Saturday, February 12, 2011

វិចារណកថា​ ​៖ អ​ន្ដរ​ជា​តូប​នី​យ​កម្ម​នៃ​វិវាទ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ជា​ជោគជ័យ​ជំហាន​ទី​១របស់​កម្ពុ​ជា​

ព្រឹត្ដិ ​ការណ៍​នៃ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​មក​លើ​ទឹក​ដី​កម្ពុ​ជា​ ​ឥឡូវ​នេះ​ ​បាន​ឈាន​ទៅ​ដល់​វេទិកា​អង្គ​ការ​សហ​ប្រជា​ជាតិ​ហើយ​ ​តាម​រ​យៈ​បណ្ដឹង​របស់​ប្រមុខ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​។
នៅ ​ថ្ងៃ​ចន្ទ​ ​ទី​១៤ ខែ​កុម្ភៈ​ ខាង​មុខ​នេះ​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​ស្ដី​ពី​ស​ង្គ្រា​ម​ឈ្លានពាន​ទឹក​ដី​កម្ពុ​ជា​ និង​ការ​បំផ្លាញ​ប្រាសាទ​ ​ព្រះ​វិហារ​ជា​បេតិកភណ្ឌ​មនុស្ស​ជាតិ​ពី​សំណាក់​សៀម​កំហូច​ ​។ កិច្ច​ប្រជុំ​នេះ​ ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​កោះ​ហៅ​តំណាង​ចោរ​សៀម​ ​គឺ​លោក​រដ្ឋ​ម​ន្ដ្រី​ការ​បរទេស​ ​កា​ស៊ី​ត​ ​ភិ​រម្យ​ ​ឱ្យ​ចូល​ពន្យល់​អំពី​កិច្ច​ការ​ឈ្លានពាន​និង​ការ​បំផ្លិច​បំផ្លាញ​ប្រាសាទ​ ​ព្រះ​វិហារ​នេះ​ដែរ​ ​រួម​ជាមួយ​តំណាង​ប្រទេស​រង​គ្រោះ​គឺ​លោក​រដ្ឋ​ម​ន្ដ្រី​ការ​ ​បរទេស​កម្ពុ​ជា​ហោ​ ​ណាំ​ហុង​ ​និង​ប្រធាន​សមាគម​អា​ស៊ា​ន​គឺ​លោក​រដ្ឋ​ម​ន្ដ្រី​ ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ ​។
ទោះបី ​ពួក​ចោរ​សៀម​កំហូច​ខំ​ព្យាយាម​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​គេចវេះ​ពី​ជំនួប​ ​ព​ហុ​ភា​គី​ក្នុង​ដំណោះ​ស្រាយ​ជម្លោះ​ព្រំ​ដែន​យ៉ាង​ណា​ក៏​មក​ទល់​ពេល​នេះ​ ​ស្ថាន​ការណ៍​ ​បាន​ទុំ​ជោរ​ដល់​កម្រិត​ដែល​ចាំបាច់​ត្រូវ​តែ​ចាប់​ចោរ​ឈ្លានពាន​មួយ​នេះ​ ឡើង​ ​បង្ហាញ​មុខ​លើ​វេទិកា​អ​ន្ដរ​ជាតិ​ ​ដើម្បី​ឱ្យ​ប្រជា​ជាតិ​លើ​ពិភព​លោក​ដឹង​ពី​ក្រយៅ​ ​ក្រឡេចក្រឡុច​របស់​ចោរ​សៀម​ ​។ ដូច្នេះ​វិវាទ​ព្រំ​ដែន​កម្ពុ​ជា​-សៀម​ ​ក៏​ដូច​ការ​ ​បំផ្លាញ​ដោយ​សព្វាវុធ​របស់​ចោរ​សៀម​ទៅ​លើ​ប្រាសាទ​ព្រះ​វិហារ​នឹង​ត្រូវ​អ​ ន្ដរ​ជាតិ​ ​បក​អាក្រាត​នៅ​កណ្ដាល​ចំណោម​កិច្ច​ប្រជុំ​នេះ​ជា​ប្រាកដ​ ​ដែល​ចោរ​សៀម​អប​ ​លក្ខណ៍​នេះ​ ​ទោះ​មាន​ល្បិច​ស្នៀត​បំភាន់​ភ្នែក​ដ៏​ប៉ិន​ប្រសប់​ដល់​កម្រិត​ណា​ ​ក៏​នឹង​ ​មិន​មាន​ឱ​កាស​គេចកែ​បាន​ដែរ​ ​។ បញ្ហា​តំណាង​ចោរ​សៀម​ត្រូវ​កោះ​ទៅ​បង្ហាញ​ ​មុខ​នៅ​អង្គ​ប្រជុំ​នេះ​សោត​ ​គេ​ដឹង​ថា​ ​តំណាង​ចោរ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ស្ពាយ​ទៅ​ ​ជាមួយ​នូវ​ផែនទី​ចោរ​របស់​ដែល​ចោរ​សៀម​ហៅ​ថា​តំបន់​ដី​៤,៦គីឡូម៉ែត្រ​ក្រឡា ​ ​នោះ​ទេ​, ឯ​រឿង​ចោរ​ប្រដាប់​អាវុធ​សៀម​ផ្ដក់​ផ្លោង​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​វិញ​ ​តំណាង​ចោរ​សៀម​ឈ្មោះ​កា​ស៊ី​ត​ ​ភិ​រម្យ​នេះ​ ​នឹង​ពុំ​មាន​អ្វី​ក្រៅ​ពី​ឆ្លើយ​ប្រ​ឡិ​ម​ ​ប្រ​ឡុំ​ចោទ​កម្ពុ​ជា​ថា​បាន​ដាក់​តាំង​ជំរំ​យោធា​នៅ​នឹង​ប្រាសាទ​ព្រះ​ វិហារ​ ​ហើយ​ ​បាញ់​សំដៅ​មក​លើ​ទាហាន​របស់​ខ្លួន​ ​(ចោរ​សៀម​) មុន​នោះ​ឡើយ​ ​។ ប៉ុន្ដែ​ លេស​ដោះសា​វិល​ក្បុង​ដ៏​សែន​ត្រ​ឡប់​ត្រ​ឡិន​បែប​នេះ​ ​នឹង​ពុំ​អាចយ​ក​ជា​ផ្លូវ​ការ​ ​បាន​ទេ​ ​ដ្បិត​តំណាង​អង្គ​ការ​វប្ប​ធម៌​ពិភព​លោក​ ​(យូ​ណេ​ស្កូ​) ដែល​ប្រចាំ​នៅ​ ​កម្ពុ​ជា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​អ​វ​ត្ដ​មាន​កង​ទ័ព​កម្ពុ​ជា​នៅ ​លើ​ប្រាសាទ​នោះ​ ​បាន​, ឯកា​ចោទ​អំពី​អ្នក​ណា​បាញ់​មុន​បាញ់​ក្រោយ​ ​វា​ជា​រឿង​បន្ទាប់បន្សំ​ប៉ុណ្ណោះ​ ​។ បញ្ហា​សំខាន់​គឺ​ភស្ដុ​តាង​ជា​ច្រើន​នៅ​លើស​មរ​ភូមិ​បាន​បញ្ជាក់​ថា​ ​ពួក​ចោរ​សៀម​ ​ផ្ដើម​ផ្ទុះ​ស​ង្គ្រា​ម​ឈ្លានពាន​ជា​ទ្រង់ទ្រាយ​ធំ​មក​លើ​កម្ពុ​ជា​ ​។
