Sunday, February 13, 2011

ថៃបន្តទូងស្គបង្កសង្រ្គាម ខណៈក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រជុំ


ថៃកំពុងតែបញ្ជូនទ័ពថែមចំនួន​២០.០០០​មកព្រំដែនពង្រាយទ័ពជើងទឹក និងទ័ពអាកាសដើម្បី ឈ្លប​យកការពីលើអាកាសនូវទីតាំងរបស់កម្ពុជា និងកំពុងតែអនុវត្តរបៀបធ្វើឱ្យរាំងស្ទះដល់ ឧបករណ៍អេឡិច​ត្រូនិច។
នៅខណៈដែល​អាស៊ាន​បានកោះហៅរដ្ឋមន្រ្តីការបរទេសទាំងអស់ឲ្យជួបប្រជុំ​នៅថ្ងៃទី​២២​ខែកុម្ភៈ​ នៅទីក្រុងហ្សាការតា ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រៀមខ្លួន​ជា ស្រេចសម្រាប់កិច្ចប្រជុំនៅថ្ងៃទី​១៤​ខែកុម្ភៈ ហើយនោះថៃកំពុងតែវីវក់នឹងភាពឆ្កួតលីលារបស់​ខ្លួន ហើយកំពុងដើរផ្ទុយទៅនឹងការធ្វើឲ្យមានភាពធូស្រាលនៅឯព្រំដែន ដោយបានរៀបចំបញ្ជូន​កម្លាំង​ទ័ពជាង​២០.០០០​នាក់មកដាក់ពង្រាយនៅតាមបណ្តោយព្រំដែនថៃ–កម្ពុជា ដែលថាជាផ្នែក មួយ​នៃផែនការ ការពារជាតិ និងជាផែនការបង្កឧប្បទវហេតុមួយរបស់គេដែរ។
សកម្មភាពទាំងនេះបានបង្ហាញឲ្យឃើញនូវសារជាតិពិតនៃនយោបាយការទូតរបស់ថៃ។ខណៈដែល​ខ្លួន​បាននិយាយថា កម្ពុជាគឺជាអ្នកបង្កការប៉ះទង្គិចក្នុងរយៈពេល​៤ថ្ងៃ​កន្លង​មកនេះ ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត ថៃកំពុងមានវិធានការបង្ករឿងថែមទៀត។ នេះជាចេតនា តែមួយគត់ដែលថៃនឹងបង្កើតសង្រ្គាម​មកលើកម្ពុជាប្រសិនបើខ្លួនបរាជ័យក្នុងការបញ្ចុះបញ្ចូល ឲ្យសហគមអន្តរជាតិជឿនូវភាព​បរិសុទ្ធក្លែងក្លាយរបស់ខ្លួន។
ការបញ្ជូនយន្តហោះចម្បាំងពីរគ្រឿង​ឲ្យហោះមកលើកៀកនឹងព្រំដែនយ៉ាងដូច្នេះ គឺជាការ ប៉ុនប៉ង​ហោះស៊ើបការសម្ងាត់ពីលើអាកាសនូវទីតាំងរបស់កម្ពុជានិងសាកល្បងប្រើប្រាស់ ឧបករណ៍អេឡិច​ត្រូនិចដើម្បីកំណត់ទីតាំង អាវុធបាញ់យន្តហោះ (SAM) របស់កម្ពុជា។ នេះពុំ មែនជាភាពចៃដន្យ ដូចដែលបានអះអាង​ដោយអាជ្ញាធរថៃនោះទេ។ សង្រ្គាមផ្តើមចេញពីអ្វីដែល ខ្លួនថាជាកំហុសនោះ។
លើសពីនេះទៅទៀត ផ្តើមពីការវាយប្រហារដោយទ័ពថ្មើជើង បន្ទាប់មកការគំរាមកំហែង​ ដោយប្រើទ័ពអាកាសប្រឆាំងនឹងកម្ពុជា ទោះបីជាដឹងថាកម្ពុជាគ្មានទ័ពអាកាសក៏ដោយ ថៃ កំពុងតែបាន​ដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួនថែមទៀត។
ការដាក់ពង្រាយទ័ពបន្ថែរាប់ម៉ឺននាក់ ការបំពាក់កាំភ្លើងវែងដល់អ្នកភូមិ​ ការប្រើប្រាស់ យន្តហោះ​ចម្បាំងហោះកៀកមកលើព្រំដែនកម្ពុជា និងការដាក់ពង្រាយទ័ពជើងទឹកនៅតាម ព្រំដែន​កម្ពុជា តើទាំងអស់នេះមានន័យយ៉ាងម្តេច?
