Saturday, February 12, 2011

វិចារណកថា​ ​៖ កម្ពុ​ជា​ត្រូវ​តែ​អូស​.ក​បង្ហាញ​មុខ​ចោរ​សៀម​ឈ្លានពាន​ទៅ​វេទិកា​អ​ន្ដរ​ជាតិ

៤ថ្ងៃ ​នៃ​ការ​ផ្ដក់​ផ្លោង​ជ​ញ្ជ្រំ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ពី​សំណាក់​កង​ ទ័ព​សៀម​ ​ឈ្លានពាន​បាន​ស្ងប់​ស្ងាត់​ប​ន្ដិ​ច​វិញ​ហើយ​ ​បន្ទាប់​ពី​ទទួល​មេ​រៀន​យ៉ាង​ជូរ​ចត់​ពី​ ​សំណាក់​កង​ទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​កម្ពុ​ជា​ ​។ បញ្ហា​ដែល​នៅ​សល់​ពី​ការ​ឈ្លា​ន​ ​ពាន​ជា​ទ្រង់ទ្រាយ​ធំ​របស់​សៀម​នេះ​ ​គឺ​ស្លាកស្នាម​នៃ​ការ​ខូច​ខាត​មួយ​ផ្នែក​នៃ​ប្រាសាទ​ ​ព្រះ​វិហារ​ ​និង​ការ​ប្រឈម​មុខ​របស់​ពួក​ឈ្លានពាន​ទៅ​នឹង​ទំនួល​ខុស​ត្រូវ​ទាំងស្រុង​ ​លើ​ការ​បំផ្លាញ​បេតិកភណ្ឌ​ពិភព​លោក​មួយ​នេះ​ ​។
ស ​ង្គ្រា​ម​ឈ្លានពាន​ជា​ទ្រង់ទ្រាយ​ធំ​របស់​ចោរ​សៀម​មក​លើ​ដែន​អធិបតេយ្យ​ ​កម្ពុ​ជា​ ​ជា​កំហុស​ឆ្គង​យ៉ាង​ធំ​មួយ​នៃ​សេចក្ដី​សម្រេច​ខាង​នយោបាយ​របស់​នាយក​ ​រដ្ឋ​ម​ន្ដ្រី​ថៃ​អាប់​ភី​ស៊ី​ត​ ​ព្រោះ​តែ​គាត់​ចង់​វាយ​អែប​ស៊ី​អប​ជាមួយ​ក្រុម​ជ្រុល​និយម​ ​មួយ​ក្ដាប់​តូច​នៅ​ក្នុង​ស្រុក​សៀ​ម​។​ ​ឥឡូវ​នេះ​ ​ពិភព​លោក​ទាំងមូល​តាំង​ពី​ក្រុម​ ​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​, សមាគម​ប្រជា​ជាតិ​អាស៊ី​អា​គ្នេ​យ៍​ឬ​ ​អា​ស៊ា​ន​ ​និង​អង្គ​យូ​ណេ​ស្កូ​កំពុង​ផ្ដោត​អារម្មណ៍​មក​លើ​ឧក្រិដ្ឋ​កម្ម​នៃ​ស​ ង្គ្រា​ម​ឈ្លា​ន​ ​ពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ ​ហើយ​វិធាន​ការ​ចាំបាច់​ ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​អំពើ​ស្មោកគ្រោក​របស់​សៀម​នេះ​នឹង​ត្រូវ​មាន​ ជាយ​ថា​ ​ហេតុ​នៅ​ពេល​ខាង​មុខ​នេះ​ ​តាម​សំណើ​របស់​ប្រទេស​កម្ពុ​ជា​ដែល​បាន​និង​កំពុង​រង​ ​គ្រោះ​ក្នុង​មហិច្ឆតា​ចោរ​សៀម​នេះ​ ​។
រ ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​កំពុង​ត្រដរ​ខ្យល់​ដោយ​ប្រកាស​បដិសេធ​ទាំង​ឥត​ អៀន​ ​ខ្មាស​ ​មិន​ទទួល​ខុស​ត្រូវ​ការ​បាញ់​ផ្លោង​របស់​ពួក​គេ​មក​លើ​ប្រាសាទ​ព្រះ​វិហារ​ ​ហើយ​ចេះ​តែ​ដោះសា​ផ្ដេសផ្ដាស​ចោទ​កម្ពុ​ជា​ថា​ ​បាន​បើក​ការ​វាយ​ប្រហារ​ឬ​បាញ់​ ​កង​ទ័ព​ឈ្លានពាន​របស់​ពួក​គេ​មុន​, ជួនកាល​គេ​សារភាព​ដោយ​មិន​ចំពោះ​ថា​ ​គ្រាប់​ផ្លោង​របស់​ពួក​គេ​មក​លើ​ប្រាសាទ​ព្រះ​វិហារ​ ​ជា​ការ​ផ្លោង​ដោយ​ភាន់​ច្រឡំ​... រហូត​ដល់​ពេល​ខ្លះ​ពួក​សៀម​មិន​ហ៊ាន​ទាំង​ទទួល​ស្គាល់​ទាហាន​ចារ​កម្ម​របស់​ ខ្លួន​ ​ដែល​កម្ពុ​ជា​ចាប់​ជា​ឈ្លើយ​សឹក​ទៀត​ផង​ ​។ កិរិយា​ទាំង​អស់​នេះ​បង្ហាញ​ថា​ ​សកម្មភាព​យោធា​ដែល​អាប់​ភី​ស៊ី​ត​ប្រើ​ប្រាស់​ឈ្លានពាន​កម្ពុ​ជា​ ​ជា​កិរិយា​ប្រថុយ​ ​ប្រថាន​មួយ​គ្មាន​គោល​ដៅ​ច្បាស់លាស់​ ​ឬ​និយាយ​ម្យ៉ាង​ទៀត​ថា​ ​ទ​ង្វើ​ឈ្លានពាន​ ​របស់​ក្រុង​បាងកក​មក​លើ​កម្ពុ​ជា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ ​ជា​កិរិយា​ស្រ​ពេ​ច​ ​ស្រពិល​ ​មិន​ស្គាល់​ខ្លួន​ឯង​ ​មិន​ស្គាល់​អ្នក​ដទៃ​ច្បាស់លាស់​ ​ដែល​នៅ​ទី​បំផុត​ត្រូវ​ផុត​ ​ដៃ​ផុត​ជើង​ ​ទ័ល​ច្រក​គ្រប់​ទិស​ដូច​នេះ​ឯង​ ​។
ទោះ ​យ៉ាង​ណា​ ​ស​ង្គ្រា​ម​ដ៏​មហា​ទុច្ចរិត​អ​យុ​ត្ដិ​ធម៌​របស់​ក្រុង​បាងកក​ដែល​ពួក​ ​អាវ​លឿង​ស្រេក​ឈាម​នៅ​ទី​នោះ​ជំរុញ​ឱ្យ​ធ្វើ​យ៉ាង​ងងឹត​ងងល់​មក​នេះ​ ​វា​មិន​មែន​ជា​ ​ការ​ជួយ​លើក​កម្ពស់​មនសិការ​ស្នេហា​ជាតិ​ខ្មោច​យក៍​អី​ដូច​ក្រុម​អាវ​លឿង​ ឃោសនា​ ​នោះ​ទេ​ ​ប៉ុន្ដែ​វា​បាន​ធ្វើ​ឱ្យ​សង្គម​សៀម​វឹកវរ​បែក​បាក់​កាន់តែ​ធំ​ឡើ​ងៗ​ទៅ​វិ​ ញ​។​ ​ពួក​អាវ​លឿង​ស្នេហា​ជាតិ​ជ្រុល​នេះ​ ​ក្រោយ​ពី​រុញ​ខ្នង​ពន្យុះ​នាយក​រដ្ឋ​ម​ន្ដ្រី​សៀម​ ​អាប់​ភី​ស៊ី​ត​ឱ្យ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ ​ហើយ​នៅ​តែ​ពុំ​អាច​ដណ្ដើម​កាន់​ ​កាប់​ដី​មួយ​ដុំ​ពី​កម្ពុ​ជា​ ​តែ​បែរ​ជា​បណ្ដាល​ឱ្យ​ទាហាន​សៀម​ឈ្លានពាន​ស្លាប់​និង​ ​រង​របួស​រដូក​រណែល​ ​ដែល​រហូត​មក​ទល់​ពេល​នេះ​ ​មិន​ទាន់​ទាំង​ប្រមូល​អស់​នៅ​ ​ឡើយ​នោះ​, បាន​គំរាម​ប្រមូល​គ្នា​ឡោម​ព័ទ្ធ​វិមាន​រ​ដ្ឋា​ភិ​បា​ល​និង​មន្ទីរ​រដ្ឋ​សភា ​ ​ព្រម​ទាំង​កន្លែង​សំ​ខា​ន់ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ក្រុង​បាងកក​ដើម្បី​ ទាញ​ទម្លាក់​ ​អាប់​ភី​ស៊ី​ត​ចេញ​ពី​តំណែង​ទៅ​វិញ​ ​ដែល​សកម្មភាព​នេះ​អាច​កើត​ឡើង​នៅ​ពេល​ ​ ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ ​។ នេះ​ជា​ទិដ្ឋភាព​ផ្ទៃ​ក្នុង​សៀម​ដែល​កំពុង​ឈាន​ទៅ​រក​ ​ស​ង្គ្រា​ម​ប្រកាប់​ប្រចាក់​បង្ហូរ​ឈាម​មួយ​ឆាក​ធំ​ទៀត​នៅ​ពេល​ខាង​មុខ​ ​ដូច​ក្រុម​ម​ន្ដ្រី​ ស​ន្ដិ​សុខ​សៀម​បាន​ព្រមាន​រួច​ហើយ​ថា​ ​បើ​ក្រុម​អាវ​លឿង​ថ្លើម​ធំ​ហ៊ាន​ឡោម​ព័ទ្ធ​ ​វិមាន​រ​ដ្ឋា​ភិ​បា​ល​ដូច​មុន​ទៀត​ ​ពួក​គេ​ក៏​នឹង​មិន​អនុគ្រោះ​ឱ្យ​ដែរ​ ​។ ឯ​ក្រុម​អាវ​លឿង​ ​ដ៏​ក្លាហាន​ ​មិន​ខ្លាច​គ្រាប់​កាំភ្លើង​របស់​ស​ន្ដិ​សុខ​នោះ​បាន​ប្រកាស​ហើយ​ប្រកាស​ ​ទៀត​មិន​លុប​ចោល​ផែនការ​លុក​លុយ​វិមាន​រ​ដ្ឋា​ភិ​បា​ល​និង​មន្ទីរ​សំ​ខា​ ន់ៗ​ទាំង​នេះ​ឡើ​យ​។
លើ ​ទិដ្ឋភាព​អ​ន្ដរ​ជាតិ​វិញ​ ​លោក​អគ្គ​លេខាធិការ​សហ​ប្រជា​ជាតិ​ ​លោក​ស្រី​អគ្គ​ ​នាយក​អង្គ​ការ​យូ​ណេ​ស្កូ​ ​លោក​ប្រធាន​សមាគម​អា​ស៊ា​ន​ ​និង​ប្រទេស​ជា​ច្រើន​ ​ទៀត​បាន​អំពាវ​នាវ​ប្រហាក់​ប្រហែល​គ្នា​ឱ្យ​ភា​គី​សៀម​និង​កម្ពុ​ជា​ឈប់​ ប្រយុទ្ធ​គ្នា​ ​ហើយ​ចរចា​គ្នា​ដោយ​ស​ន្ដិ​វិធី​ ​។ ការ​អំពាវ​នាវ​នេះ​ត្រូវ​ចំ​នឹង​សុ​ច្ឆ​ន្ទៈ​របស់​កម្ពុ​ជា​ ​ពេញ​ទី​ ​ហើយ​ក៏​ស្រប​ទៅ​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ទៅ​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ​នេះ​ដែរ​ ​។ ដូច្នេះ​ ​ភា​គី​កម្ពុ​ជា​ក្រៅ​ពី​វាយ​បំបាក់​ផែនការ​ឈ្លានពាន​របស់​ចោរ​សៀម​ហើយ​ ​នៅ​ទាំង​ ​សុខ​ចិ​ត្ដ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស​ន្ដិ​វិធី​ទៀត​ផង​តាម​រ​យៈ​សំណើ​ ឱ្យ​ក្រុម​ ​យោធា​ការពារ​ស​ន្ដិ​ភាព​អង្គ​ការ​សហ​ប្រជា​ជាតិ​មក​ស្ថិត​នៅ​ជា​ទ្រនាប់​ កណ្ដាល​ ​រវាង​កម្ពុ​ជា​និង​ថៃ​ ​ដើម្បី​បញ្ចៀស​ការ​ត​យុទ្ធ​គ្នា​ទៅ​មុខ​ទៀត​ ​ព្រោះ​ថា​មិន​អាច​ទុក​ ​ចិ​ត្ដ​និង​ជឿ​លើ​ការ​ចរចា​ទ្វេភាគី​ដែល​ត្រូវ​ភា​គី​សៀម​រំលោភ​បំពាន​នោះ​ ឡើយ​ ​។ ចំណែក​ប្រទេស​ថៃ​ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ទោះ​កំពុង​ឈ្លក់​ទឹក​យ៉ាង​ខ្លាំង​ក៏​ដោយ​ ​ក៏​ពួក​គេ​នៅ​តែ​ត្រដរ​ស្រែក​បដិសេធ​អ​ន្ដ​រាគ​ម​ន៍​ពី​ភា​គី​ទី​បី​ជា​ និច្ច​ ​។ សម្រែក​ ​របស់​ពួក​ចោរ​សៀម​នេះ​ ​នរណា​ក៏​យល់​ដែរ​ថា​ ​វា​ជា​សម្រែក​ឡាំប៉ា​មិន​ចង់​ឱ្យ​ អ​ន្ដរ​ជាតិ​ឃើញ​ ​និង​យល់​ច្បាស់​ពី​ទ​ង្វើ​ឈ្លានពាន​ដ៏​មហា​ទុច្ចរិត​របស់​ពួក​គេ​មក​ ​លើ​កម្ពុ​ជា​ ​ពីព្រោះ​កាល​បើ​មាន​ដំណោះ​ស្រាយ​តាម​រ​យៈ​លិ​ខិ​តូប​ករ​ណ៍​អ​ន្ដរ​ជាតិ​ ​ស្ដី​ពី​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​និង​ប្រាសាទ​ព្រះ​វិហារ​ហើយ​វា​ដូច​គេ​ចាប់​បាន​ចោរ​សៀម​ ​ឈ្លានពាន​នេះ​ដែរ​ ​ហើយ​ក៏​មិន​ខុស​ណា​នឹង​ពេល​គេ​ដុត​ឆេះ​ខ្ទម​អ្នកតា​ហើយ​ ​ច្បាស់​ជា​សត្វ​កណ្ដុរ​នឹង​រត់​ចេញ​ប្រសេច​ប្រសាច​នៅ​កណ្ដាល​វាល​ដូច្នេះ​ ដែរ​ ​។
ទោះ ​យ៉ាង​ណា​ ​សកម្មភាព​រំលោភ​ទឹក​ដី​កម្ពុ​ជា​និង​ការ​បាញ់​ផ្លោង​ផ្ដក់​ជ​ញ្ជ្រំ​ បំផ្លាញ​ ​ប្រាសាទ​ព្រះ​វិហារ​ខ្មែរ​ពី​សំណាក់​ចោរ​សៀម​លេលា​អស់​នេះ​បាន​ត្រូវ​កម្ពុ ​ជា​ធ្វើ​ ​អ​ន្ដរ​ជា​តូប​នី​យ​កម្ម​រួច​ហើយ​ ​។ ដូច្នេះ​ ​ទោះបី​ចោរ​សៀម​រឹងរូស​ក្បាល​រឹង​ធុន​ណា​ ​ក៏​ពុំ​អាច​ធន់​ទ្រាំ​នឹង​សម្ពាធ​ពី​សំណាក់​អ​ន្ដរ​ជាតិ​បាន​ដែរ​ ​គឺ​នៅ​ទី​អវសាន​ ​ចោរ​ ​សៀម​ឈ្លានពាន​ដែល​ត្រូវ​បាក់​លោង​ពី​ការ​ផ្ដល់​មេ​រៀន​យ៉ាង​ដំណំ​ពី​សំណាក់ ​កម្ពុ​ជា​ ​ហើយ​នោះ​ ​នឹង​ត្រូវ​លន់តួ​សារភាព​នូវ​ទ​ង្វើ​ទុច្ចរិត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ សាធារណ​ ​ជន​កម្ពុ​ជា​-សៀម​ ​និង​ប្រជា​ជន​ទូ​ទាំង​សកល​លោក​ដោយ​គេច​មិន​បាន​ឡើយ
ដោយ​ ៖ ​អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment