Monday, December 13, 2010

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ​ អាន ជួបសំណេះសំណាលជាមួយគណៈប្រតិភូ គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងបាស៊ីហ្វិក (ESCAP) (១៣/១២/២០១០)

 នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ គណៈប្រតិភូ ESCAP មួយក្រុមដឹកនាំដោយលោក Nagesh Kumar នាយកផ្នែកគោល នយោ បាយម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍចួលជួបសម្តែងការគួសម។

គណៈប្រតិភូ ESCAP បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឲ្យដឹងអំពី​គោលបំណងនៃ​ដំណើទស្សនកិច្ចរបស់គណៈប្រតិភូ គឺដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទ ពិសោធ ជាមួយនឹងកម្ពុជា ហើយគណៈប្រតិភូទាំងអស់បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការរីកចំរើននិង ភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា។​​

 ជាការឆ្លើយតប ឯកឧត្តម​បណ្ឌិត សុខ អាន បានជម្រាបដល់គណៈប្រតិភូទាំងអស់ពី ភាពជោកជ័យ​របស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំង​ស្រុងនូវ​ចលនា និងអង្គការចាត់តាំងរបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៩៨ ដែល ធ្វើឲ្យកម្ពុជា​ទទួលបានឯកភាព​ជាតិទាំងស្រុងដែលមិនធ្លាប់មានជាង ៥០០ ឆ្នាំកន្លងមកនេះ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សុខសន្តិភាព និងស្ថេរភាព នយោបាយនេះហើយជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍកម្ពុជា ជាមួយនឹងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយជា ច្រើន មានជាអាទិ៍ យុទ្ឋសាស្រ្តត្រីកោណ និងចតុកោណ ជាដើម។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ក៏បានជម្រាបដល់គណៈប្រភូផងដែរអំពីភាពជោគជ័យ របស់កម្ពុជា​ក្នុងការអនុវត្តគោលដៅអភិវឌ្ឍ សហសវត្សរិ៍ (MDG) ទាំងក្នុងវិស័យអប់រំ សុខាភិបាល ការកាត់បន្ថយ​ភាពក្រីក្រ និងបញ្ហា យេនឌ័រ ជាដើម។​

ឯកឧត្តម​បណ្ឌិត​ សុខ អាន ក៏​បាន​ជម្រាប​ជូន​ភ្ញៀវ​ផងដែរ​​ពី​ជោគ​ជ័យ​នៃ​សន្និសីទ​ គណបក្ស​​នយោបាយ​នៅ​អាស៊ី ​(ICAPP) ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​​​ នា​រាជធានី ភ្នំពេញ​ ក្រោម​ការ​រៀប​ចំ​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ប្រតិភូ​ ដែ​ល​ចូលរួម​ក្នុង​ សន្និសីទ​ ICAPP ​បាន​សរសើរ​ចំពោះ​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ​ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ និង​ការ​កសាង​សន្តិភាព​ បង្រួប​បង្រួម​ជាតិ​ ហើ​យ​ បាន​យក​កម្ពុជា​ធ្វើ​ជា​​គំរូ​សំរាប់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​បណ្តាប្រទេស​ផ្សេង​ទៀត​។
បន្ទាប់ពីបានស្តាប់ការពន្យល់ ​និងឃើញដោយផ្ទាល់ភ្នែកនូវស្ថានភាពពិតរបស់កម្ពុជាមកលោក Nagesh Kumar និងគណៈប្រភូទាំងអស់បានសម្តែងនូវការកោតសរសើចំពោះការរីក ចំរើនគួរឲ្យកត់​សម្គាល់របស់​កម្ពុជា ជាមួយនឹងក្តីរំពឹងដោយគ្មានការសង្ស័យថា កម្ពុជានឹង មាន អនាគតមួយប្រកប​ដោយភាពត្រចះ​ត្រចង់។

No comments:

Post a Comment