វាមានន័យតែម្យ៉ាងគត់ គឺថាថៃបានបរាជ័យក្នុងគម្រោងការដ៏កខ្វក់របស់ខ្លួន ហើយកំពុង រៀបចំខ្លួនប្រយុទ្ធ​ដោយយោធាប្រឆាំងនឹងកម្ពុជា ពីព្រោះពិភពលោកដឹងថាថៃគឺជាអ្នកដែល នឹងត្រូវគេស្តីបន្ទោស​ពីការបង្កសង្រ្គាមរាប់ទសវត្សរ៍កន្លងមកហើយ ជាពិសេសក្នុងសប្តាហ៍ កន្លងទៅនេះ។​​​​​​​​​​​​​
តាមប្រភពច្បាស់ការពីបាងកកបានឲ្យដឹងថា ថៃដោយភ័យខ្លាចបាក់មុខបាក់មាត់ យ៉ាងខ្លាំង​នៅពេល​ដែលគេជំរុញឲ្យខ្លួនពន្យល់សហគមអន្តរជាតិ អំពីសភាពការណ៍ដែលបាន កើតឡើងនោះ ដោយបានគំរាមគេឯងថានឹងដកខ្លួនចេញ​ពីអង្គការ UNESCO ដោយបានព្រមាន អង្គការ UNESCO មិនឲ្យបញ្ជូនអ្នកជំនាញការត្រួតពិនិត្យ មកពិនិត្យ​វាយតម្លៃការខូចខាតបង្កឡើង ដោយទាហានថៃបាញ់ផ្លោងមកលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិ​បេតិកភណ្ឌពិភពលោក។
ថៃសង្ឃឹមទាំងគ្មានក្តីសង្ឃឹម ថាកម្ពុជានឹងប្តូរគោលជំហររបស់ខ្លួនក្នុងការនាំយកបញ្ហានេះ ទៅកាន់ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែលើក នេះ កម្ពុជាបានធ្វើការ​តស៊ូ ហើយសមរភូមិការទូតរបស់កម្ពុជាបានធ្វើឲ្យថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ដូច្នេះថៃត្រូវធ្វើប្រតិកម្មបែបការទូតហើយបាននឹងកំពុងរៀបចំឡើងយ៉ាងល្ងង់ខ្លៅ និងយ៉ាងតក់ ក្រហល់​បំផុតដោយបានអះអាងថាខ្លួនជាប្រទេសរងគ្រោះ។
យឺតពេលទៅហើយលោកថៃ។ ពិភពលោកបានចាប់លោកថៃឯងបានហើយ គឺមានដៃ ទាំងពីរកំពុងនៅក្នុងធុងនំ នោះគឺប្រាសាទព្រះវិហារ។
ដូច្នេះលើកនេះ ថៃត្រូវតែធ្វើអំពើល្អ ដោយព្រមទទួលយកការអំពាវនាវរបស់សហគមន អន្តរជាតិ។ ក្នុងយុគ​សម័យសកលភាវូបនីយកម្ម ការគំរាមកំហែងប្រើកំលាំងទ័ព និងការប្រើ អានុភាពយោធាមកលើប្រាសាទ គឺវាហួសសម័យទៅហើយ។
វាគឺជាពេលដែលសហគមអន្តរជាតិត្រូវអានសាលដីការរបស់តុលាការយុត្តិធម៌អន្តរជាតិ ឲ្យបាន​ច្បាស់ច្បាស់ឡើងវិញ ហើយត្រូវឲ្យថៃទទួលស្គាល់សេចក្តីសម្រេចនេះ  ឬមួយត្រូវ ប្រឈមនឹងទណ្ឌកម្ម ដែលជាមធ្យោបាយតែ​មួយគត់​ដើម្បីដោះស្រាយវិបត្តិទាំងអស់នេះឲ្យជ្រះ ស្រឡះតែម្តង។ កម្តុជាបានទទួលរង​នូវការ​ឈឺចាប់រាប់សតវត្សរ៍មកហើយ ហើយទសវត្សរ៍ ក្រោយៗនេះបានទទួលការកៀបសង្កត់ និងការឈ្លានពានរបស់របស់ថៃជារៀងរហូតមក។ បញ្ហានេះត្រូវតែបញ្ឈប់ឥឡូវនេះ។
 (T. Mohan ​អ្នកវិភាគនយោបាយជើងចាស់នៅកម្ពុជា)

No comments: