Monday, February 07, 2011

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence la Présidente du Comité du Patrimoine Mondial Madame MAI BINT MUHAMMAD AL KHALIFAMANAMA (Bahreïn)


អត្ថបទបកប្រែក្រៅផ្លូវការ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


ភ្នំពេញថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១១
លោកជំទាវប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
លោកជំទាវ MAI BINT MUHAMMAD ALKHALIFA
MANAMA (បារ៉ែន)
លោកជំទាវប្រធាន

កម្មវត្ថុៈ ប្រាសាទព្រះវិហារដែលចុះបញ្ជីបេតិកភណ្ឌពិភពលោក ប្រឈមនូវការខូច      ខាតយ៉ាងធ្ងន់ធ្ងរ
         
          ខ្ញុំមានការសោកស្តាយ ដែលត្រូវធ្វើការស្នើសុំឲ្យមានជំនួយជាបន្ទាន់ដើម្បី
ការពារប្រាសាទព្រះវិ​ហារ​ដែលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក។

          ដោយក្តីសោកសៅដ៏ជ្រាលជ្រៅ​ និងសេចក្តីបារម្ភយ៉ាងធំធេង ខ្ញុំសូមជម្រាប ជូន​ដល់​លោក​ជំទាវ​ អំពីព្រឹត្តិការណ៍ថ្មីៗបំផុតដែលកើតឡើងកាលពីថ្ងៃទី៤ និងទី៥ ខែកុម្ភៈ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​ និងតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ។

          ការគំរាមកំហែងទាំងឡាយពីសំណាក់ទាហានថៃបានឈានដល់ការផ្ទុះអាវុធ​កាល​ពីថ្ងៃទី៤ និងទី៥​ ខែកុម្ភៈ ឆ្នាំ២០១១ ហើយកងទ័ពជាតិកម្ពុជាបានសម្រេច​ទប់​ទល់​​ក្នុង​ការ​វាយប្រហារ និង​បាន​រារាំងដល់ការចូលកាន់កាប់​ទឹកដីក្នុងព្រំដែន​របស់​​យើងខ្ញុំ។​ គ្រាប់កាំភ្លើង និងគ្រាប់ផ្លោងជា​ច្រើន​គ្រាប់ដែល​កើតចេញមក​ពី​ការ​បាញ់ ដោយទាហានថៃ (បេ៤ ​ដេកា៧៥មម ៨១មម ១០៥មម ១២០មម) ត្រូវបាន​ធ្លាក់​ជា​បន្តបន្ទាប់​ចម្ងាយពី៥​ម៉ែត្រ ទៅ​៧ម៉ែត្រ និង១០ម៉ែត្រ ​ពីជញ្ជាំងប្រាសាទ​ហើយ អំបែងរបស់វា​បានធ្វើឲ្យ​មាន​​​​​​ប្រហោង​​​មួយ​​ចំនួ​ន​នៅលើ​ជញ្ជាំង​។ ចំណែកឯកន្លែងសម្រាប់ប្រារព្ធពិធី និង កន្លែង​​ជា​​​ច្រើន​​ទៀត​របស់វត្តកែវសិក្ខាគិរីស្វារៈ​ត្រូវ​បានបំផ្លាញដោយគ្រាប់កាំភ្លើងនិង​គ្រាប់​​​​ផ្លោង។

          លោកជំទាវប្រធាន

            ខ្ញុំសូមជម្រាបលោកជំទាវថា ការប្រយុទ្ធគ្នាបានកើតឡើង​ក្នុងខណៈពេល​ដែល​​រដ្ឋមន្ត្រី​​ការ​បរទេសថៃកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ដែលជាទីក្រុងមួយ របស់​ប្រទេស​កម្ពុជា។ ការឈ្លាន​ពានដោយកម្លាំងទាហានថៃសំដៅទៅលើ ប្រាសាទ​ព្រះវិហារ​​ដែល​ត្រូវបាន​ការពា​រ​​ដោយ​​អនុសញ្ញា​​ ​ឆ្នាំ១៩៧២ ជាការបំពានយ៉ាងជាក់​ស្តែង​ទៅ​​លើសន្ធិសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការ​ពារ​សម្បត្តិ​វប្បធម៌​ក្នុង​​ករណី​មានការប៉ះទង្គិចប្រដាប់​អាវុធ។ សូម្បីតែរមណីយដ្ឋាន បេតិកភណ្ឌ​ពិភព​លោក និង​កន្លែងប្រមូលផ្តុំសាសនា (វត្តកែវសិក្ខាគិរីស្វារៈ) មិនត្រូវបាន​លើក​លែង​ដោយការ​ឈ្លាន​ពាន​នេះទេ។

            លោកជំទាវប្រធាន

          យើងខ្ញុំមានការបារម្ភយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ!
          ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃសន្ធិសញ្ញា ខ្ញុំមានកាតព្វកិច្ច​ស្នើ​សុំឲ្យ​​លោក​ជំទាវចាត់​វិធានការចាំបាច់ដើម្បីការពារប្រាសាទ ប្រឆាំងរាល់ការគំរាម កំហែង។
            ការបញ្ជូនបេសកជនពិសេសម្នាក់របស់លោកជំទាវ ក្នុងឋានៈ​ជា​​​ប្រធាន​​​​​នៃ​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាវិធានការបន្ទាន់​មួយដ៏មាន​ប្រសិទ្ធ​​​ភាព​ដើម្បី​ទៅ​ពិនិត្យ​នៅនឹងកន្លែង នូវការខូចខាត និង គ្រោះ​ថ្នាក់ពីការគំរាម​​កំហែង​នោះ។​

          សូមលោកជំទាវទទួលនូវគារវភក្តីនិងការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។
ប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី

ហត្ថលេខា

សុខ អាន





No comments: