Tuesday, January 04, 2011

ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​តម្រូវឱ្យ​ពលរដ្ឋ​បង់ថ្លៃ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​១​ម៉ឺន​រៀល​ម្នាក់

កាលពីមុនការធ្វើ​អត្តសញ្ញាណប័ណ្ណពុំ​តម្រូវឱ្យ​ប្រជាជន​បង់​ប្រាក់​ទេ ប៉ុន្តែ​ឥឡូវនេះ​ក្រសួង​​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញប្រកាស​ជា​ផ្លូវការ​ជា​អន្តរក្រសួង​មួយ​ដោយ​តម្រូវឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​បង់​ប្រាក់​ចំនួន​១​ម៉ឺន​រៀល​ សម្រាប់​តម្លៃ​អាករ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ម្នាក់ៗ ដែល​ប្រកាស​នេះបាន​អះអាង​ថា ​ការបង់ថ្លៃ​អាករ គឺ​សម្រាប់​ផ្គត់ផ្គង់​ថ្លៃ​ទិញ​សម្ភារៈ​ក្នុងការ ផលិត​ប័ណ្ណ សម្គាល់ខ្លួន​នេះ​។​

​បើ​តាម​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេចថា ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ពេល​ខាង​មុខ​នឹង​ត្រូវ​កំណត់​ថ្លៃ​អាករ​អត្តសញ្ញាណប័ណ្ណ សញ្ជាតិ​ខ្មែរ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​មួយ​សន្លឹក​តម្លៃ ១​ម៉ឺន​រៀល​។ ប្រាក់​ដែល​ប្រមូលបាន​ពីអាករ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​ដក ២ ០០០​រៀល ក្នុង​មួយ​សន្លឹក ក្នុង​នោះ​សម្រាប់​ឧបត្ថម្ភដល់​កងកម្លាំង​ប្រតិបត្តិការ ១ ៥០០​រៀល និង​សេវា​ថែទាំ​ឧបករណ៍ សម្ភារៈ​បច្ចេកទេស ៥០០​រៀល​។​

​លោក​គៀត ច័ន្ទ​ថា​រិទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានមាន ប្រសាសន៍ ថាៈ​“​យោងតាម​ប្រកាស​របស់​អន្តរ​ក្រសួង​ថា ការកំណត់ថ្លៃ​អាករ​អត្តសញ្ញាណប័ណ្ណ​នោះ នឹង​ចូល​ជា​ធរមាន បន្ទាប់​ពីថ្ងៃ​ចុះហត្ថលេខា ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១០ ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ទាំងពីរ គឺ​លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​”​។ 

​លោក​បាន​បន្ថែមទៀតថាៈ​“​ប្រាក់​ដែល​ទទួលបាន​ក្នុង​ការកំណត់ថ្លៃ​អាករ​ចំនួន​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ គឺ​មិន​ថ្លៃ​ពេក​ទេ ហើយ​នឹង​ប្រើ​សម្រាប់​ទិញ​សម្ភារៈ​មួយចំនួន​ក្នុងការផលិត​ប័ណ្ណ​សម្គាល់​​ខ្លួន​ដូច្នេះ​ប្រជាជន​សាមញ្ញ គាត់​អាច​មាន​លទ្ធភាព​។ ប៉ុន្តែ​ប្រជាជន​ក្រីក្រ​មួយចំនួន​អាច​ជួប​ការលំបាក​ក្នុង​ការលៃលក​ប្រាក់ ម្យ៉ាងវិញទៀត រដ្ឋ​មិន​យកចំណេញ​ណាមួយ​ពី​ការធ្វើ​ប័ណ្ណ​នេះ​ទេ​”​។​

​ប្រជាជន​ម្នាក់​នៅ​ខណ្ឌមានជ័យ​ដែល​សុំ​មិន​ឱ្យ​បញ្ចេ​ញ​ឈ្មោះ​ដោយសារ​ការ​ទារប្រាក់​កន្លងមកនេះ ពី​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​បាន​និយាយថាៈ​“​ប៉ូលិស​យកលុយ​១​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​នោះ វា​មិនច្រើន​ទេ សម្រាប់​អ្នកមាន​លុយ តែបើ​សម្រាប់​កូនចៅ​ប្រជាជន​អ្នកក្រីក្រវិញ​នោះ វា​លំបាក​ណាស់ព្រោះ​សព្វថ្ងៃ​នេះ ពួកគាត់​ក្រខ្សត់​ណាស់ រក​លុយ​ឱ្យ​កូន​ទៅ​រៀនសូត្រ​ប្រចាំថ្ងៃមិន​ចង់បាន​ផង​”៕

No comments:

Post a Comment