ក្នុង ​ដំណាក់​កាល​កម្ពុ​ជា​ផ្ដក់​ទាញ​ក​ចោរ​សៀម​ទៅ​បង្ហាញ​មុខ​នៅ​លើ​វេទិកា​ ​ពិភព​លោក​នេះ​ ​បើ​សិន​ជា​តំណាង​ចោរ​សៀម​លោក​កា​ស៊ី​ត​ ​ភិ​រម្យ​ ​នៅ​តែ​ក្បាល​ ​រឹង​បែប​ណា​ទៀត​នោះ​។​ ​នៅ​ដំណាក់​កាល​បន្ទាប់​ ​កម្ពុ​ជា​នឹង​ស្នើ​ទៅ​តុលាការ​យុ​ត្ដិ​ធម៌​ ​អ​ន្ដរ​ជាតិ​ក្រុង​ឡា​អេ​ឱ្យ​ជួយ​បក​ស្រាយ​សាល​ដីកា​ឆ្នាំ​១៩៦២ ដែល​តុលាការ​នេះ​ ​បាន​សម្រេច​សេចក្ដី​ឱ្យ​ខ្មែរ​ឈ្នះ​សៀម​ក្នុង​រឿង​ក្ដី​ប្រាសាទ​ព្រះ​វិហារ ​នោះ​ទៀត​ ​។ ដល់​ ​ពេល​នោះ​ ​ចោរ​សៀម​នឹង​កាន់តែ​អាម៉ាស់​ស្លេក​មុខ​ថែម​ទៀត​ជា​មិន​ខាន​ ​។ ដូច្នេះ​ ​ពួក​សៀម​ ​ដែល​មាន​សែ​សន្ដាន​ចោរ​ទុរយស​សួ​ពូជ​មក​លើ​កម្ពុ​ជា​ជា​ច្រើន​តំណ​ ​មក​ហើយ​នោះ​ ​នឹង​ត្រូវ​ជាប់​ផុង​វ័​ណ្ឌ​ក​រើ​ខ្លួន​មិន​រួច​ ​ហើយ​នៅ​ទី​បំផុត​ត្រូវ​តែ​ទទួល​ ​ស្គាល់​ការ​ពិត​និង​ត្រូវ​គោរព​ច្បាប់​អ​ន្ដរ​ជាតិ​ជាយ​ថា​ហេ​តុ​។​ ​ដោយ​ពុំ​អាច​គេចវេះ​ ​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទ​ង្វើ​ឈ្លានពាន​និង​សកម្មភាព​បំផ្លាញ​ស​ ម្ប​ត្ដិ​ មនុស្ស​ជាតិ​គឺ​ ​ប្រាសាទ​ព្រះ​វិហារ​បាន​ឡើយ​ ​។
គេ ​រំពឹង​ថា​ ​ការ​បើក​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ ជាតិ​ ​លើ​សំណុំ​រឿង​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​លើក​នេះ​ ​វា​ដូច​ការ​ ​ចាប់​ចោរ​ខ្លុះ​ច្រមុះ​ខ្ទប់​ដង្ហើម​នៅ​កណ្ដាល​ទី​ ​និង​ជា​ប្រតិកម្ម​ដ៏​ស័ក្ដិ​សិទ្ធិ​របស់​ប្រព័ន្ធ​ ​យុ​ត្ដិ​ធម៌​សកល​ដើម្បី​បញ្ចប់​វប្ប​ធម៌​ប្រទេស​ធំ​ជាន់​ឈ្លី​ប្រទេស​តូច​ ដែល​ចោរ​ ​សៀម​បាន​និង​កំពុង​ប្រ​ព្រឹ​ត្ដម​ក​លើ​កម្ពុ​ជា​ដូច្នោះ​ដែរ​ ​។ ព្រឹត្ដិ​ការណ៍​នេះ​ក៏​នឹង​ជះ​ ​ឥទ្ធិ​ពល​ដល់​ក្រុង​បាងកក​ដែល​អ្នក​នយោបាយ​នៅ​ទី​នោះ​កំពុង​តែ​ក្រពុល​មុខ​ នឹង​ភាព​វឹកវរ​ក្រឡាប់​ចាក់​នៃ​មនោ​គម​ន៍​វិជ្ជា​នយោបាយ​ជ្រុល​និយម​ជា​ ច្រើន​ក្រុម​ច្រើន​ ​បក្ស​នោះ​ឱ្យ​កាន់​ជ្រួល​ជ្រើម​ថប់​ដង្ហើម​ខ្លាំង​ឡើ​ងៗ​ទៀត​ ​។ ចាប់​ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ ​ដល់​ថ្ងៃ​ចន្ទ​ស​បា្ដ​ហ៍​ក្រោយ​ ​ក្រុម​ជ្រុល​និយម​អាវ​លឿង​និង​កម្លាំង​រ​ដ្ឋា​ភិ​បា​ល​សៀម​ ​ ​ក្រុង​បាងកក​នឹង​ត​តាំង​កម្លាំង​បាយ​ជាមួយ​គ្នា​មួយ​ឆាក​ទៀត​ ​ដែល​ក្រុម​អ្នកតា​ម​ ​ដាន​នានា​រំពឹង​ថា​ ​ព្រឹត្ដិ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា​នៅ​កណ្ដាល​ ​ក្រុង​បាងកក​ ​ដែល​ពិបាក​នឹង​ចៀស​ឱ្យ​ផុត​ណាស់​ ​។ នេះ​ជា​រឿង​ដោយ​ឡែក​របស់​ ​សង្គម​សៀម​ដែល​សម្បូរ​ទៅ​ដោយ​ក្រុម​ជាតិ​និយម​ជ្រុល​ ​។
យ៉ាង ​ណា​ក៏​ដោយ​ចុះ​ ​ស្ថាន​ការណ៍​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ចោរ​សៀម​មក​លើ​ ​ទឹក​ដី​កម្ពុ​ជា​ដែល​ផ្ដើម​តាំង​ពី​ជាង​២ឆ្នាំ​មក​ហើយ​នេះ​ ​សម្រេច​សម្រួល​ជា​ចុង​ ​ក្រោយ​ ​គឺ​កម្ពុ​ជា​បាន​ចាប់​ចោរ​នេះ​ឡើង​បង្ហាញ​មុខ​នៅ​លើ​វេទិកា​អ​ន្ដរ​ជាតិ​ បាន​ដូច​ ​បំណង​ ​ក្រោយ​ពី​កម្ពុ​ជា​អត់​ធ្មត់​សម្រប​សម្រួល​និង​និយាយ​ស្ដាប់​គ្នា​លែង​បាន​ ទៅ​ ​ហើយ​នោះ​ ​។ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​គ្រប់​និន្នាការ​ ​ឋានានុក្រម​ ​ទាំង​ក្នុង​ស្រុក​ទាំង​ក្រៅ​ស្រុក​ ​បាន​សម្ដែង​នូវ​ការ​សាមគ្គី​ជា​ធ្លុង​មួយ​គាំ​ទ្រ​ពេញ​ ​ទំហឹង​ចំពោះ​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ដែល​នាំ​យក​ជម្លោះ​ព្រំ​ដែន​ កម្ពុ​ជា​-ថៃ​ឡើង​លើ​ ​វេទិកា​អ​ន្ដរ​ជាតិ​នៅ​ពេល​នេះ​ ​។
ជាតិ ​សាសន៍​ខ្មែរ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ចលនា​ជាតិ​ដ៏​ឆ្អិន​ឆ្អៅ​ពុះ​កញ្ជ្រោល​ ​ប្រកបដោយ​មនសិការ​ជាតិ​ឧត្ដុង្គ​ឧត្ដម​និង​ស្មោះ​ត្រង់​នេះ​ ​កម្ពុ​ជា​នឹង​កាច់​បំបាក់​ ​គ្រប់​កល​ល្បិច​ ​និង​សកម្មភាព​របស់​ចោរ​សៀម​អប្រិយ​ដ៏​ព្រហើន​មួយ​នេះ​បាន​ទាំង​ ​ស្រុង​និង​ជា​ដាច់​ខាត​នៅ​គ្រា​ចុង​ក្រោយ​៕
ដោយ​ ៖ ​អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment