Thursday, December 23, 2010

លោក​​ងួន ញ៉ិល ប្រធានស្តីទី​រដ្ឋសភា​ក​ម្ពុ​ជា​ ជួប​ជាមួយ​ប្រតិភូ​វៀតណាម

: ​នៅ​រសៀល​ថ្ងៃទី​២៣ ធ្នូ​នេះដែរ ​ឯកឧត្តម​ងួន ញ៉ិល​ ប្រធានស្តីទី​រដ្ឋសភាកម្ពុជា បាន​ទ​ទូល​ជួប​សវន​ការ​ជាមួយ​ប្រតិភូ​វៀតណាម​ដែល​ដឹកនាំ​ដោយ​លោក Pham Minh Tuyen ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​សមាជិកសភា​នៃ​រដ្ឋសភា​វៀតណាម​។

​    ​នៅក្នុង​ជំនួប​នោះ ​លោក ​Pham M inh Tuyen បាន​មានប្រសាសន៍​លើកឡើងថា សភា​វៀតណាម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ធ្វើការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា ​ក៏ដូចជា​ការជំរុញ​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ឡាវ​ផងដែរ ។

​    ​ឯកឧត្តម​ងួន ញ៉ិល មានប្រសាសន៍ថា វត្តមាន​ប្រតិភូ​វៀតណាម គឺជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំងពីរ​ ហើយ​កម្ពុជា​ពុំ​អាច​បំភ្លេច​បានទេ នូវ​ពលិកម្ម​បក្ស និង​រដ្ឋ ប្រជាពលរដ្ឋ​វៀតណាម បាន​ជួយ​រំដោះប្រជាជន​កម្ពុជា​ឲ្យ​រួច​ចាក់​ផុតពី​របប​ខ្មែរក្រហម ។ មិនតែប៉ុណ្ណោះ​វៀតណាម​បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ប្រទេស​កម្ពុជា​ទៀត​។

​    ​ឯកឧត្តម​ងួន ញ៉ិល បាន​បន្តថា វៀតណាម​បាន​ជំរុញ​អ្នកវិនិយោគទុន​វៀតណាម​ចូលមក​បណ្តាក់ទុន នៅ​កម្ពុ​ជាមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​។​
​     ឯកឧត្តម​ងួន ញ៉ិល បាន​បន្តថា សភា​កម្ពុជា​បានផ្តល់​ស​ច្ច​ប័ណ្ណ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ឡាវ​និង​ថៃ ដែល​កម្ពុជា​ចង់បាន​ព្រំដែន មានការ​អភិវឌ្ឍន៍ សន្តិភាព ពុំ​មានការ​រអៀសចិត្ត​ពី​សំណាក់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឡើយ ៕​

No comments:

Post a Comment