Monday, February 14, 2011

វិចារណកថា​ ​៖ ជាតិ​និយម​ខ្មែរ​ជា​ចលនា​យុ​ត្ដិ​ធម៌​ ​ដើម្បី​បុព្វ​ហេតុ​ជាតិ​

នៅ​ពី​ក្រោយ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​បច្ចុប្បន្ន​ ​គេ​សង្កេត​ ​ឃើញ​លេច​ឡើង​នូវ​ចលនា​ជាតិ​និយម​យ៉ាង​ស្រួចស្រាល់​ចំនួន​ពីរ​ ​ដែល​តំណាង​ឱ្យ​ ប្រទេស​ទាំង​ពីរ​ ​គឺ​ចលនា​ជាតិ​និយម​ជ្រុល​របស់​ចោរ​សៀម​ឈ្លានពាន​ ​និង​ចលនា​ ​ជាតិ​និយម​យុ​ត្ដិ​ធម៌​របស់​ពលរដ្ឋ​កម្ពុ​ជា​ ​។ ចលនា​ជាតិ​និយម​ពីរ​ក្រុម​នេះ​កំពុង​ ​ប្រកួត​ប្រជែង​ដើម្បី​ដណ្ដើម​ជាញ​ជ័យ​លើស​មរ​ភូមិ​មួយ​ដែល​មាន​គោល​ដៅ​ពីរ​គឺ​ ​សមរ​ភូមិ​ឈ្លានពាន​ទឹក​ដី​និង​សមរ​ភូមិ​ការពារ​ទប់ទល់​ពី​ស​ង្គ្រា​ម​ឈ្លានពាន​ ​។
នៅ​ប្រទេស​សៀម​ ​គេ​សង្កេត​ឃើញ​មាន​ចលនា​ជាតិ​និយម​ជ្រុល​មួយ​ក្រុម​ដឹក​ ​នាំ​ដោយ​ក្រុម​អាវ​លឿង​ ​។ ក្រុម​ជាតិ​និយម​ជ្រុល​មួយ​នេះ​កំពុង​ធ្វើ​ចលនា​បំបះ​ ​បំបោរ​ពលរដ្ឋ​សៀម​និង​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​របស់​លោក​អាប់​ភី​ស៊ី​ត​ឱ្យ​ចូល​ក្នុង​ ​ភ្នក់​ភ្លើ​ង​ស​ង្គ្រា​ម​ ​គឺ​គេ​ពន្យុះ​ឱ្យ​បើក​ការ​វាយ​ប្រហារ​ដណ្ដើម​យក​ទឹក​ដី​និង​ប្រាសាទ​ ​បុរាណ​របស់​កម្ពុ​ជា​ ​។ ក្រុម​ជាតិ​និយម​ជ្រុល​អាវ​លឿង​ដែល​ជា​អាមាត្យ​ហ្លួង​សៀម​ ​នេះ​ ​មាន​គ្នា​មិន​ច្រើន​ទេ​, ប៉ុន្ដែ​គេ​មាន​អំណាច​ប​ង្គ្រ​ប​លុប​លើ​អ្នក​នយោបាយ​ក្រុង​ ​បាងកក​ ​ដែល​អាច​បញ្ជា​បង្វិល​អ្នក​នយោបាយ​ឱ្យ​វិល​ដូច​អាប៉ោង​ដូច​សព្វ​ថ្ងៃ​នេះ​ ​បាន​ដូច​ចិ​ត្ដ​ ​មក​ពី​គេ​ប្រើ​អំណាច​ស្ដេច​ដើម្បី​បំប៉ន​សកម្មភាព​ទុច្ចរិត​ឧក្រិដ្ឋ​គ្រប់​ ​យ៉ាង​របស់​ខ្លួន​ ​។ ប៉ុន្ដែ​ចលនា​ជាតិ​និយម​ជ្រុល​ហួស​ហេតុ​របស់​ក្រុម​អាវ​លឿង​ ​ឈាម​ថោក​អស់​នេះ​ ​កំពុង​រុញ​សង្គម​សៀម​ឱ្យ​ឈាន​ទៅ​រក​វិនាស​កម្ម​យ៉ាង​ប្រាកដ​ ​មួយ​ផ្នែក​ក្រុម​នេះ​បាន​ពុះ​បំបែក​ធ្លុង​សាមគ្គី​ជាតិ​ឱ្យ​បែក​បាក់​ទៅ​ជា​ក្រុម​អាវ​លឿង​, អាវ​ក្រហម​, អាវ​ខៀវ​ ​ហើយ​ប្រកាប់​ប្រចាក់​គ្នា​តាម​អំពើ​ចិ​ត្ដ​ ​ទី​បំផុត​បង្ក​បង្កើត​ ​បាន​ជា​វេទិកា​បង្ហូរ​ឈាម​គ្នា​ពាស​វាល​ពាស​កាល​គ្មាន​ថ្ងៃ​សម្រាក​ ​។ ក្រុម​ចលនា​ ​ជាតិ​និយម​នេះ​សោត​ ​ក៏​ជា​មេ​ភ្លើ​ង​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​មក​លើ​ ​កម្ពុ​ជា​នា​បច្ចុប្បន្នកាល​ដែរ​ ​ហើយ​ដែល​នៅ​នាទី​ចុង​ក្រោយ​ ​ក្រុម​អ្នក​ន​នយោបាយ​ ​សៀម​និង​ប្រទេស​សៀម​ទាំងមូល​ត្រូវ​ជាប់​ឈ្មោះ​ជា​ចោរ​ឈ្លានពាន​ដ៏​អ​សោ​ចិ៍​នៅ​ ​ដើម​សត​វត្សរ៍​ទី​២១នេះ​ ​ដូចដែល​ក្រុម​ចោរ​សៀម​ទុរយស​ជា​មេខ្លោង​មួយ​ចំនួន​ ​កំពុង​ត្រូវ​អង្គ​ការ​សហ​ប្រជា​ជាតិ​កោះ​ទៅ​បង្ហាញ​មុខ​នៅ​ក្រុង​ញូ​វ​យ៉​ក​ ​សហ​រដ្ឋ​ ​អា​មេ​រិ​ក​នៅ​ថ្ងៃ​ចន្ទ​ ​១៤ កុម្ភៈ​ ជា​ឧទាហរណ៍​ជាក់​ស្ដែង​ ​។ ដូច្នេះ​ ​ចលនា​ស្នេហា​ ​ជាតិ​ឈាម​ថោក​របស់​សៀម​នេះ​ ​ជា​ក្រុម​ចោរ​មុខ​ក្រាស់​ ​ជា​មុខ​សញ្ញា​ត្រូវ​កម្ទេច​ ​ពី​ពលរដ្ឋ​ថៃ​ខ្លួន​ឯង​ផង​ ​ពី​ពលរដ្ឋ​សកល​លោក​ផង​ ​។
ឯ​ចលនា​ជាតិ​និយម​ខ្មែរ​វិញ​ ​គឺ​ខុស​ឆ្ងាយ​ពី​ចលនា​ជាតិ​និយម​សៀម​ដូច​មេឃ​ ​និង​ដី​ ​។ ទោះបីជា​កម្ពុ​ជា​ត្រូវ​ហែក​ហួរ​ដោយ​ស​ង្គ្រា​ម​រាំង​ជល់​រាប់​ទសវត្សរ៍​ ​ប្រទេស​ជាតិ​ត្រូវ​បែង​ចែក​ពុះ​កាត់​ជា​តំបន់​តូ​ចៗ​រាប់​ជំនាន់​មក​ហើយ​ក៏​ដោយ​ ​ក៏​ ​មក​ទល់​ពេល​នេះ​ ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​មនសិការ​ជាតិ​យ៉ាង​ត្រឹម​ត្រូវ​ខ្ពង់ខ្ពស់​ច្បាស់​ ​លាស់​ ​ហើយ​មាន​សាមគ្គី​ជា​ភា​ត​រៈ​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ក្នុង​រង្វង់​សង្គម​ជាតិ​ទាំង​មូ​ល​។​ ​ទោះបីជា​កម្ពុ​ជា​មាន​និ​ន្ន​ការ​នយោបាយ​ព​ហុ​បក្ស​ ​ព​ហុ​សាសនា​និង​មាន​ជាតិ​ ​សាសន៍​ចម្រុះ​គ្នា​ ​មាន​ទ​ស្ស​នៈ​ខុស​ប្លែក​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​ពេល​ប្រទេស​ជាតិ​ ​កំពុង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ពី​អំពើ​ឈ្លានពាន​ពី​សៀម​ដូច​នៅ​ពេល​នេះ​ ​ពលរដ្ឋ​ខ្មែរ​ ​គ្រប់​ឋានានុក្រម​បាន​បង្ហាញ​នូវ​ទឹក​ចិ​ត្ដ​ជាតិ​និយម​ដ៏​ស្រួចស្រាល់​ដូច​គ្នា​នៅ​ទូ​ទាំង​ ​ប្រទេស​នៅ​ជុំ​វិញ​រ​ដ្ឋា​ភិ​បា​ល​យ៉ាង​អង់អាច​ក្លាហាន​បំផុត​ ​។ ជាក់​ស្ដែង​នៅ​ពេល​នេះ​ ​គឺ​ពេល​ដែល​ប្រមុខ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ប្ដឹង​ចោរ​សៀម​ឈ្លានពាន​ទៅ​កាន់​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​កាល​ពី​ដើម​ស​បា្ដ​ហ៍​នេះ​ ​អតីត​ព្រះ​មហា​ក្សត្រ​ ​ព្រះ​មហា​ក្សត្រ​ ​កំពុង​សោយ​រាជ​ស​ម្ប​ត្ដិ​  គណ​បក្ស​ប្រឆាំង​ ​អង្គ​ការ​សង្គម​ស៊ី​វិល​ ​ព្រះ​សង្ឃ​ ​គ្រហស្ថ​ ​ប្រុស​ស្រី​ ​ចាស់​ក្មេង​ ​ទាំង​នៅ​ក្នុង​ប្រទេស​ ​ទាំង​នៅ​ក្រៅ​ប្រទេស​បាន​ ​បញ្ចេញ​ជយ​ឃោស​ន៍​គាំ​ទ្រ​រាជ​រ​ដ្ឋា​ភិ​បា​ល​យ៉ាង​ក្លៀ​វ​ក្លា​កក់​ក្ដៅ​ជា​ទី​បំផុត​ ​។ ចលនា​ ​ជាតិ​និយម​នេះ​បាន​ក្លាយ​ជា​កម្លាំង​សរុប​របស់​ជាតិ​មួយ​ពោរ​ពេញ​ទៅ​ដោយ​ ​ថាមពល​ក្លៀ​វ​ក្លា​និង​រឹង​មាំ​បំផុត​ ​ក្នុង​ការ​ទប់​ស្កាត់​រុញ​ច្រាន​កម្លាំង​ចោរ​ឈ្លានពាន​ ​គ្រប់​ប្រភេទ​របស់​សៀម​ឱ្យ​វិនាស​ហិន​ហោច​ជា​ប​ន្ដ​បន្ទាប់​ ​។ ចំណុច​ដែល​ធ្វើ​ឱ្យ​ ខ្មែរ​គ្រប់​រូប​មាន​មោ​ទ​នភា​ព​បំផុត​ ​គឺ​ការ​ផ្សារ​ភ្ជាប់​បេះ​ដូង​របស់​ជាតិ​ឱ្យ​ចូល​ជា​ ​បេះ​ដូង​ខ្មែរ​តែ​មួយ​ ​គឺ​ការ​ស្ម័គ្រ​ស្មាគម​របស់​កុលបុត្រ​គ្រប់​រូប​ ​បរិច្ចាគ​ធនធាន​ ​តាម​លទ្ធ​ភាព​ដើម្បី​ឧបត្ថម្ភ​សមរ​ភូមិ​មុខ​ ​និង​ការ​ផ្លាស់​វេន​គ្នា​នាំ​យក​អំណោយ​ទៅ​ ​សួរ​សុខ​ទុក្ខ​លើក​ទឹក​ចិ​ត្ដ​យុទ្ធ​ជន​ដ៏​ក្លាហាន​អង់អាច​ដែល​នៅ​ប្រចាំ​ការ​តាម​ប​ណ្ដោ​យ​ ​ព្រំ​ដែន​ទប់ទល់​នឹង​ចោរ​សៀម​ឈ្លានពាន​ដ៏​ព្រៃ​ផ្សៃ​យង់ឃ្នង​ ​។
យើង​អាច​វាយ​តម្លៃ​បាន​ថា​ ​សាមគ្គី​ភាព​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​កាល​ទប់​ ​ទល់​ស​ង្គ្រា​ម​ឈ្លានពាន​ថ្មី​របស់​ចោរ​សៀម​នេះ​ ​ជា​កម្លាំង​មហា​សាល​មួយ​ដែល​ពុំ​ធ្លាប់​ ​មាន​ទាល់តែ​សោះ​នៅ​ក្នុង​ប្រវត្ដិ​សា​ស្ដ្រ​កម្ពុ​ជា​ ​។ ចំណុច​ដែល​គួរ​ឱ្យ​មាន​មោ​ទ​ន​ ​ភាព​មួយ​ទៀត​ ​គឺ​ចលនា​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ​ជា​ចលនា​យុ​ត្ដិ​ធម៌​ដើម្បី​ ​ការពារ​ព្រលឹង​វប្ប​ធម៌​និង​ទឹក​ដី​ដ៏​ឧត្ដុង្គ​ឧត្ដម​ថ្លៃ​ថ្លា​របស់​ជាតិ​សុទ្ធ​សាធ​ ​ដែល​ខុស​ ​ស្រឡះ​ពី​ក្រុម​ជាតិ​និយម​ជ្រុល​ចង្អៀត​ចង្អល់​បម្រើ​ស​ង្គ្រា​ម​ឈ្លានពាន​និង​បំបែក​បំបាក់​ ​សង្គម​ជាតិ​ឱ្យ​ធ្លុះ​ធ្លាយ​នៅ​ស្រុក​សៀម​សព្វ​ថ្ងៃ​នេះ​ ​។ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ពិត​ជា​មាន​ ​មនសិការ​ខ្ពង់ខ្ពស់​អ​ស្ចា​រ្យ​និង​ប្រកបដោយ​សុចរិត​ ​យុ​ត្ដិ​ធម៌​ស្អាត​ស្អំ​ផូរផង់​ ​គួរ​ឱ្យ​ លើក​ទឹក​ចិ​ត្ដ​និង​កោត​សរសើរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ ​។ ចលនា​ជាតិ​និយម​ព្រោះ​ ​បុព្វ​ហេតុ​ជាតិ​នេះ​ ​កំពុង​រុញ​ច្រាន​កម្លាំង​ចោរ​សៀម​ឈ្លានពាន​ឱ្យ​វិនាស​ជាស​ន្សឹ​មៗ​ ​ដូច​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​នៅ​នឹង​មុខ​នា​ពេល​នេះ​ស្រាប់​ ​។
សរុប​សេចក្ដី​មក​ ​ចលនា​ជាតិ​និយម​សៀម​ជា​ប្រភេទ​ជាតិ​និយម​ដែល​នាំ​ភ្លើ​ង​ ​ចូល​ដុត​កម្លោច​សង្គម​ប្រទេស​សៀម​ ​។ ឯ​ចលនា​ជាតិ​និយម​ខ្មែរ​ជា​ចលនា​បង្រួប​ ​បង្រួម​កម្លាំង​ដើម្បី​វាយ​បណ្ដេញ​និង​បោស​ជម្រះ​សត្រូវ​ឈ្លានពាន​ចេញ​ពី​មា​តុ​ ​ភូមិ​របស់​ខ្លួន​ ​។ ដូច្នេះ​ ​សង្គម​និង​ប្រទេស​សៀម​នឹង​ត្រូវ​ភប់​ប្រសព្វ​នឹង​ក្ដី​វិនាស​ ​ជា​យថាហេតុ​ ​ដោយសារ​ចលនា​ជាតិ​និយម​ឆ្កួត​ឡប់​របស់​ក្រុម​អាវ​លឿង​មួយ​ក្ដាប់​ ​នេះ​ជា​ប្រាកដ​ ​បើ​សិន​ជា​ប្រទេស​មួយ​នេះ​បោស​សំអាត​រំលាយ​ពួក​នេះ​មិន​បាន​ ​ទាន់​ពេល​វេលា​ ​។ ឯ​ក្រុម​ជាតិ​និយម​ខ្មែរ​វិញ​ ​នឹង​ដណ្ដើម​ជ័យ​ជំ​នះ​យ៉ាង​ត្រចះ​ត្រចង់​ ​នៅ​ទី​អវសាន​ ​ក្នុង​ការ​ការពារ​ទឹក​ដី​និង​វប្ប​ធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្លួន​ ​ហើយ​រក្សា​ ​កិត្ដិ​យស​កម្ពុ​ជា​ឱ្យ​ឋិតថេរ​រុងរឿង​នៅ​លើ​លោកា​ជា​រៀង​រហូត        
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment