មួញ​ស​ង្គ្រា​ម​ឈ្លានពាន​កម្ពុ​ជា​នា​បច្ចុប្បន្នកាល​ ​។ ឥឡូវ​នេះ​ ​លទ្ធ​ផល​ ​នៃ​ការ​បំផ្ទុះ​ស​ង្គ្រា​ម​ឈ្លានពាន​ដ៏​យង់ឃ្នង​នេះ​ ​គឺ​យុទ្ធ​ជន​សៀម​រាប់​សិ​ប​នាក់​បាន​ ​ស្លាប់​នៅ​លើស​មរ​ភូមិ​ ​រាប់​រយ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ហូរ​ឈាម​រដូក​រណែល​ ​ ​នៅ​ពេញ​មន្ទីរ​ពេទ្យ​សៀម​ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជា​ប​ន្ដ​បន្ទាប់​មក​នេះ​ ​។ តាម​ប្រភព​ពី​ ​សមរ​ភូមិ​ប្រាសាទ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​ថា​ ​ទាហាន​សៀម​វង្វេង​សមរ​ភូមិ​ ​វង្វេង​ ​ព្រៃ​រត់​ចោល​គ្នា​យ៉ាង​ទាន់ហន់​ត្រ​ឡប់​ក្រោយ​វិញ​នៅ​រៀង​រាល់​លើក​ប្រយុទ្ធ​ ​។ ដូច្នេះ​ ​ ​យុទ្ធោបករណ៍​ដ៏​ទំ​នើ​បៗ​និង​យុទ្ធ​ជន​ដ៏​ឡូយ​ឆាយ​របស់​សៀម​ពេល​នេះ​គឺ​បាន​ភ្ល​ក្ស​ ​រស​ជាតិ​នៃ​ការ​តប​ត​ការពារ​ខ្លួន​របស់​កម្ពុ​ជា​បាន​យ៉ាង​ល្អ​ប្រពៃ​ហើយ​ ​។ នេះ​ហើយ​ ​ជា​ទ​ង្វើ​ឈ្លានពាន​ដែល​ចាំបាច់​ត្រូវ​តែ​រង​ការ​ព្រមាន​យ៉ាង​ដំណំ​ដូច្នេះ​។ និយាយ​ ​ដោយ​ខ្លី​ ​គឺ​ក្នុង​រ​យៈ​ពេល​៤ថ្ងៃ​ត​ទល់​នឹង​ស​ង្គ្រា​ម​ឈ្លានពាន​ពី​សំណាក់​ចោរ​សៀម​ ​ហនេយ្យុំ​ ​នេះ​ ​យុទ្ធ​ជន​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុ​ជា​ ​បាន​ធ្វើ​ម្ចាស់​ការ​ដណ្ដើម​ ​ប្រៀប​លើ​ចោរ​ឈ្លានពាន​នៅ​គ្រប់​សមរ​ភូមិ​ដូច​ជា​នៅ​តា​ថាវ​, ចាក់ច្រែង​, វាល​ ​ឥន្ទ្រី​យ៍​, ភ្នំ​ទ្រព្យ​, អូរ​តា​ស៊ី​ម​ ​និង​ពី​មុខ​វ​ត្ដ​កែវ​សិក្ខា​គី​រី​ស្វ​រៈ​ជា​ដើម​ ​។ ពេល​នេះ​ ​ក្រុម​ចោរ​ឈ្លានពាន​កំពុង​ប​ន្ដ​ប្រមូល​សាកសព​បណ្ដើរ​ ​ផ្លោង​ដាក់​ប្រាសាទ​ ​ព្រះ​វិហារ​បណ្ដើរ​តាម​និ​ស្ស័​យ​ជា​ចោរ​ឈ្លានពាន​បាក់​ទ័ព​តែ​ប៉ុណ្ណោះ​ ​។
ឋិត​នៅ​ចំពោះ​មុខ​នៃ​ការ​បង្ក​ម​ហ​ន្ដ​រាយ​ដល់​ប្រាសាទ​ព្រះ​វិហារ​ពី​សំណាក់​ពួក​ ​ចោរ​សៀម​វង្វេង​សាវតារ​នេះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​បញ្ជូន​លិខិត​ដល់​ក្រុម​ ​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ជា​ប​ន្ដ​បន្ទាប់​ ​ដោយ​រាប់​ទាំង​ការ​ជួប​ប្រជុំ​ ​រវាង​លោក​ហោ​ ​ណាំ​ហុង​ ​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ រដ្ឋ​ម​ន្ដ្រី​ក្រសួង​ការ​បរទេស​ជាមួយ​ ​បណ្ដា​ស្ថាន​ទូត​ជា​សមាជិក​អ​ចិ​ន្ដ្រៃ​យ៍​នៃ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​ ​រួច​ហើយ​ ​ដើម្បី​ឱ្យ​អង្គ​ការ​កំពូល​មួយ​នេះ​ជួយ​ធ្វើ​អ​ន្ដ​រាគ​ម​ន៍​និង​ធ្វើ​ជា​សាក្សី​ក្នុង​ ​ស​ង្គ្រា​ម​ឈ្លានពាន​និង​ការ​បំផ្លិច​បំផ្លាញ​ ​បេតិកភណ្ឌ​ពិភព​លោក​ពី​សំណាក់​ចោរ​ ​សៀម​ដ៏​មហា​យង់ឃ្នង​នេះ​ ​។ យោង​លិខិត​នេះ​ ​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ប្រាថ្នា​ ​ឱ្យ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បញ្ជូន​កម្លាំង​ស​ន្ដិ​សុខ​របស់​ខ្លួន​ចូល​ ​មក​ពង្រាយ​នៅ​តាម​ប​ណ្ដោ​យ​ខ្សែ​បន្ទាត់​ព្រំ​ដែន​រហូត​ដល់​ដំណោះ​ស្រាយ​ព្រំ​ដែន​ ​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយ​បញ្ចប់​ជា​ស្ថាពរ​ ​។ លិខិត​របស់​ប្រមុខ​រាជ​រ​ដ្ឋា​ ភិ​បា​ល​កម្ពុ​ជា​ផ្ញើ​ជូន​អង្គ​ការ​សហ​ប្រជា​ជាតិ​នេះ​ ​ដូច​កម្ពុ​ជា​ចាប់​វែក​មុខ​ចោរ​ ​សៀម​ឈ្លានពាន​ឱ្យ​សកល​លោក​ដឹង​ផង​ដែរ​ ​។ ដូច្នេះ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​ ​សៀម​មក​លើ​កម្ពុ​ជា​ពេល​នេះ​ ​មិន​ត្រឹម​តែ​បាក់​ទ័ព​នៅ​សមរ​ភូមិ​ទេ​ ​តែ​ថែម​ទាំង​ ​ត្រូវ​ជាប់​ឈ្មោះ​ជា​ចោរ​ឈ្លានពាន​កម្ពុ​ជា​នា​សត​វត្សរ៍​ទី​២១ទៀត​ផង​ ​។
យើង​រំពឹង​ថា​ ​ការ​ផ្សង​ព្រេង​ប្រើ​ប្រាស់​ទ័ព​ឈ្លានពាន​កម្ពុ​ជា​របស់​ពួក​ចោរ​សៀម​ ​ដ៏​លីលា​ក្នុង​គ្រា​នេះ​ ​នឹង​ត្រូវ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​ ​ទាំង​នៅ​លើស​មរ​ភូមិ​ ​ប្រយុទ្ធ​ដោយ​វីរ​កង​ទ័ព​ដ៏​អង់អាច​ក្លាហាន​ ​ទាំង​នៅ​លើ​វេទិកា​នយោបាយ​អ​ន្ដរ​ជាតិ​ ​ ​ដោយសារ​នយោបាយ​ការ​ទូត​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​។
ផល​វិបាក​ដែល​ជា​ ​បច្ច័យ​នៃ​បរាជ័យ​នេះ​ ​គឺ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​ចោរ​សៀម​ឈ្មោះ​អាប់​ភី​ស៊ី​ត​ក្ដី​ ​ក្រុម​អាវ​លឿង​ដែល​ជា​អាមាត្យ​របស់​ហ្លួង​ក្ដី​ ​នឹង​ត្រូវ​រលាយ​រលំ​ផែនការ​លេប​ ​ត្របាក់​ទឹក​ដី​កម្ពុ​ជា​ជា​យថាហេតុ​ ​។ ដោយសារ​តែ​សមរ​ភូមិ​ឈ្លានពាន​កម្ពុ​ជា​ ​ត្រូវ​បរាជ័យ​ហើយ​ ​នុ៎ះ​ការ​បោះ​ឆ្នោត​សកល​នៅ​ពេល​ខាង​មុខ​នេះ​ ​ក៏​ពួក​ចោរ​ ​ឈ្លានពាន​អស់​នេះ​ ​នឹង​ត្រូវ​បរាជ័យ​ផុត​ពូជ​លើ​សង្វៀន​នយោបាយ​ជា​អហោសិកម្ម​ ​យ៉ាង​ទាន់ហន់​ដែរ​ ​។ យើង​មាន​ជំនឿ​មុតមាំ​យ៉ាង​នេះ 

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment