Wednesday, January 12, 2011

សហភាពអឺរ៉ុប ផ្ដល់ជំនួយជាទឹកប្រាក់ចំនួន ២ លានដុល្លារ ដល់គម្រោងសិទ្ធិមនុស្ស

ភ្នំពេញៈ សហភាពអឺរ៉ុបបានសំរេចផ្ដល់ជំនួយ ជាទឹកប្រាក់ប្រមាណ ១.៦ លានអឺរ៉ូ (ប្រមាណជាជាង ២ លាន ដុល្លារ សហរដ្ឋអាមេរិក) ដល់គម្រោងថ្មីចំនួន ៨ ដែលធ្វើកិច្ចការដើម្បីលើក កម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា ។
គម្រោងទាំងនេះ នឹងត្រូវអនុវត្ដ ភាគច្រើន ដោយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ។ គម្រោងទាំងប្រាំបី (៨) នេះ ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមសំណើសុំថវិកា ចំនួន ២៣ ដែលត្រូវបានធ្វើឡើងតាមរយៈការប្រកាស់ឱ្យដាក់សំណើរសុំ ថវិការបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំមុន និងតាមរយៈកម្មវិធីសិទ្ធិមនុស្សជាសាកលរបស់ សហភាពអឺរ៉ុប។
អ្នកស្រី Labeeu Michelle ប្រធានផ្នែកប្រតិបត្ដិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា ”សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាសសរទ្រូងនៃសហភាពអឺរ៉ុប និងជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់សកម្មភាពទាំងអស់ ដែលស្ថិតនៅក្រោមជំនួយរបស់សហភាពអឺរ៉ុប”។ អ្នកស្រី ឡាបLabeeuុ មានប្រសាសន៍បន្ថែមទៀតថា ”ជួសមុខឱ្យប្រតិភូនៃ សហភាពអឺរ៉ុប ខ្ញុំសូមស្វាគមន៍ដោយក្ដីសោមនស្សរីករាយចំពោះការចូលរួមរបស់គម្រោងថ្មីទាំងប្រាំបីនោះ ហើយខ្ញុំជឿជាក់ថា គម្រោងទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍របស់ប្រជាជននៅក្នុងប្រទេសនេះដែរ” ។
ដោយៈ កញ្ញាដាលីន

No comments:

Post a Comment