Sunday, December 12, 2010

វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនដោយសារជំនឿរបស់ប្រជាជន (១២/១២/២០១០)

 នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៥៩ យាងចូល៦០ព្រះ វស្សាសម្ដេចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះ​ អគ្គាធិការ​រង​ពុទ្ធិក​សិក្សា​ជាតិ និងជាព្រះចៅអធិការវត្ដចន្ទបូរីវង្សស្ថិតនៅក្នុងខ័ណ្ឌសែន សុខ រាជធានីភ្នំពេញនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា នៅ​ក្នុង​របបប្រល័យ​ពូជ​​សាសន៍ ពួក ប៉ុល ពត បានបំផ្លាញ អ្វីៗទាំង អស់ ប៉ុន្ដែពួកវាមិនអាច បំផ្លាញ​ជំនឿ​ដែល​មាន​នៅ​ក្នុង​ចិត្ដ​របស់​យើងទាំងអស់គ្នាបានឡើយ ដូច្នោះហើយទើបក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដោយសារ​តែ​មាន​ជំនឿយ៉ាង មុតមាំនោះ ទើបប្រជាពុទ្ធបរិស័ទបានរួមគ្នាកសាងឡើងវិញនូវទីអារ៉ាម ដែលត្រូវបានបំផ្លិច បំផ្លាញ​ទាំងនោះ និង ធ្វើឱ្យមានការរីកចម្រើនឡើងវិញយ៉ាងឆាប់រហ័ស​។
មក​ដល់​សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានវត្ដអារ៉ាមចំនួនជាង ៤០០០ វត្ដ និង មានព្រះសង្ឃ ចំនួនជាង ៦០០០០ អង្គ ដែលតាមការប៉ាន់ប្រមាណដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី នាឱកាស​នោះ​គឺ​មាន​ថវិកា​មិន​​តិចជាង ១ ពាន់លានដុល្លារនៅឡើយដែលពុទ្ធបរិស័ទ បាន ចំណាយ​ទៅ​លើ​ការ​កសាង​សមិទ្ធផល​ផ្នែក​ពុទ្ធិ​ចក្រ​នៅក្នុងរយៈពេលជិត ៣២ ឆ្នាំមកនេះ ។
    សម្ដេចព្រះវនរ័ត ណយ ច្រឹក ប្រសូត្រនៅថ្ងៃ​សុក្រទី ១១ កើត ខែ មិគ្គសិរ ឆ្នាំថោះ ត្រូវនឹង ថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ ១៩៥០ នៅភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្ដកណ្ដាល ព្រះអង្គមាន បងប្អូនបង្កើតចំនួន ៧ នាក់​ប្រុស ៤ នាក់ ហើយព្រះអង្គជាកូនទី ២ នៃគ្រួសារ ដែល​មាន​មាតា នាម ចឹក ផូ បិតា នាម ណយ យឺន ជា​ត្រកូល​​កសិករសុទ្ធសាធ ហើយជាត្រកូល ប្រកប ដោយសម្មាទដ្ឋិ បាន​ជា​ទីរាប់​អាន​របស់​មនុស្ស​ទូទៅ​នៅ​ភូមិ​ស្រុក ។ ដោយចាប់ផ្ដើមបួស លើកដំបូង នៅឆ្នាំ ១៩៦៥ នោះព្រះវនរ័ត ណយ ច្រឹក បាន​ឆ្លង​កាត់​នូវ​ដំណាក់​​កាល ជាច្រើនក្នុងដំណើរជីវិតជាសង្ឃនេះ ។ នៅឆ្នាំ ១៩៨៦ ភិក្ខុ ណយ ច្រឹក បាន​ទៅ​បំពេញ​ភិក្ខុ​ ភាវៈ​ស្របច្បាប់ក្នុងពុទ្ធិសិមាវត្ដតាខ្មៅ ឃុំតាខ្មៅ ខេត្ដកណ្ដាល ហើយបាន វិលត្រឡប់​មក​ កាន់​វត្ដ​ចន្ទបូរីវង្ស ដែល​ស្ថិតនៅក្នុងឃុំសំរោង ជាស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃនេះ ។
ព្រះ​អង្គបានទទួលសញ្ញាបត្រ បណ្ឌិតកិត្ដិយសទស្សនៈវិជ្ជា ផ្នែកវប្បធម៌ និង កិច្ចការសាសនា ចេញ​ដោយសកល វិទ្យាធិការនៃសកលវិទ្យាល័យ ឌី អូ ផិន សេណារី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កាល​​ពីថ្ងៃទី ៥ ខែ​សីហាឆ្នាំ២០០៧ ។
គណៈកម្មការ​របស់វត្ដចន្ទបូរីវង្សឱ្យដឹងថា ស្នាព្រះហស្ថរបស់សម្ដេចវនរ័ត ដែល​បាន​កសាង ​ឡើងនៅទី អារាមនោះរួមមាន ព្រះវិហារកំពូលត្រ័យសូរ ៧ ឧប្បដ្ឋានសាលា ១ ខ្នង សាលាធម្ម​វិន័យ​ ១ ខ្នង ៣ បន្ទប់ កុដិ ៥ ខ្នង ក្លោងទ្វារវត្ដ ៥ របងវត្ដ ចាក់ដីបំពេញទីធ្លាវត្ដ សាលា រៀន ១ ខ្នង ៥ បន្ទប់ សាលាមត្ដេយ្យ ១ ខ្នង ៥ បន្ទប់ ចាក់ដីក្នុងវិទ្យាល័យ ហ៊ុន សែន សំរោង ។ ក្រៅពី​នេះ​ព្រះ​អង្គ​នៅ​បាន​ជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ បច្ច័យចំនួន ៤ លាន​រៀល​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ដកំពង់ចាម និង ឧបត្ថម្ភសម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង បច្ច័យចំនួន ១ លាន​រៀល​ដល់​កាកបាទក្រហម កម្ពុជាខេត្ដកណ្ដាល ជួយកសាងផ្ទះ ៥ ខ្នងដល់កងទ័ពខេត្ដ ព្រះ​វិហារ​អស់​បច្ច័យ​ចំនួន​ ១៨ ៥០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់អស់ បច្ច័យ ២០ លានរៀល និង បានចូលរួមសាងវត្ដសេរីមង្គល នៅខេត្ដកំពង់ចាមផងដែរ ។

No comments:

Post a Comment