Friday, December 17, 2010

សម្តេចឪ និង​សម្តេច ហ៊ុន សែន មិន​ពិភាក្សា​រឿង​សម្តេចក្រុមព្រះ​ទេ

ដោយ : រតនា 
ភ្នំពេញ​: សម្តេចឪ និង​សម្តេច​តេជោ ហ៊ុន សែន មិន​បាន​ពិភាក្សា​រឿង​សម្តេចក្រុមព្រះ​ចូល​ធ្វើ​នយោបាយ​វិញ​ទេ​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​ដែល​បាន​ថ្លែង​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ឯ​ព្រលានយន្តហោះ​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ​។​

​ការ​ថ្លែង​បែប​នេះ​បន្ទាប់ពី​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន បាន​វិលត្រឡប់​ពី​ប្រទេស​ចិន​វិញ​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​១៧​ធ្នូ​នេះ​។ មុន​នេះ​បន្តិច​មាន​ការស្ស័យថា សម្តេចឪ នរោត្តម សីហនុ និង​សម្តេច​ហ៊ុន សែន ប្រាកដ​ជា​ពិភាក្សា​អំពី​អនាគត​នយោបាយ​របស់​សម្តេចក្រុមព្រះ​ជាមិនខាន ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ចូលគាល់​អតីតព្រះមហាក្សត្រ​នៅ​ព្រះរាជដំណាក់​ប៉េកាំង​។ 

​ប៉ុន្តែ បើ​យោង​តាម​សំដី​របស់​លោក​ហោ ណាំហុង ប្រធានបទ​នេះ​មិន​ត្រូវបាន​លើក​មក​និយាយ​ឡើយ​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ការបរទេស​បានបញ្ជាក់​ថា ការចូល​ឆាកនយោបាយ​វិញ​ជា​សិទ្ធិ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ប៉ុន្តែ ព្រះអង្គ​ត្រូវ​តែ​ឈប់​ពី​តំណែង​ប្រធាន​ឧត្តម​ប្រឹក្សា​ព្រះមហាក្សត្រ​ដើម្បី​កុំឲ្យ​ពាក់ពន្ធ័​ដល់​ព្រះរាជវាំង​៕

No comments:

Post a Comment