Tuesday, December 21, 2010

ឯកឧត្តម​បណ្ឌិត សុខ​ អាន​ ទទួល​ជួបពិភាក្សា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូតកាណាដា​ប្រចាំកម្ពុជា(២១/១២/២០១០)​

នៅទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​​២១ ខែធ្នូ ឆ្នាំ​២០១០ ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី​រដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ទទួល​ជួប​ពិភាក្សាស្តី​អំពី​ការ ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ទ្វេ​ភាគី​​ជាមួយ​ឯកឧត្តម​ រ៉ុន ហូវម៉ាន់​ (Ron Hoffmann)  ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា។

​នៅ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ រ៉ុន ហូវម៉ាន់​  ​ដែល​មាន​និវេសនដ្ឋាន​ទូត​នៅ​ទីក្រុង​ បាងកក ​បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កាណាដា និង​កម្ពុជា​មាន ​ដំណើរ​ការ​ល្អ​ ក៏ប៉ុន្តែ​បញ្ហា​វិនិយោគ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​ឯកជន​កាណាដា​ នៅ​កម្ពុជា​ មាន​កម្រិត​ទាប​នៅ​ឡើយ​។ ឯកឧត្តម​ រ៉ុន ហូវម៉ាន់​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ខែកុម្ភះ​ ឆ្នាំ​២០១១ ខាងមុខនេះ​ឯកឧត្តម​នឹង​ដឹក​នាំ​ប្រតិភូ​ធុរកិច្ច​ឯកជនផ្នែក​ ថាមពល រ៉ែ និង​វិស្វកម្ម​​​ ប្រមាណ​២០ ក្រុម​ហ៊ុន​មក​​ទស្សនកិច្ច​ស្វែង​យល់​អំពី​ឱកាស​វិនិយោគទុន​នៅព្រះរាជាណា ចក្រ​កម្ពុជា​។​

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កាណាដា​ជាមួយ​និង​ការ​សរសើរ​អំពី​ការ​រីក​ចំរើន​ និង​ការ​អភិវឌ្ឍន៍​​ដ៏ ឆាប់​រហ័ស​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​ ក៏​បាន​មាន​ប្រសាសន៍​ថាកាណាដា​នឹង​​​ បន្ត​ផ្តល់​ ការ​គាំទ្រ​ដល់​ការ​ចុះ​បញ្ជីដីធ្លី​​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​​​ជា​បន្ត​ទៀតជាមួយ​ ស្ថាប័នធនាគារ ​ពិភពលោក​​ប្រសិន​បើមាន​ការ​យល់​ព្រម​ពីរាជរដ្ឋាភិបាល​កម្ពុជា​ ។​
​ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ជំនួយ​ និង​ការ​វិនិយោគ ពិសេស​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​កាណាដា។ ឯកឧត្តមបណ្ឌិត សុខ អាន បានគូស​ បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន បាន​គាំទ្រ​ដោយ​មិន​រើសអើង​ចំពោះ​វិនិយោគទុននានា​។​ ក្នុង​នោះរាជរដ្ឋាភិបាល ​កម្ពុជា​បាន​និងកំពុង​អនុវត្ត​នូវ​កម្មវិធីកំណែទម្រង់នានា​ រួម​មាន​កំណែទម្រង់​រដ្ឋបាល​ និង​ ប្រព័ន្ធ​យុត្តិធម៌​ ជា​ពិសេស​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​នូវ​ច្បាប់​ និង​ដំណើរ​ការ​អង្គភាព​ប្រឆាំង អំពើពុករលួយ​គឺ ​​​ដើម្បី​ធានា​ឲ្យ​ការ​ងារ​អភិបាលកិច្ច​កាន់​តែ​បាន​ល្អ​ប្រសើរ ក៏ដូច​ជា​ធ្វើ​ឲ្យ​​ ដំណើរ​ការ​នៃ​ការ​ផ្តល់​សេវាសាធារណៈ ដល់​ប្រជាពលរដ្ឋ​មាន​​លក្ខណៈ​កាន់​តែល្អប្រសើរ​។​ ទាក់​ទង​និង​បញ្ហា​ផ្តល់​ជំនួយ​លើ​ការ​ចុះ​បញ្ជី​ដីធ្លី​ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​សុំ​ឲ្យ​ ឯកអគ្គរដ្ឋទូត​កាណាដា ធ្វើការ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​សាម៉ី​ក្រសួង​​ ដែនដី​នគរូប នីយ៍កម្ម និង​សំណង់​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​កាណាដាថា ក្នុង​មួយ​ជីវិត នេះ​អ្វី​ដែល​ឯកឧត្តម​ និង​ប្រជា​ពលរដ្ឋកម្ពុជា​មិន​អាច​បំភ្លេច​បាន​គឺ​ កាលពី​​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០០៨ ប្រាសាទព្រះវិហារ​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក​នៅ​ទីក្រុង​ កេប៊ិច ប្រទេស​កាណាដា​។​

No comments:

Post a Comment