Saturday, December 18, 2010

ចិនជួយ៣០០លានដុល្លារលើ គម្រោងអភិវឌ្ឍន៍ធំ៣

រដ្ឋាភិបាលចិនបានផ្តល់ជំនួយចំនួន ៣០០លានដុល្លារដល់ កម្ពុជាសម្រាប់កម្រោង អភិវឌ្ឍន៍ធំ៣ទាក់ទង នឹងការធ្វើថ្នល់ និងសំណង់ធារាសាស្ត្រ។ លោកឧបនាយករដ្ឋមន្ត្រីហោណាំហុង បានមានប្រសាសន៍ ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៧ធ្នូ ក្រោយពេលដែលគណៈប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចហ៊ុនសែន បានអញ្ជើញវិល ត្រឡប់មកពីបំពេញទស្សនកិច្ចពីប្រទេសចិនវិញ។ លោកឧបនាយក រដ្ឋមន្ត្រីហោណាំហុង បានថ្លែងថា ក្នងទឹកប្រាក់ចំនួន៣០០លានដុលា្លរ ដែលចិនបានសន្យាជួយ រួមមាន១០០លានដុលា្លរសម្រាប់កសាងផ្លូវ ជាតិ២១៤ ពីត្បែងមានជ័យ ទៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង ចំនួន១០០លានដុលា្លរទៀតសម្រាប់កសាងផ្លូវជាតិលេខ៧៦ពីសែន មនោរម្យទៅតាអោង នៃខេត្តមណ្ឌលគីរី និង១០០លានដុល្លារទៀត សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធប្រឡាយនៅទន្លេវ៉ៃកូ ខេត្តស្វាយរៀង។ សេច ក្តីរាយការណ៍បានអោយដឹងថាប្រព័ន្ធប្រឡាយនៅទន្លេវ៉ៃកូ ខេត្តស្វាយ រៀង នៅពេលកសាងរួច នឹងអាចជួយស្រោចស្រពដីស្រែបានរហូត ដល់ទៅ៣សែនហិកតា។

No comments:

Post a Comment